Friday, October 18, 2024
Homeសន្ដិសុខសង្គមជនសង្ស័យសម្លាប់នារីបុគ្គលិកClub55 ដែលអាវុធហត្ថឃាត់ខ្លួន ជាបងធម៌ជនរងគ្រោះ

ជនសង្ស័យសម្លាប់នារីបុគ្គលិកClub55 ដែលអាវុធហត្ថឃាត់ខ្លួន ជាបងធម៌ជនរងគ្រោះ

ភ្នំពេញ៖ យោងតាមប្រភពពីអ្នកជិតស្និទិនឹងនារីរងគ្រោះ បានប្រាប់នគរធំ ឲ្យដឹងនៅមុននេះបន្ដិចថា ជនសង្ស័យដែលកម្លាំងអាវុធហត្ថឃាត់ខ្លួនបាន នៅចំណុចស្រុកកោះធំ កាលពីល្ងាចមិញនេះ ជាបងប្រុសធម៌នារីរងគ្រោះ ដែលទើបរាប់អានគ្នា នាពេលថ្មីៗនេះ ។

ប្រភពដដែលបន្ដថា រួបគេមិនបានស្គាល់ឈ្មោះជនសង្ស័យខាងលើនេះទេ គ្រាន់តែចាំមុខ ។ ចំណែកខាងអាវុធហត្ថរាជធានីភ្នំពេញ ក៏មិនទាន់បានបង្ហើបអត្ដសញ្ញាណជនសង្ស័យឲ្យបានដឹងនៅឡើយដែរ ដោយប្រាប់ថា កំពុងសាកសួរនៅឡើយ ។ ព្រោះជនសង្ស័យមិនទាន់សារភាព ។

សូមរំលឹកថា កាលពីព្រឹកថ្ងៃទី១៦ ខែវិច្ឆកា ឆ្នាំ២០១៦ ម្សិលមិញនេះ មានសំណុំរឿងឃាតកម្មរឹតក សម្លាប់នារីវ័យក្មេងម្នាក់ ជាបុគ្គលិកបម្រើការងារនៅ Club55 រួចរុំសពនិងភួយចងនិងខ្សែ ចោលទៅបោះចោលនៅគំនរសំរាម ត្រូវអ្នករើសអេតចាយប្រទះឃើញ បង្កការភ្ញាក់ផ្អើល រាយការណ៍ទៅសមត្ថកិច្ច ចុុះទៅពិនិត្យ និងស្រាវជ្រាវ ទើបស្គាល់អត្ដសញ្ញាណជនរងគ្រោះមាន ឈោ្មះ កែវ កញ្ញា ដែលមានឈ្មោះហៅក្រៅថា កូនមាន់ អាយុ១៩ឆ្នាំ មុខរបរបុគ្គលិក «ក្លឹប55» នៅម្ដុំក្រោយក្រុមហ៊ុន Cellcard ស្ថិតក្នុងខណ្ឌដូនពេញ ដែលបច្ចុប្បន្នស្នាក់នៅផ្ទះលេខ១១៤៧ ក្រុម២ ផ្លូវលេខ២ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។

ប៉ូលិសបានសន្និដ្ឋានថា ជនរងគ្រោះនេះ បានស្លាប់ដោយសារករណីឃាតកម្ម ៕

ដោយ៖ យ៉ានុត

dfddfdf

nokor17-11-16-pic-2 keo-panha-3 af3f744d-060c-457d-891f-48ad8802ee0a dfsfddfdfs

 

RELATED ARTICLES