Friday, April 26, 2024
Homeព័ត៌មានអន្តរជាតិគីម ជុងអ៊ុន អំពាវនាវអោយធ្វើទំនើបកម្មសព្វាវុធ និងកម្លាំងយោធា

គីម ជុងអ៊ុន អំពាវនាវអោយធ្វើទំនើបកម្មសព្វាវុធ និងកម្លាំងយោធា

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងKCNA  បានប្រកាសអោយដឹងថាមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុនបានអំពាវនាវឱ្យ ជំរុញកងកម្លាំងយោធាយុទ្ធសាស្ត្របន្ថែមទៀតនៅក្នុងអំឡុងពេលដែលលោកទៅសង្កេតឃើញការធ្វើតេស្តសាកល្បងមីស៊ីលលឿនជាងសំឡេងកាលពីព្រឹកថ្ងៃអង្គារទី១១មករាឆ្នាំ២០២២។ទីភ្នាក់ងារសារព័ត៌មានដដែលនោះក៏បានរាយការណ៍អោយដឹងដែរថាប្រមុខដឹកនាំកូរ៉េខាងជើងជំរុញក្រុមអ្នកវិទ្យាសាស្ត្រយោធាឱ្យពន្លឿនកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីពង្រឹងសាច់ដុំយោធាយុទ្ធសាស្ត្ររបស់ប្រទេសទាំងគុណភាព និងបរិមាណ និងធ្វើទំនើបកម្មកងទ័ព សព្វាវុធ បន្ថែមទៀត ។វាជាលើកដំបូងចាប់តាំងពីខែមីនាឆ្នាំ 2020 ដែលលោក Kim បានចូលរួមការ សាកល្បងមីស៊ីលផ្លូវការ។

លោក Ankit Panda បុគ្គលិកជាន់ខ្ពស់នៅ Carnegie Endowment for International Peace ដែលមានមូលដ្ឋាននៅសហរដ្ឋ អាមេរិកបានបង្ហោះនៅលើ Twitterថាវត្តមានរបស់គាត់នៅទីនេះនឹងបង្ហាញពីការយក ចិត្តទុកដាក់ជាពិសេសលើកម្មវិធី អាវុធនុយក្លេអ៊ែរ ។គួររំឭកថាកាលពីម្សិលមិញកូរ៉េខាងជើងបានបាញ់មីស៊ីលលឿនជាងសំឡេងធ្លាក់ចូលទៅសមុទ្រខាងកើត។ នេះគឺជាគ្រាប់មីស៊ីលទី២ ដែលកូរ៉េខាងជើងបានបាញ់ក្នុងរយៈពេលមិនដល់មួយសប្តហ៍ផង នៅដើមឆ្នាំ ២០២២នេះ។

 កូរ៉េខាងត្បូងបាននិយាយថា ការសាកល្បងលើកទី 2 ហាក់ដូចជាបង្ហាញនូវដំណើរការប្រសើរឡើង ខណៈមីស៊ីលនេះមាន ល្បឿនលឿនជាងសំឡេង10 ដង ឬស្មើនឹង 12348 គីឡូម៉ែត្រក្នុងមួយម៉ោង ។ វាជាប្រភេទអាវុធដែលពិភពលោកកំពុងព្រួយ បារម្ភ។ ព្រួយបារម្ភក៏ដោយសារតែវាមានសមត្ថភាពវាយប្រហារចំគោលដៅ ក្នុងរយៈចម្ងាយឆ្ងាយនិងពិបាកតាមស្ទាក់ចាប់ ដោយប្រព័ន្ធការពារដែនអាកាស៕

RELATED ARTICLES