ប្រទេសនូវែលសេឡង់នឹងហាមឃាត់ការលក់ថ្នាំជក់ដល់មនុស្សជំនាន់ក្រោយរបស់ខ្លួនក្នុងគោលបំណងដើម្បីបញ្ឈប់ការជក់បារី។នេះបើយោងតាមប្រភពព័ត៌មានប៊ីប៊ីស៊ីចេញផ្សាយកាលពីថ្ងៃ ព្រហស្បតិ៍ទី ៩ធ្នូ ២០២១ ។រដ្ឋាភិបាលនូវែលសេឡង់គ្រោងនឹងហាមឃាត់យុវជនមិនអោយទិញបារីពេញមួយជីវិតរបស់ពួកគេដែលជាការបង្ក្រាបដ៏តឹងរ៉ឹងបំផុតមួយលើពិភពលោកទៅលើឧស្សាហកម្មថ្នាំជក់ ដោយសំអាងហេតុផលថាកិច្ចខិតខំប្រឹងប្រែងកន្លងមកដើម្បីលុបបំបាត់ការជក់បារីគឺចំណាយពេលយូរពេក។រដ្ឋាភិបាលរបស់ប្រទេសបាននិយាយថា អ្នកជក់បារី 4 នាក់ក្នុងចំណោម 5 នាក់បានចាប់ផ្តើមមុនអាយុ18 ឆ្នាំ។មនុស្សដែលមានអាយុក្រោម 14 ឆ្នាំនៅឆ្នាំ 2027 នឹងមិនត្រូវបានគេអនុញ្ញាតឱ្យទិញបារីនៅក្នុងប្រទេសប៉ាស៊ីហ្វិកដែលមានប្រជាជនចំនួន5លាននាក់។នេះគឺជាផ្នែកមួយនៃសំណើដែលបានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ 9 ធ្នូ ដែលនឹងទប់ស្កាត់ចំនួនអ្នកលក់រាយត្រូវបានអនុញ្ញាតឱ្យលក់ថ្នាំជក់ និងកាត់បន្ថយកម្រិតជាតិនីកូទីនផងដែរ។
ច្បាប់ហាមជក់បារីនេះត្រូវបានគេរំពឹងថានឹងដាក់ឱ្យប្រើប្រាស់នៅឆ្នាំក្រោយ។
វេជ្ជបណ្ឌិតAyeshaVerallនិងជារដ្ឋមន្រ្តីក្រសួងសុខាភិបាលបាននិយាយថាយើងចង់ធ្វើឱ្យប្រាកដថាមនុស្សជំនាន់ក្រោយនឹងមិនចាប់ផ្តើមជក់បារី។ចំណាត់ការនេះគឺជាផ្នែកមួយនៃការបង្រ្កាបយ៉ាងទូលំទូលាយលើការជក់បារីដែលប្រកាសដោយក្រសួងសុខាភិបាលរបស់ប្រទេសនូវែលសេឡង់។លោកបានបន្តថា ប្រសិនបើគ្មានអ្វីផ្លាស់ប្តូរទេ វានឹងមានរយៈពេលជាច្រើនទស្សវត្សរ៍រហូតដល់អត្រាការជក់បារីរបស់ធ្លាក់ចុះក្រោម 5 ភាគរយ។បច្ចុប្បន្ននេះជនជាតិនូវែលសេឡង់11.6ភាគរយនៃប្រជាជនទាំងអស់ដែលមានអាយុលើសពី15ឆ្នាំជក់បារីដែលជាសមាមាត្រកើនឡើងដល់ 29 ភាគរយក្នុងចំណោមមនុស្សពេញវ័យជនជាតិដើមភាគតិច Maori។នេះបើយោងតាមតួលេខរបស់រដ្ឋាភិបាល។ការជក់បារីបានសម្លាប់មនុស្សប្រហែល5000 នាក់ក្នុងមួយឆ្នាំនៅក្នុងប្រទេសនូវែលសេឡង់ដែលជាមូលហេតុចម្បងមួយដែលត្រូវដោះស្រាយ ៕