ភ្នំពេញ៖ពេជ្រ សោភា បង្ហាញភាពស្និតស្នាលជាមួយថៅកែពេជ្រលោកស្រីទ្រី ដាណា នៅរយៈពេលចុងក្រោយនេះទាំង ការ ច្រៀង សម្ដែងរបស់នាងក្នុងកម្មវិធីរបស់អ្នកជំនួញរូបនេះនិងនៅក្រៅឆាកទើបធ្វើឲ្យមានការសង្ស័យថាសោភា ងាកទៅចាប់ដៃ ជាមួយជំទាវរូបនេះក្នុងការវិនិយោគធំរួមគ្នាផ្នែកណាមួយជាមិនខានព្រោះអ្នក ជំនួញល្បីប៉ៈតារាចម្រៀងល្បីល្បាញប្រាកដជា ធ្វើឲ្យមហាជនកាន់តែចាប់អារម្មណ៍ជាមិនខាន។ប៉ុន្ដែក្នុងជំនួបតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី៨ខែធ្នូ សោភា ថានាងគ្មានការ កុងត្រាឬគម្រោងរកស៊ីផ្នែកណាមួយជាមួយលោកជំទាវទ្រី ដាណា នោះទេនាពេលបច្ចុប្បន្ននេះ តែសម្រាប់ថ្ងៃអនាគតបើមាន រឿងអ្វីកើតឡើងចាំគិតទៀត។យ៉ាងណាតារាចម្រៀងហង្សមាសរូបនេះថានាងពិតជាមានភាពរីករាយយ៉ាងខ្លាំងព្រោះការ សម្ដែងរបស់នាងដែលមានលាយបញ្ចូលនៃសិល្បៈល្ខោនខោលនោះត្រូវបានគាំទ្រយ៉ាងពេញទំហ៊ឹងពីថៅកែពេជ្ររូបនេះ។ពេជ្រ សោភា វាចាថា”គាត់(ទ្រី ដាណា)ចូលចិត្តនិងផ្ដល់តម្លៃឲ្យខ្ញុំនិងក្រុមនៃសិល្បៈល្ខោនខោលធ្វើការជាមួយខ្ញុំ។មិនមានរឿងអីលើសពីហ្នឹងទេ ។គាត់ហៅខ្ញុំច្រៀងដោយសារតែគាត់ចូលចិត្តខ្ញុំ ហើយខ្ញុំក៍ចូលចិត្តនិងគោរពគាត់ផងដែរ”។



ពេជ្រ សោភា ថាកាលពីពេលថ្មីៗនេះនាងបានច្រៀងសម្ដែងក្នុងកម្មវិធីលោកស្រីទី្រ ណាដា ២លើកព្រមទាំងបានទៅលេងផ្ទះគាត់ដោយផ្ទាល់ផងដែរ។នាងថាអ្នកជំនួញរូបនេះនិយាយថាពីមុនគាត់មិនដែលបានជួបខ្ញុំផ្ទាល់អីចឹងទេ ហើយខ្ញុំក៍រីក រាយដែលបានច្រៀងសម្ដែងកម្មវិធីរបស់គាត់ ពិសេសអ្វីដែលខ្ញុំរំភើបខ្លាំងនោះគឺគាត់មិនមានការរារែកចិត្តឡើយនៅពេល ដែលខ្ញុំលើកឡើងថាការច្រៀងសម្ដែងរបស់ខ្ញុំមានបញ្ចូលក្រុមការងារល្ខោនខោលនោះគាត់ពេញចិត្តតែម្ដង។



ពេជ្រ សោភា ថាមួយជីវិតរបស់នាងគឺបូជាលើអាជីពសិល្បៈនេះហើយនិងអ្វីដែលនាងស្រលាញ់បំផុតគឺវប្បធ័មដ៍ផូផង់របស់ ខ្មែរហើយទោះជានាងជាអ្នកចម្រៀងសម័យម្នាក់មែន តែដោយសារតែការស្រលាញ់និងព្យាយាមនាងប្រឹងហាត់ និងស្វែង យល់ពីទម្រង់មួយនេះឲ្យបានចេះ។នាងថាចង់បន្សល់ស្នាដៃសិល្បៈដ៍មានតម្លៃមួយនេះឲ្យបានច្រើន តាមដែល អាចធ្វើទៅ បានសម្រាប់បន្សល់ទុកកេរ្ដិ៍មរតកឲ្យយុវវ័យសម័យក្រោយចងចាំនិងអភិរក្សវប្បធ័មជាតិខ្មែរ។



មហាជនកត់សម្គាល់ថាពេជ្រ សោភា ធ្លាប់បានផលិតបទចម្រៀងមួយចំនួនមានការបង្កប់និងរំលេចទៅដោយវប្បធ័មខ្មែរជា ច្រើនមកហើយ ដែលក្នុងនោះដែរនាងក៍ធ្លាប់បង្ហាញពីសិល្បៈល្ខោនខោលទាំងនៅMVនិងលើឆាកតន្រ្ដីផងដែរដើម្បី លើក ស្ទួយពីវប្បធ័មជាតិនិងការថែរក្សារលើមរតកដូនតារបស់ខ្មែរ។តារាចម្រៀងដែលឈជើងនៅហង្សមាសជាង១៦ឆ្នាំ រូបនេះថា ពេលនេះការងារសិល្បៈរបស់នាងនៅតែមមាញឹកច្រើនគូសមទាំងការផលិតបទចម្រៀង និងថតស្ពត ខណៈដែលការឡើង ឆាកវិញនាងបន្ដចេញមុខស្ទើរៀងរាល់សប្ដាហ៍។ថ្មីៗនេះដែរគេឃើញសោភា លេចមុខក្នុងតំណែងជាគណៈកម្មាការកម្ម វិធីប្រលងចម្រៀងBeat The Best ដែលសាកសមជាមួយនាងជាមួយបទពិសោធន៍យ៉ាងជោគជាំក្នុងវិស័យចម្រៀងហើយផ្ដល់បទពិសោធន៍ទៅឲ្យយុវវ័យជំនាន់ក្រោយនេះ។យ៉ាងណាទាក់ទងតំណែងThe Voice Cambodia រដូវកាល ថ្មីនា ពេល ខាងមុខនេះថាតើសោភា នឹងនៅតែធ្វើជាCoach ទៀតឬអត់នោះត្រូវបានតារារូបនេះនិយាយយ៉ាងខ្លីថា”មិនទាន់ច្បាស់”នោះ ទេ។ដោយឡែករឿងស្នេហាវិញសោភា ដែលត្រូវបានគេដឹងថាជាគូស្នេហ៍របស់លោកឆឹម សក្កដា នោះនៅតែមិនទាន់កំ ណត់ពេលវេលានៃការគ្រងឈុតកូនក្រមុំជាលើកទី២ឡើយ ក្រោយនាងទុកជីវិតជាស្រ្ដីមេម៉ាយដែលនាងតែងតែអះ អាងថា ពោពេញទៅដោយសេរីភាពយ៉ាងពេញទំហ៊ឹងរយៈពេលជាង៤ឆ្នាំមក៕

