Friday, September 20, 2024
Homeព័ត៌មានអន្តរជាតិចិនត្របាក់យកប្រទេសនីការ៉ាហ្គ័ ពីមាត់តៃវ៉ាន់

ចិនត្របាក់យកប្រទេសនីការ៉ាហ្គ័ ពីមាត់តៃវ៉ាន់

កាលពីថ្ងៃព្រហស្បតិ៍ទី ៩ ធ្នូ ២០២១ ប្រទេសនីការ៉ាហ្គា(Nicaragua)  ) បានផ្តាច់ទំនាក់ទំនងការទូតដ៏យូរអង្វែងរបស់ ខ្លួនជាមួយ កោះតៃវ៉ាន់ដោយប្តូរភក្តីភាពទៅទីក្រុងប៉េកាំងវិញក្នុងការទទួលស្គាល់គោលនយោបាយចិនតែមួយរបស់បក្សកុម្មុយនិស្តចិន និងកាត់បន្ថយសម្ព័ន្ធមិត្តអន្តរជាតិដែលកំពុងធ្លាក់ចុះរបស់តៃប៉ិ។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។ក្រសួងការបរទេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញជាភាសាអេស្ប៉ាញ និងអង់គ្លេសថារដ្ឋាភិបាល នៃសាធារណរដ្ឋនីការ៉ាហ្គាថ្ងៃនេះបានផ្តាច់ទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ និងឈប់មានទំនាក់ទំនងផ្លូវការ។ប្រទេស នីការ៉ាហ្គាស្ថិតនៅតំបន់អាមេរិកកណ្តាលជាប់ព្រំដែនជាមួយប្រទេហុងឌូរ៉ាស់ មានផ្ទៃដី ១៣០៣៧៥គីឡូម៉ែត្រ ការ៉េនិង មានប្រជាជនជាង៦លាននាក់(ជំរឿនឆ្នាំ២០១២) ។

ការសម្រេចចិត្តនេះត្រូវបានកោតសរសើរដោយប្រទេសចិនដែលទាមទារឱ្យប្រទេសណាមួយដែលចង់ទំនាក់ទំនងការទូតជាមួយខ្លួនត្រូវតែកាត់ផ្តាច់ទំនាក់ទំនងជាមួយទីក្រុងតៃប៉ិ។អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Hua Chunying បានសរសើរ ការសម្រេចចិត្តរបស់ប្រទេសនីការ៉ាហ្គា ដោយហៅវាថាជា ជម្រើសត្រឹមត្រូវ និងស្របតាមនិន្នាការពិភពលោក ដោយបន្ថែម ថាវាមានការគាំទ្រពីប្រជាជន។

ផ្ទុយពីទីក្រុងប៉េកាំង កោះតៃវ៉ាន់បាននិយាយថា ខ្លួនមានការសោកស្ដាយយ៉ាងខ្លាំងដោយ បន្ថែមថា នីការ៉ាហ្គ័របានមិនយក ចិត្តទុកដាក់ចំពោះចំណងមិត្តភាពជាច្រើនឆ្នាំរបស់ពួកគេ។បញ្ជីឈ្មោះសម្ព័ន្ធមិត្តអន្តរជាតិ របស់តៃវ៉ាន់បានធ្លាក់ចុះពី២១មក នៅត្រឹម ១៤ ចាប់តាំងពីប្រធានាធិបតី លោកស្រី Tsai Ing-wen ឡើងកាន់តំណែងក្នុងខែ ឧសភា ឆ្នាំ២០១៦៕

RELATED ARTICLES