Friday, September 20, 2024
Homeតារាខ្មែរអ៊ីវ៉ា ៖រំភើបស្ទើស្រក់ទឹកភ្នែក

អ៊ីវ៉ា ៖រំភើបស្ទើស្រក់ទឹកភ្នែក

ភ្នំពេញ៖តារាចម្រៀងសាន់ដេកញ្ញាឃីន ស្រីនាថ ហៅអ៊ីវ៉ា បានបង្ហាញអារម្មណ៍រំភើបរីករាយក្រៃលែង​ដោយសារកាលពី​ថ្ងៃទី៩ខែធ្នូឆ្នាំ២០២១នាងបានទទួលគ្រឿងឥស្សរិយយស​ មុនីសារាភ័ណ្ឌ ថ្នាក់មហាសេនា ពីព្រះបាទសម្ដេច​ព្រះបរមនាថ​នរោត្តមសីហមុនី ជាម្ចាស់ជីវិតលើត្បូង ព្រះមហាក្ស័ត្រនៃព្រះរាជាណាចក្រកម្ពុជា។អ៊ីវ៉ា ថានោះជាមហាកិត្តិយស​ក្រៃលែង​សម្រាប់​ជីវិតនាងក្រោយទទួលបានគ្រឿងឥស្សរិយយស មួយនេះ ខណៈដែលឪពុករបស់នាងលោកអ៊ូ វ៉ាវ ក៍បានសម្ដែង​ការរីករាយនិងលើកទឹកចិត្តកូនស្រីសំណព្វចិត្តរបស់លោកឲ្យបន្ដចូលរួមធ្វើការងារសង្គមតទៅទៀតផងដែរ។ដោយឡែក​ក្រៅពីអ៊ីវ៉ា ក៍មានអ្នកនាងមាស សុខសោភា ទទួលបានគ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍ និងកញ្ញាញឹម ចាន់ថន ទទួលបានគ្រឿងឥស្សរិយយស មុន្នីសារាភ័ណ្ឌ ថ្នាក់មហាសនា ដូចអ៊ីវ៉ា ផងដែរ។

         

អ៊ីវ៉ា បានចាប់អាជីពចម្រៀងរយៈពេលជាង១០ឆ្នាំមកហើយនៅសាន់ដេ​ដោយកន្លងមកនាងតែងតែចេញច្រៀងសម្ដែង​តាម​បណ្ដារ​​​កម្មវិធីសប្បុសធ័មនិងចូលរួមការងារសង្គមមួយចំនួនន​ផងដែរទើបធ្លាប់ទទួលបានប័ណ្ណសរសើរ​ពីក្រសួងពាក់ព័ន្ធច្រើន​លើកមកហើយ។តារាចម្រៀង​ដែលត្រូវឪពុកតាមការពារគ្រប់ពេលវេលារូបនេះច្រៀងបានជាច្រើន​ទម្រង់ទើបធ្វើឲ្យនាងមាន​Fan​តាំងពីមិត្តយុវវ័យ​រហូតដល់វ័យចាស់ៗហើយកន្លងមកស្រីនាថ ត្រូវផលិតកម្មហង្សមាស និងថោន ព្យាយាមទាក់ទងនាង​ទៅ​ធ្វើជាសមាជិករបស់ខ្លួនផងដែរ តែអ៊ីវ៉ា សម្រេចចិត្តនៅសាន់ដេជាបន្ដទៅទៀត។

អ៊ីវ៉ា ធ្លាប់វាចារថាផ្ទះធំ មានគ្នាច្រើនក៍​ពិ​បាក​ដែរ ហេតុនេះហើយនាងបន្ដច្រៀងសម្ដែងឲ្យសាន់ដេ តែមិនមានកុងត្រានោះទេ ហើយថៅកែក៍អនុញ្ញាត្តិ​ឲ្យនាងច្រៀង​តែ​បទណាដែលនាងស្រលាញ់ពេញចិត្ត បើបទដែលនាងមិនស្រលាញ់​ក៍មាន​សិទ្ធិបដិ​សេធថតបានដែរ។ដោយឡែកលោកវ៉ាវ ធ្លាប់ថាអ៊ីវ៉ា ចាត់ទុកសាន់ដេដូចជាឪពុកម្ដាយទី២ព្រោះទីនេះហើយដែលធ្វើឲ្យនាង​មានឈ្មោះល្បីរហូតមានការគាំទ្រដល់​បច្ចុប្បន្ន។ប៉ុន្ដែរឿងដែលឪពុកអ៊ីវ៉ា ចង់ឃើញកូនស្រីបន្ថែមពីលើភាព​ជោគជ័យលើ​អាជីព​ចម្រៀងនោះគឺការរៀបការ​ប្ដីព្រោះ​លោកនៅតែទុកសិទ្ធិឲ្យនាងជាអ្នកសម្រេចចិត្តជ្រើសគូស្នេហ៍៦០% ខណៈលោកសុំ​តែ៤០% តាមក្រោយកូនស្រី។លោកថា​មនុស្ស​យើង​ប្រើជីវិត​នៅលីវយូពេកមិនល្អនោះទេគឺអត់ប្រយោជន៍ ប៉ុន្ដែអីវ៉ា ថាឆ្នាំនេះ​នាងមាន​អាយុ២៨ឆ្នាំ​ហើយអីចឹងនឹង​គិតគូរឿងការប្ដីដូចគេនៅរយៈពេល២ឆ្នាំខាងមុខទៀតដែលពេលនោះ​នាងមានអាយុ​៣០ឆ្នាំគត់៕

RELATED ARTICLES