ភស្តុតាងកាន់ច្រើនបង្ហាញថាអ្នកជំងឺអូមីក្រុន​មិន​ធ្ងន់ដូចដែលតា

យោងតាមការសិក្សាថ្មីចំនួន ២ របស់អ្នកជំនាញវេជ្ជ សាស្ត្រ ចក្រភពអង់គ្លេស ដែលត្រូវបានបណ្តាញសារព័ត៌មាន​ប៊ីប៊ីស៊ី​ដកស្រង់យកមកចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី ២៣ ធ្នូ បានបង្ហាញថា មេរោគបំប្លែថ្មីអូមីក្រុន(Omicron)មិនបង្ក​អោយមាន​ភាពធ្ងន់ធ្ងរដូចមេរោគបំប្លែងថ្មីដែលតា(Delta) នោះទេ។ការសិក្សាមហាវិទ្យាល័យមួយនៅទីក្រុងឡុងដ៍ បានបង្ហាញថាករណី​ឆ្លងមេរោគបំប្លែងថ្មីអូមីក្រុននៅប្រទេសអង់គ្លេស មានលទ្ធភាពចូលមន្ទីរពេទ្យចន្លោះពី២០ទៅ៤០ភាគរយ ទាបជាង​អ្នកដែល​ឆ្លងវីរុស Delta ។ ការសិក្សានោះ បានវិភាគទៅលើករណីឆ្លងអូមីក្រុនចំនួន ៥៦០០០ករណី និងករណីឆ្លង Delta ចំនួន ២៦​៩០​០០ករណី។

ការសិក្សាដោយImperialដែលជាសាកលវិទ្យាល័យឈានមុខគេមួយ​របស់ចក្រភពអង់គ្លេសបានរកឃើញថា​សូម្បីតែអ្នក​ដែលមិនបានទទួលថ្នាំបង្ការនិងមិនមានភាពស៊ាំក៏ដោយក៏មានហានិភ័យទាបជាង 10 ភាគរយនៃការចូលមន្ទីរពេទ្យជាមួយ អូមីក្រុន បើប្រៀបធៀបទៅនឹង Delta ។ចំណែកឯការវិភាគលើពិភពពិតនៃចំនួនមនុស្សជាង 300000 នាក់នៅចន្លោះថ្ងៃទី 1 ដល់ថ្ងៃទី 14 ខែធ្នូ បានរកឃើញថា ឱកាសនៃការស្នាក់នៅក្នុងមន្ទីរពេទ្យមួយយប់គឺកាន់តែទាបជាង ជាមួយនឹងការ​ថយចុះ​ហានិភ័យពី 40 ទៅ 45 ភាគរយ។ការសិក្សានោះបានកើតឡើងបន្ទាប់ពីការវិភាគលើក​ទីពីររបស់ប្រទេសស្កុតឡែន​កាលពី​ថ្ងៃពុធបានរកឃើញថាហានិភ័យនៃការចូលមន្ទីរពេទ្យជាមួយអូមីក្រុនគឺតិចជាង 65 ភាគរយបើធៀបជាមួយ Delta ។

ជាមួយគ្នានេះការសិក្សាថ្មីមួយរបស់អាហ្រ្វិកខាងត្បូង ចេញផ្សាយកាលពីថ្ងៃពុធ បានបង្ហាញថា វីរុសបំប្លែងថ្មី អូមីក្រុនហាក់​មិន​សូវបង្កភាពកាចសាហាវនៅទីនោះទេ។ដោយឡែក លោកវេជ្ជបណ្ឌិត Kiattiphum Wongrajit លេខាធិការ​អចិន្ត្រៃយ៍​ផ្នែក​សុខ​ភាពសាធារណៈ ថៃបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទិន្នន័យដែលប្រមូល​បានទូទាំងពិភព​លោកលើមេរោគ​បំប្លែងថ្មីរហូត​ដល់ថ្ងៃទី23ខែធ្នូបង្ហាញថាវាមិនសូវធ្ងន់ធ្ងរជាងដែលតាដែលនៅតែមានករណីភាគច្រើននៅក្នុងប្រទេសថៃ។លោកបានបន្តថា មេរោគបំប្លែងថ្មី Omicron អាចឆ្លងបានលឿនជាង Delta ប៉ុន្តែអ្នកជំងឺ តិចជាងមុនមានរោគសញ្ញាធ្ងន់ធ្ងរ ឬស្លាប់។យ៉ាងណាក្តី អង្គការសុខភាពពិភពលោក បានឲ្យដឹងថា ខ្លួនមិនទាន់មានទិន្នន័យគ្រប់គ្រាន់ ដើម្បីអាចកំណត់ឲ្យបានច្បាស់ថា តើ Omicron បង្កស្ថានភាពជំងឺខ្លាំងធ្ងន់ធ្ងរជាង Delta ដែរឬក៏អត់នៅឡើយទេ៕