ភ្នំពេញ៖តារាចម្រៀងពេជ្រ សោភា បានចូលទៅពេទ្យរ៉ូយ៉ាល់ភ្នំពេញកាលពីព្រឹកទី១០ខែមករា ដែលមានបងស្រីរបស់នាងជូនទៅផងហើយមើលទៅនាងស្ថិតក្នុងអាការៈមានជំងឺ។ប៉ុន្ដែនៅពេលអ្នកយកព័តមានយើងឆាតតាមហ្វេសបុកសួរថានាងមានជំងឺអីនោះកាលពីរសៀលថ្ងៃដដែលនោះនាងមិនទាន់ឆ្លើយតបឡើយ តែបានបង្ហោះសារថានាងមិនអីទេ មើលទៅមុខនាងក៍ដឹងថាអត់កត់កើតអីដែរ។យ៉ាងណាសោភា ដែលត្រូវគេដឹងថានាងជាអ្នកកាន់សាសនាគ្រិស្ដនោះនិយាយបែបដាស់តឿនដល់មនុស្សទូទៅឲ្យចងចាំថា”មនុស្សអាចរើសថ្ងៃកើតបាន តែមិនអាចរើសថ្ងៃស្លាប់បានទេ ព្រោះមើលមិនដឹង”។
អ្នកគាំទ្រពេជ្រ សោភា ជាច្រើនបានផ្ញើរសារជូនពរឲ្យនាងឆាប់បានជាសះស្បើយពីជំងឺតាមយាយី ខណៈដែលតារាហង្សមាសរូបនេះនៅតែថាសុខភាពនាងអត់បញ្ហារ និងថានាងជានារីរឹងមាំខ្លាំងណាស់ទៀតផង។ប៉ុន្ដែនៅក្នុងដៃរបស់នាងមានកាន់ប័ណ្ណរបស់ពេទ្យ តែសោភា នៅតែមិនប្រាប់ថានាងមានជំងឺអីដដែល។
សូមបញ្ជាក់ថាពេជ្រ សោភា ទើបបង្ហាញនាងមានសង្សារថ្មីតាមរយៈការបណ្ដើរប្រុសរូបសង្ហារម្នាក់ដោយកាន់ដៃគ្នាយ៉ាងស្អិតល្មូតទៅកម្សាន្ដនៅប្រាសាទអង្គរវត្តយ៉ាងរ៉ូមែនទិកនៅថ្ងៃឆ្លងឆ្នាំសកល(Countdown) ស្របពេលរឿងដែលគេសង្ស័យថា នាងមានស្នេហា ជាមួយ លោកសក្កដា ត្រូវបានបិតបញ្ចប់ត្រឹមចុងឆ្នាំ២០២១។សោភា ថាសង្សារថ្មី របស់នាងគឺជាព្រះយេស៊ូគ្រឹស្ដប្រទានឲ្យបានជួបនាងតែនាងមិនបង្ហាញសញ្ញាមានគម្រោងរៀបការជាមួយប្រុសស្អាតរូបនោះនៅពេលណាឡើយ។
គូរកត់សម្គាល់ថាមុនចូលពេទ្យនេះដែរពេជ្រ សោភា បានធ្វើឲ្យគេភ្ញាក់ផ្អើលខ្លាំងតាមរយៈការចុះកុងត្រាធ្វើជាBAផលិតផលលោកស្រីទ្រី ដាណា ក្នុងរយៈពេល១ឆ្នាំនោះនាងស៊ីថ្លៃដល់ទៅ៣០ម៉ឺនដុល្លារឯណ្ណោះ។អ្វីដែលធ្វើឲ្យតារាទាំងឡាយកាន់តែរំជើបរំជួលគឺសោភា ច្រៀងConcerts ឲ្យផលិតផលខាងលើនោះជាមួយតម្លៃម្ដងដល់ទៅ៥០០០ដុល្លារទើបធ្វើឲ្យនៅឆ្នាំ២០២២ នេះថ្លៃខ្លួនតារាខ្ពស់ជាងគេបានធ្លាក់ទៅលើសោភា ព្រោះតាមព័តមានថាសិស្សប្អូនតន់ ច័ន្ទសីម៉ា ដែលថៅកែកំណត់ច្រៀងConcertsធំម្ដងស៊ីថ្លៃ៥០០០ដុល្លារដែរនោះធ្វើឲ្យអ្នកដឹកនាំប្រគុំតន្ត្រីថ្ងូរដូចព្រាប។
គេចាំមើលថាអំឡុងពេលដែលពេជ្រ សោភា ចូលពេទ្យនេះគូស្នេហ៍ថ្មីរបស់នាងជាប្រុសស្អាតនោះបានយកចិត្តទុក្ខដាក់និងក្វល់ក្វាយពីនាងដល់កម្រិតណាទៅ?