Sunday, September 22, 2024
Homeសន្ដិសុខសង្គមសង្ស័យកាប់ប្លន់យកម៉ូតូមិនបានសម្រេច សមត្ថកិច្ចក្របួចជាប់៣នាក់

សង្ស័យកាប់ប្លន់យកម៉ូតូមិនបានសម្រេច សមត្ថកិច្ចក្របួចជាប់៣នាក់

ភ្នំពេញ៖ យុវជន៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានបន្ទាប់ពីពួកគេបានធ្វើសកម្មភាពយកដាវនិងដំបងទីប ដេញវាយទៅជនរងគ្រោះម្ខាងទៀតដែលមានគ្នាបីនាក់ដូចគ្នា សង្ស័យថាជាករណីកាប់ប្លន់យកម៉ូតូ កាលពីវេលាម៉ោង១និង៣០នាទីរំលងអាធ្រាត្រឈានចូល ថ្ងៃទី១៦ ខែវិច្ឆិកានៅចំនុចផ្លូវ៤៣០កែងនិង២០៥ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន  ។

ជនបង្កមានឈ្មោះ ១ ឈ្មោះ អេង សុខហ៊ាង ភេទប្រុស ១៨ឆ្នាំ មុខរបរសិស្ស ភូមិទួលពង្រ ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល ២ ឈ្មោះ ឃឹម បញ្ញា ១៩ឆ្នាំ ភេទប្រុស  មុខរបរសិស្ស ភូមិចន្លាត់ដៃ ឃុំចន្លាត់ដៃ ស្រុកសំរោង ខេត្តតាកែវ និង៣ ឈ្មោះ វ៉ាន់ ណារ៉ា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះជួល ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

ជនរងគ្រោះមានឈ្មោះឈួន រ៉ាឃីម ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងដែក ស្នាក់នៅភូមិសាមគ្គី សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅភូមិព្រែកទាល់សង្កាត់ស្ទឹងមានជ័យ ទី២ ឈួន សុវណ្ណ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិភ្នាត ផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានស្រុកកំណើតនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងទី៣ ឈ្មោះ ឈួនវណ្ណាអាយុ១៥ឆ្នាំមុខជាងជួសជុលរថយន្ត ស្នាក់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ពួកគេទាំងបីជិះម៉ូតូម៉ាកYAMAHA  JUPITER ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AA3787 ។

fddfdfd

តាមសម្តីជនរងគ្រោះទាំងបីនាក់នាក់ បានឲ្យដឹងថា មុនពេលកើតហេតុពួកគេទើបនិងចេញពីដើរលេងនៅកោះពេជ្រ គោលបំណងត្រលប់ទៅផ្ទះវិញនៅម្តុំភូមិឬស្សីសង្កាត់ស្ទឹងមានជ័យ ដោយបានជិះម៉ូតូម៉ាក YAMAHA  JUPITER  ពណ៌ខ្មៅ ធ្វើដំណើរតាមផ្លូវ២៧១ក្នុងទិសដៅ ពីត្បូងទៅជើង ខណះមកដល់ជិតនិងក្លឹបកម្សាន្តថប ក៍ស្រាប់តែមានយុវជនបីនាក់ដែលជាជនបង្កបានជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BI 0777 តាមមកពីក្រោយ រួចហើយបានដកដាវយាគំរាមកាប់ពួកគេ ពេលនោះពួកគេភ័យ បានបន្ថែមល្បឿនម៉ូតូបើករត់តាម៤៣០ គាប់ជួនក៍ប្រទះឃើញសមត្ថកិច្ចដែលកំពុងតែល្បាតក្នុងមូលដ្ឋាន ក៏ឈប់ម៉ូតូប្រាប់ ពេលនោះសមត្ថកិច្ចមូលដ្ឋានបានប្រទះឃើញ យុវជនបីនាក់ដែលជាជនបង្ក ក៏ជិះម៉ូតូដេញតាមរហូតដល់ផ្លូវ៤៣០កែងនិងផ្លូវ២០៥ ទើបឃាត់ខ្លួនយុវជនទាំងបីនាក់នោះបាន រួចធ្វើការឆែកឆេររកឃើញដាវសាំរ៉ៃមួយដើម និងដែកបំពង់ទីប១និងម៉ូតូហុងដាឌ្រីមមួយគ្រឿងក៍នាំខ្លួនទៅសាកសួរនៅប៉ុស្តិ៍នគរបាលទំនប់ទឹក ។

នៅពេលសមត្ថកិច្ចសាកសួរជនបង្កទាំង៣នាក់បានសារភាពថា ពួកគេពិតជាបានយកដាវគំរាមកាប់ទៅលើជនរងគ្រោះទាំងបីនាក់ពិតប្រាកដ តែមិនជាករណីប្លន់នោះទេ គឺពួកគេរកកាប់ក្រុមក្មេងស្ទាវមួយក្រុមដែលបានដេញវាយពួកគេកាលពីម្សិលមិញ ។

ddfsdf

ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងពីបទកាប់ប្លន់យកម៉ូតូរបស់ពួកគេ ចំនែកជនសង្ស័យព្រមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅអធិការដ្ឋានខណ្ឌចំការមន ដើម្បីចាត់ការបន្ត  ៕

ដោយ៖ ណន រ៉ាត់

RELATED ARTICLES