នៅក្នុងកម្មវិធី Dubai Expo 2020 កីឡាករខ្សែប្រយុទ្ធ Messiបាននិយាយប្រាប់កាសែតអេស្ប៉ាញMarca ថា គោលបំណង របស់ខ្ញុំមកទីនេះគឺជួយអោយក្លឹបបាល់ទាត់បារាំងParis SGលើកពានរង្វាន់យូហ្វាឆេមពានលីករដូវកាលនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានកីឡាEspn។ខ្សែប្រយុទ្ធLionel Messi បានលើកឡើងថាគោលបំណង របស់ឱ្យក្លឹប Paris SG ក៏ដូចជាខ្ញុំផងដែរគឺដើម្បីឈ្នះពានរង្វាន់ យូហ្វាឆេមពានលីក រដូវកាលនេះ។ ការលើកឡើងបែប នេះស្របពេលដែលក្លឹប Paris SG ចាប់គូប៉ះក្លឹបកំពូលតារាងអេស្ប៉ាញព្រីមេរ៉ាលីហ្គា Real Madrid នៅវគ្គ១៦ក្រុម។
Messi បានបន្តថា គោលបំណងសម្រាប់ Paris SG គឺដើម្បីឈ្នះពានរង្វាន់ ឆេមពានលីក នោះគឺជាគោលដៅរបស់មនុស្ស គ្រប់គ្នា។ វាជាការប្រកួតប្រជែងដ៏សំខាន់សម្រាប់ក្រុមទាំងអស់។ យើងនឹងព្យាយាមឈ្នះវា។ក្លឹបParisSGធ្លាប់រង ជើងឯក ពានរង្វាន់យូហ្វាឆេមពានលីកម្តងកាលពីឆ្នាំ ២០២០ តែចាញ់ក្លឹបBayern ដោយលទ្ធផល ១-០ ។
ខ្សែប្រយុទ្ធវ័យ៣៤ឆ្នាំចាកចេញពីក្លឹប Barcelona កាលពីខែមិថុនាមកចូលរួមជាមួយ Paris SG ។ Messi បានបន្ថែមថា ប្រកួតទល់អតីតក្រុមគូប្រជែងនៅឆេមពានលីក គឺជារឿងមិនងាយស្រួលឡើយ។វាពិតការផ្លាស់ប្តូរដ៏ធំមួយ។ បន្ទាប់ពីខ្ញុំបានរស់នៅទីនោះខ្ញុំដឹងច្បាស់ណាស់ ដូច្នេះវាមិនងាយស្រួលឡើយពេលប៉ះពួកគេ ប៉ុន្តែពេលនេះយើង កំពុងធ្វើបានយ៉ាងល្អ៕