Sunday, December 22, 2024
Homeព័ត៌មានជាតិស្ត្រីកូនខ្ចី៦ខែម្នាក់ ខឹងប្តីស្តីបន្ទោសចងកសម្លាប់ខ្លួន

ស្ត្រីកូនខ្ចី៦ខែម្នាក់ ខឹងប្តីស្តីបន្ទោសចងកសម្លាប់ខ្លួន

ខេត្តកំពង់ចាម៖ ស្ត្រីកូនខ្ចី៦ខែម្នាក់ ខឹងនឹងប្តីស្តីបន្ទោសពីរឿងចេញទៅផ្សារយូរ ទុក ឱ្យកូនតូចយំរកម្តាយ ក៏តូចចិត្តតូចថ្លើម រត់ទៅ សំងំក្នុងបន្ទប់ ចងកស្លាប់យ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលា ម៉ោង១ និង៣០នាទីរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចផ្ទះតៀមរបស់ស្ត្រីរងគ្រោះ ស្ថិតក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកកំពង់សៀម ។

ស្ត្រីគំនិតខ្លីដែលចងកធ្វើអត្តឃាតរូបនោះ មានឈ្មោះស៊ិន ដែន អាយុ១៩ឆ្នាំ មានស្រុក កំណើតនៅខេត្តតាកែវ មានប្តី និងទើបសម្រាល កូនស្រីម្នាក់អាយុ៦ខែ សព្វថ្ងៃស្នាក់នៅស្រុកកំណើតខាងប្តី ស្ថិតក្នុងភូមិកើតហេតុខាង លើ ។

តាមប្រភពពីសាច់ញាតិបានរៀបរាប់ប្រាប់ថា ស្ត្រីរងគ្រោះមានស្រុកកំណើតនៅខេត្តតាកែវ ឯណោះទេ តែក្រោយមកបានចេញមកធ្វើការ នៅភ្នំពេញ ហើយក៏បានជួបទាក់ទងស្នេហា ជាមួយបុរសជាប្តី រហូតបានក្លាយជាប្តីប្រពន្ធ និងបាននាំគ្នាមករស់នៅស្រុកកំណើតខាងប្តី អស់រយៈពេលមួយឆ្នាំមកហើយ ដោយបុរស ជាប្តីប្រកបរបរធ្វើស្រែចម្ការ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធនៅមើលថែផ្ទះ ហើយក្រោយ មក ក៏បានសម្រាលកូនស្រីម្នាក់ជាចំណងនិស្ស័យ ដែលគិតមកដល់ពេលនេះ កូនស្រីទើបនឹងមាន អាយុ៦ខែប៉ុណ្ណោះ ។

fdsdsd

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ កាលពីព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ត្រីរងគ្រោះបានចេញទៅផ្សារស្ពឺ ដើម្បីទិញដំឡូង និងរបស់ក្មេងលេង សម្រាប់យកទៅលក់នៅ សាលារៀនក្បែរផ្ទះ ដោយផ្ញើកូនស្រីតូច ទុក ជាមួយនឹងក្មួយស្រីម្នាក់ អាយុ៦ឆ្នាំ ឱ្យជួយមើល ថែ ខណៈដែលបុរសជាប្តីបានចេញទៅច្រូតស្រូវ នៅឯស្រែបាត់ទៅហើយ។ លុះដល់វេលាម៉ោង ប្រមាណ១០ព្រឹកថ្ងៃដដែល បុរសជាប្តីក៏ត្រឡប់ មកដល់ផ្ទះវិញ ឃើញកូនស្រីយំ និងនៅជាមួយ នឹងក្មួយស្រីអាយុ៦ឆ្នាំ ក៏សួរនាំទើបដឹងថា ប្រពន្ធ ចេញទៅផ្សារតាំងពីព្រឹក មិនទាន់ត្រឡប់មកវិញនៅឡើយ ។

ប្រភពខាងលើ បានឱ្យដឹងទៀតថា លុះ ពេលស្ត្រីរងគ្រោះជាប្រពន្ធត្រឡប់មកដល់ផ្ទះ វិញ បុរសជាប្តី ដោយសារតែខឹងនឹងប្រពន្ធចេញ ទៅផ្សារយូរពេក ទុកឱ្យកូនយំ ក៏ស្តីបន្ទោស ប្រពន្ធ២-៣ម៉ាត់ ចំណែកស្ត្រីរងគ្រោះបានឆ្លើយ តបប្រាប់ប្តីវិញថា នាងរវល់ទិញដំឡូង និង របស់របរតិចតួចដើម្បីទុកយកមកលក់ ដោយ ចំណាយអស់ប្រាក់២៥០០០រៀល ហើយនៅ ខ្វះគេចំនួន១៥០០០រៀលទៀតផង ។

ប្រភពបន្តទៀតថា ក្រោយពីទាស់សម្តី គ្នាបន្តិចបន្តួចរួចហើយ ប្តីប្រពន្ធស្ត្រីរងគ្រោះបាន នាំគ្នាហូបបាយជុំគ្នាតាមធម្មតា លុះហូបបាយ រួច បុរសជាប្តីក៏ចេញទៅស្រែបាត់ទៅ ចំណែក ស្ត្រីរងគ្រោះបានផ្ញើកូនស្រីតូចឱ្យក្មួយស្រីជួយមើល ហើយក៏ដើរចូលទៅសំងំក្នុងបន្ទប់បាំង វាំងននក្នុងផ្ទះតៀមរបស់ខ្លួនបាត់ទៅ។ លុះកន្លះ ម៉ោងក្រោយមក កូនស្រីតូចយំខ្លាំងពេក ទើប ក្មួយបានបីកូនតូច បំណងយកទៅឱ្យស្ត្រីរងគ្រោះ ជាម្តាយបំបៅ ស្រាប់តែពេលបើកវាំងននចូល ទៅដល់ ក៏ប្រទះឃើញស្ត្រីរងគ្រោះចងកស្លាប់ បាត់ទៅហើយ ទើបកើតមានការភ្ញាក់ផ្អើលឡើងដល់អ្នកជិតខាងរត់ទៅតាមបុរសជាប្តីនៅ ឯស្រែឱ្យមកមើលប្រពន្ធ ។

dsdfgff

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ស្ត្រីរងគ្រោះពិតជាបានចងកធ្វើអត្តឃាតប្រាកដ មែន រួចក៏ប្រគល់សាកសពទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ។

បន្ទាប់ពីទទួលបានដំណឹងថា ស្ត្រីរងគ្រោះ ចងកស្លាប់ ម្តាយបង្កើតរបស់ស្ត្រីរងគ្រោះបាន ជិះម៉ូតូស្កាត់ចេញពីខេត្តតាកែវ ដើម្បីមករៀបចំ ពិធីបុណ្យសពឱ្យកូនស្រីដល់ខេត្តកំពង់ចាម ។

តាមសម្តីស្ត្រីជាម្តាយបង្កើតរបស់ស្ត្រីរងគ្រោះ បានបញ្ជាក់ថា កូនស្រី ស៊ិន ដែន (ស្ត្រីរងគ្រោះ) នេះជាកូនរឹងរូស មិនសូវស្តាប់ដំបូន្មានឪពុកម្តាយទេ ព្រោះនាងមានះខ្លាំងណាស់ ទីបំផុត គ្រាន់តែប្តីស្តីបន្ទោសតិចតួច ក៏ខឹងចិត្តរហូត គិតខ្លីចងកសម្លាប់ខ្លួនតែម្តង ៕

ដោយ៖ សុភ័ណ្ឌ

RELATED ARTICLES