Friday, October 18, 2024
Homeព័ត៌មានជាតិអួត​ជ័យ​ជម្នះ​ផេះ លោក​សួន សេរីរដ្ឋា ថា លោក​សម រង្ស៊ី វាយ​ប៉ោត​បន្លំ​ផ្គរ​លាន់

អួត​ជ័យ​ជម្នះ​ផេះ លោក​សួន សេរីរដ្ឋា ថា លោក​សម រង្ស៊ី វាយ​ប៉ោត​បន្លំ​ផ្គរ​លាន់

ភ្នំពេញ ៖ ប្រធានគណបក្សអំណាចខ្មែរ លោកសួន សេរីរដ្ឋា បានធ្វើការរិះគន់លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង ថា ជាអ្នក នយោបាយវាយប៉ោត បន្លំផ្គរលាន់មិនចោល ទម្លាប់អាក្រក់អួតពីជ័យជម្នះផេះ បែបប្រជា- ភិថុតិបោកប្រាស់ប្រជាពលរដ្ឋ។

លោកសួន សេរីរដ្ឋា បានសរសេរនៅក្នុង ទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ថា “សារជាតិជាអ្នកនយោបាយវាយ ប៉ោត បន្លំធ្វើជាផ្គរលាន់ ដើម្បីបោកមនុស្សម្នា ថា នឹងមានភ្លៀងធ្លាក់នោះ គឺ សម រង្ស៊ី មិន ដែលចេះខ្មាសអៀននូវឥរិយាបថដដែលៗ ដែល ខ្លួនចូលចិត្តកុហកភូតភរទុកមុន ដែលជាទម្លាប់ អាក្រក់នេះទេ។

ការបន្លឺជ័យជម្នះផេះ របស់សម រង្ស៊ី សម្រាប់ ឆ្នាំ២០១៨ ខាងមុខនេះ វាមិនមែនជាលើកទី១ ទេក្នុងប្រវត្តិធ្វើនយោបាយស៊ីឈ្នួលចាញ់របស់ គាត់ (សម រង្ស៊ី) តាំងពីក្រោយការបោះឆ្នោត ឆ្នាំ១៩៩៨ រហូតមក។ លើកនេះក៏មិនខុសពី លើកមុនៗដែរ ហើយក៏វាគ្មានអ្វីប្លែកដែរ ដែល សម រង្ស៊ី អួតអាងពីជ័យជម្នះរបស់ខ្លួន ដើម្បី ដឹកនាំរដ្ឋាភិបាល នាឆ្នាំ២០១៨ នោះ។ អ្នកមិន ធ្លាប់បានកត់ត្រាសម្តីសម រង្ស៊ី ទុកផ្ទៀងផ្ទាត់ មើលជាមួយនឹងអ្វីដែលសម រង្ស៊ី ធ្វើ ទើបបន្ត ចាញ់បោកនយោបាយប្រជាភិថុតិរបស់មេដឹកនាំ គណបក្សប្រឆាំងបង្គ្រប់កិច្ច ស៊ីឈ្នួលចាញ់នេះ”។

លោកសួន សេរីរដ្ឋា បានសរសេរបន្តថា “សម្រាប់ឆ្នាំ២០១៨ គណបក្សសង្គ្រោះ (ចោរ) នេះ វាមិនមែនជាគណបក្សជម្រើសចុងក្រោយ របស់ពលរដ្ឋទេ តែវាជាគណបក្ស ជម្រុះចុង- ក្រោយរបស់ពលរដ្ឋ បន្ទាប់ពីគណបក្សហ៊្វុនស៊ិន- ប៉ិច ដែលពលរដ្ឋខ្មែរបានជម្រុះចោលកន្លងមក។ ហើយគណបក្សអំណាចខ្មែរ ទើបជាគណបក្ស ជម្រើសថ្មីរបស់ពលរដ្ឋ អ្នកដែលចង់បានការ ផ្លាស់ប្តូរ ពីព្រោះការពិតគឺ បើមិនប្តូរបក្សប្រឆាំង បង្គ្រប់កិច្ចស៊ីឈ្នួលចាញ់នេះទេ គឺមិនអាចប្តូរ បក្សកាន់អំណាច ដែលដឹកនាំរដ្ឋាភិបាលបាន ឡើយ”។

ក្រៅពីរិះគន់មេបក្សប្រឆាំង តាមរយៈ ហ្វេសប៊ុកដដែល លោកសួន សេរីរដ្ឋា ក៏បាន រិះគន់រដ្ឋាភិបាល ដែលដឹកនាំដោយសម្តេច នាយករដ្ឋមន្ត្រីហ៊ុន សែន ថា  អន់ជាងសំរាម ព្រោះមានគណៈរដ្ឋមន្ត្រីរាប់រយនាក់ តែមិន អាចយកឈ្នះសំរាមបាន។

លោកសួន សេរីរដ្ឋាបានសរសេរថា “តើ គំនរសំរាម និងគំនរគណៈរដ្ឋមន្ត្រីរបស់លោក ហ៊ុន សែន មួយណាធំជាង?

បើរដ្ឋាភិបាលមួយ ដែលមានគណៈរដ្ឋមន្ត្រី រាប់រយនាក់ និងមានគណៈអភិបាលខេត្ត រាជ- ធានី មួយខេត្តៗ ជាង១០នាក់ ហើយនៅតែគ្មាន ដំណោះស្រាយសម្អាតសំរាម នៅតែចាញ់សំរាម នោះ គឺរដ្ឋាភិបាលនេះជារដ្ឋាភិបាលអន់ជាង សំរាម។

ព្រោះតែអន់ជាងសំរាម ទើបវាគ្មានសមត្ថ- ភាពយកឈ្នះសំរាម ដើម្បីសម្អាតចេញពីក្រុង ឱ្យស្អាត”។

ទោះយ៉ាងណា ជុំវិញការលើកឡើងក្នុង ន័យរិះគន់របស់លោកសួន សេរីរដ្ឋា ប្រធាន គណបក្សអំណាចខ្មែរ ខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំយោបល់ប្រតិកម្មឆ្លើយតប ពីអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ និងលោក សម រង្ស៊ី ប្រធានគណបក្ស ព្រមទាំងអ្នកនាំ ពាក្យរាជរដ្ឋាភិបាលកម្ពុជា និងអ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា បានទេ កាលពីម្សិល មិញ៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES