ភ្នំពេញ៖សម្រាប់តារាស្រីល្បីៗលំដាប់ជូរមុខមានដូចជាមាស សុខសោភា,ឱក សុគន្ធកញ្ញា ,សុគន្ធ និសា ,ពេជ្រ សោភា និងសួស វីសា ជាដើមនោះពួកគេពេលនេះសុទ្ធតែមានគូស្នេហ៍រៀងៗខ្លួនហើយព្រមទាំងបង្ហាញភាពផ្អែមល្ហែមជាសាធារណៈស្ទើតែគ្រប់គ្នាតែម្ដនៅចុងឆ្នាំ២០២១នេះដោយមានខ្លះថែមទាំងទៅណាអត់ប្ដីទៅជាមួយមិនបានទៀតផង។ប៉ុន្ដែបើក្រឡេកមើលតារាសាច់សខ្ចីដូចបណ្ដូលចេករហ័សនាមរាជនីយសម្រស់សុខ ពិសី ដែលជាតួឯករបស់សាន់ដេវិញតាំងពីចូលសិល្បៈរហូតផ្ទុះរឿងស្នេហាជាមួយថៅកែសាន់ដេជិត១០ឆ្នាំមកនេះនាងមិនដែលបណ្ដើរឬហ៊ានកៀកកើយគូស្នេហ៍ជាសាធារណៈម្ដងណាឡើយ។



សកម្មភាពរបស់ពិសី បែបនេះត្រូវបានទាំងអ្នកសិល្បៈរួមអាជីពនិងមជ្ឈដ្ឋានមហាជនមួយចំនួនយល់ខុសៗគ្នាអ្នកខ្លះថាពិសី ខ្លាចការបញ្ចេញមានប្ដីនិងសង្សារទៅធ្វើឲ្យប៉ៈពាល់ដល់អាជីពចម្រៀង និងខ្លះទៀតថាមកពីស្នេហានាងមិនទាន់មានភាពច្បាស់លាស់១០០%ជាមួយគ្នាទើបពន្យាពេលនៃការលាតត្រដាងជាសាធារណៈបែបនេះ។ប៉ុន្ដែពិសី ហាក់មិនក្វល់រឿងគេនិយាយរឿងនាងជាមួយលោកថៅកែសាន់ដេឡើយ ហើយកន្លងមកតារាចម្រៀងដែលសម្រស់ស៊ីដាច់គេរូបនេះធ្លាប់ប្រាប់អ្នកយកព័តមានយើងថានាងចង់តែផ្ដោតលើការងារសិល្បៈច្រើនជាងស្នេហា។ពិសី ដែលមានអាយុ២០ក្រាស់ទៅហើយនោះថាមិនអាចកំណត់ពេលវេលានៃការចូលរោងការថាធ្វើឡើងនៅពេលណាបាននោះទេ។



គូរបញ្ជាក់ថាសុខ ពិសី បានប៉ៈស្នេហាថៅកែសាន់ដេលោកឡាយ សុខចំរើន ជិត១ទសវត្សន៍មកហើយតែទាំងសងខាងរក្សារភាពស្ងៀមស្ងាត់និងមិនធ្លាប់សារភាពស្នេហ៍ចំពោះមុខអ្នកសារព័តមានម្ដងណាឡើយ។តែតារារួមអាជីពបានគោរពពិសី ដោយចាត់ទុកនាងដូចជាម្ចាស់ផលិតកម្មសាន់ដេឬឥទ្ធិពលរបស់នាងមិនខុសគ្នាពីឱក សុគន្ធកញ្ញា ដែលនៅហង្សមាសឡើយ។យ៉ាងណាគ្រប់គ្នាបានលើកឡើងថាពិសី មានជម្រើសស្នេហ៍ច្រើនហេតុនេះហើយបើថៅកែនៅរារែកចិត្តមិនព្រមដឹកដៃចូលរោងការឆាប់ៗទៀតប្រយ័ត្នមានអ្នកចូលប្រជែងស្នេហ៍ពិសី កាន់តែច្រើននោះនឹងធ្វើឲ្យលោកចំរើន ពិបាកជាមិនខាន។ប៉ុន្ដែតារាដែលស្និតថៅកែសាន់ដេបានបង្ហើបថាទោះជាពិសី មានបុរសអ្នកមានទ្រព្យជាច្រើនតាមស្នេហាយ៉ាងណាក៍នាងនៅតែស្មោះស័គ្រចំពោះថៅកែតែម្នាក់គត់ហើយពួកគេមិនជឿរថាពិសី មិនបណ្ដើរលោកចំរើន ជាចំហបានរហូតនោះទេពោលគឺក្រោយអ្នកទាំង២រៀបការនោះគូស្នេហ៍សុខ ពិសី-ឡាយ សុខចំរើន និងដូចឱក សុគន្ធកញ្ញា-អ៊ឹង សុខលី ជាមិនខាន៕



