Friday, October 18, 2024
Homeព័ត៌មានអន្តរជាតិមីស៊ីលលឿនជាងសំឡេងកូរ៉េខាងជើងធ្វើអោយប្រព័ន្ធស្ទាក់ចាប់អាមេរិកឈឺក្បាល

មីស៊ីលលឿនជាងសំឡេងកូរ៉េខាងជើងធ្វើអោយប្រព័ន្ធស្ទាក់ចាប់អាមេរិកឈឺក្បាល

រយៈពេលមួយថ្ងៃក្រោយការសង្ស័យថា កូរ៉េខាងជើងបាញ់បង្ហោះមីស៊ីលផ្លោងបាលិស្ទិកធ្លាក់ចូល ទៅក្នុងសមុទ្រជប៉ុនដែលគេ ស្គាល់ថាជាសមុទ្រខាងកើតកាលពីថ្ងៃពុធ អីឡូវនេះប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងKCNA បានចេញមុខមកអះអាងថាខ្លួន បានធ្វើតេស្ត មីស៊ីលលឿនជាងសំឡេងដោយជោគជ័យមិនមែនមីស៊ីល បាលិស្ទិកទេនៅក្នុងការសាកល្បងអាវុធដ៏សំខាន់ លើកដំបូងក្នុងឆ្នាំ២០២២ ។នេះជាការបាញ់សាកល្បងលើកទី២សម្រាប់មីស៊ីលលឿនជាងសម្លេងបន្ទាប់ពីលើកទីមួយបានធ្វើកាលពីខែកញ្ញាឆ្នាំ២០២១ ខណៈ ដែលទីក្រុងព្យុងយ៉ាងសម្លឹងរកការបន្ថែមអាវុធទំនើបនេះទៅក្នុងឃ្លាំងអាវុធរបស់ខ្លួនបើទោះបីជាមានការដាក់ទណ្ឌកម្ម និងការថ្កោលទោសពីអន្តរជាតិក៏ដោយ។

មីស៊ីល Hypersonic ផ្លាស់ទីបានលឿនជាង និងមានភាពរហ័សរហួនជាងប្រភេទមីស៊ីលធម្មតា ធ្វើឱ្យវាកាន់តែពិបាកសម្រាប់ ប្រព័ន្ធការពារមីស៊ីល ដែលសហរដ្ឋអាមេរិកកំពុងចំណាយរាប់ពាន់លានដើម្បីស្ទាក់ចាប់។ទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) បានរាយការណ៍ថា មីស៊ីលដែលបានបាញ់កាលពីថ្ងៃពុធមានក្បាលគ្រាប់រំកិល លឿនដែលអាចបាញ់ចំគោលដៅយ៉ាងជាក់ លាក់ក្នុងចម្ងាយ 700 គីឡូម៉ែត្រ។កាំជ្រួច Hypersonic ត្រូវបានកំណត់ជាទូទៅថា ធ្វើដំណើរលើសពីល្បឿនសំឡេងប្រាំដង ឬ Mach 5។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយកាលពីឆ្នាំមុនថា មីស៊ីល Hypersonic គឺស្ថិតក្នុងចំណោមកិច្ចការ អាទិភាពកំពូល នៅក្នុងផែនការប្រាំឆ្នាំបច្ចុប្បន្នរបស់ប្រទេសកូរ៉េខាងជើង។

ជាទូទៅប្រទេសរុស្ស៊ីត្រូវបានគេមើលឃើញថាជាប្រទេសនាំមុខគេលើពិភពលោកខាងបច្ចេកវិទ្យាមីស៊ីលលឿនជាងសំឡេង ហើយសហរដ្ឋអាមេរិកក៏កំពុងចំណាយប្រាក់រាប់ពាន់លានដុល្លារលើវាផងដែរ។ ប្រទេសចិនបានសាកល្បងមីស៊ីល ដែលមាន ល្បឿនលឿនជាងសំឡេងផងដែរ។នេះបើយោងតាមសេវាស្រាវជ្រាវសភាអាមេរិក។អ្នកជំនាញមួយចំនួនបានព្រមានថាអាវុធ​ល្បឿនលឿនអាចនឹងមានគុណសម្បត្តិតិចតួចប៉ុណ្ណោះ ខណៈអ្នកផ្សេងទៀតព្រមាន ថាប្រសិនបើកូរ៉េខាងជើង​អភិវឌ្ឍបច្ចេក​វិទ្យាពេញលេញ វានឹងបង្កការគំរាមកំហែងធ្ងន់ធ្ងរ៕

RELATED ARTICLES