Friday, September 20, 2024
Homeតារាខ្មែរហេតុអ្វីសុខ ស្រីនាង ៖មិនដែលហ៊ានស៊ិចស៊ី?

ហេតុអ្វីសុខ ស្រីនាង ៖មិនដែលហ៊ានស៊ិចស៊ី?

ភ្នំពេញ៖តារាស្រីស្អាតល្បីៗជាច្រើនដួងបានជ្រើសវិធីធ្វើឲ្យមហាជនកាន់តែចាប់អារម្មណ៍ថែមទៀតនោះគឺការស្លៀកពាក់បញ្ចេញសាច់គល់ភ្លៅ ឬគល់សុដន់រហូតមានតារាខ្លះលេងឈុត​ប៊ី​គីនីទាំងមិនមែនខ្លួននៅសមុទ្រទៀតផង។ចំពោះសុខ ស្រីនាង វិញ​​ត្រូវបានគេកត់សម្គាល់ថា​តាំង​ពីនៅក្រមុំ​រហូតធ្លាក់ខ្លួនក្លាយទៅជាស្រីមេម៉ាយជាង១០ឆ្នាំ​មកនេះនាងមានការតុបតែង​ខ្លួន​ស្រដៀងគ្នាទៅនិងតារាស្រគត់ស្រគុំអ្នកនាងសុគន្ធ និសា ដែរពោលគឺមិនដែលហ៊ាន​បញ្ចេ​ញ​របស់សំខាន់ឲ្យគេឃើញ​ផ្ដែស​ផ្ដាសម្ដងណាឡើយ។

សកម្មភាព​បែបនេះត្រូវបានបុរសដែល​លង់ស្នេហ៍ស្រីនាង តាមរយៈការពេញចិត្តចឬករបស់​នាង​នោះ​កាន់តែតាមអ្នក​មេម៉ាយ​រូប​នេះ​ស្អិតខ្លាំងថែម​ទៀតជាមិនខាន។យ៉ាងណារយៈពេលជាង១០ឆ្នាំមកហើយដែលស្រីនាង ព្យា​យាមលាក់​គូស្នេហ៍ជិតឈឹង​តែម្ដង ព្រោះរាល់ការលេចមុខទៅចូលរួមតាមបណ្ដារកម្ម​វិធី​សិ​ល្បៈទាំង​ឡាយ​​​របស់ស្រីនាង គេមិនដែលឃើញ​នាងហ៊ាន​បណ្ដើរ​​​ឬកៀយកើយគូស្នេហ៍ជា​សាធារណៈ​នោះ​ទេ។អ្នកខ្លះបានចាត់ទុកស្រីនាង ថាអាចមក​ពីនាងមិនទាន់មានភាពច្បាស់​លាស់​ជាមួយ​គូស្នេហ៍​បាន​ជានាងខ្លាចក្នុងការអោបរឹតសង្សារជាចំហបែបនេះ ខណៈដែល​មនុស្សមួយចំ​នួន​ទៀតសង្ស័យថា​គូស្នេហ៍ស្រីនាង មិនមែនជាបុរសនៅលីវ។

 ទោះជាយ៉ាងណាក្នុងជំនួបផ្ទាល់កន្លងមកសុខ ស្រីនាង មិនដែលនិយាយរឿងស្នេហា​ថ្មីនោះទេ ហើយស្ទើតែគ្រប់កម្មវិធីនាង​ត្រូវបានប្អូនប្រុស​របស់នាងតាមជាប់ជានិច្ច ​។ប៉ុន្ដែ​មុននេះមានការសង្ស័យថាស្រីនាង បានបង្ហាញភាពស្និតស្នាលគ្នា​ចម្លែកជា​មួយ​អ្នកដឹក​នាំ​សម្ដែងនៅហង្សមាសលោកEco Vak song តែទាំងរូបនាងនិងប្អូនប្រុសនាងធ្លាប់បានច្រាន​ចោលដោយអះ​អាង​ថាគ្រាន់តែរាប់អានគ្នាប៉ុណ្ណោះ។អ្វីដែលគូរឲ្យភ្ញាក់ផ្អើលនៅថ្ងៃបុណ្យទិវារនៃក្ដីស្រលាញ់(Valentine’Day)កាលពីថ្ងៃទី១៤ខែ​កុម្ភៈ​ឆ្នាំ២០២១នោះស្រីនាង បែជាត្រូវបាន​លោក​ណុប បាយ៉ារិទ្ធ យកផ្កាកុលាប១បាច់ទៅជូននាងលើដំបូលអគារ​ខ្ពស់មួយដែល​សកម្ម​​ភាព​បែបនោះគឺដូចជាគូសង្សារគ្នាតែម្ដង។តែពេលនេះ​ពួកគេចាប់ផ្ដើមរយាលៗពីគ្នាទៅ​វិញ​ទើបធ្វើ​ឲ្យគេនៅតែ​មិន​ទាន់​អាចដឹងច្បាស់ថាតារាដែលមិនចេះលេង​ខ្លួនស៊ិចស៊ីរូបនេះ​មាន​គូស្នេហ៍ថ្មីជាបុរសណា​ឲ្យពិតប្រាកដ?ប៉ុន្ដែ​មហាជនរងចាំ​មើល​ថាតើអនាគតស្វាមីរបស់ស្រីនាង គឺពិតជាបុរសម្នាក់ដែល​មានទាំង​អំ​ណាច និងលុយក្រាស់ទើបអាចឆក់បេះដូងអ្នក​មេម៉ាយ​រូបនេះបានដូចអតីតប្ដីនាងលោកស៊ី សុវត្ថិ កំណត់មែនឬយ៉ាងណា?

RELATED ARTICLES