Sunday, December 29, 2024
Homeព័ត៌មានអន្តរជាតិកូរ៉េខាងជើង បន្តបាញ់មីស៊ីលនិងព្រមានចាត់ វិធានការក្តៅប្រឆាំងទណ្ឌកម្មអាមេរិក

កូរ៉េខាងជើង បន្តបាញ់មីស៊ីលនិងព្រមានចាត់ វិធានការក្តៅប្រឆាំងទណ្ឌកម្មអាមេរិក

យោងតាមប្រភពព័ត៌មានជប៉ុនក្យដូដកស្រង់សម្តីអគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង ចេញផ្សាយកាលពីល្ងាចថ្ងៃសុក្រទី ១៤ មករា ២០២២ បានអោយដឹងថា កូរ៉េខាងជើងបានបាញ់មីស៊ីលដែលគេមិនស្គាល់ អត្តសញ្ញាណមួយគ្រាប់ឆ្ពោះទៅភាគ ខាងកើតប្រទេស។ប្រភពព័ត៌មានដដែលនេះបានអោយដឹងថាគេនៅមិនទាន់ច្បាស់ថាកូរ៉េខាងជើងបាញ់ប៉ុន្មានគ្រាប់ទេ។វាកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកូរ៉េខាងជើងបាននិយាយថា ខ្លួនបានបាញ់សាកល្បងដោយ ជោគជ័យនូវមីស៊ីល ល្បឿនលឿនជាងសំឡេងកាលពីថ្ងៃអង្គារដែលជាការសាកល្បងលើកទីបីនៃអាវុធបែបនេះដោយរបបគីម ជុងអ៊ុន។រដ្ឋាភិបាលជប៉ុនបានសរសេរលើបណ្តាញសង្គម Twitter កាលពីថ្ងៃសុក្រថា៖ «កាំជ្រួចផ្លោងដែលអាចបាញ់ចេញពីប្រទេស កូរ៉េខាងជើង។យើងនឹងប្រាប់អ្នកភ្លាមៗនៅពេលមានរបាយការណ៍តាមដាន»។រហូតមកដល់ពេលនេះមិនទាន់មានព័ត៌ មានលម្អិតទេ។

ជាមួយគ្នានេះដែរ កាលពីថ្ងៃសុក្រទី១៤ មករា ឆ្នាំ ២០២២ ប្រទេសកូរ៉េខាងជើង បានរិះគន់រដ្ឋបាលប្រធានាធិបតីសហរដ្ឋអា មេរិកលោកចូ បៃឌិនចំពោះការដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងប្រទេសរបស់ ខ្លួនជុំវិញការសាកល្បងមី ស៊ីលលឿនជាងសំ ឡេង២លើកថ្មីៗចុងក្រោយនេះ ហើយបានព្រមានធ្វើសកម្មភាពកាន់តែខ្លាំង និងច្បាស់លាស់ជាងមុនប្រសិនបើទីក្រុងវ៉ា ស៊ីនតោនរក្សា ជំហរប្រឈមមុខដាក់គ្នាជាមួយទីក្រុងព្យុងយុំាង។ ទោះជាយ៉ាងណាក្តីគេមិនបញ្ជាក់ច្បាស់ពីគម្រោងតបត ជាមួយអាមួយអាមេរិកអោយបានច្បាស់លាស់នោះទេ។ ប្រតិកម្មរបស់កូរ៉េខាងជើងបានធ្វើឡើងបន្ទាប់ពីអាមេរិកប្រកាសដាក់ទណ្ឌកម្មថ្មីបន្ថែមទៀតកាលពីម្សិលមិញ។

នៅក្នុងសេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េខាងជើង អ្នកនាំពាក្យក្រសួងការបរទេស ដែលមិនបញ្ចេញអត្តសញ្ញាណបានការពារការបាញ់បង្ហោះមីស៊ីលលឿនជាងសំឡេងរបស់កូរ៉េខាងជើងដោយនិយាយថាវាជាសមយុទ្ធស្វ័យការពារដ៏ត្រឹមត្រូវមួយ។អ្នកនាំពាក្យកូរ៉េខាងជើងបានចោទប្រកាន់សហរដ្ឋអាមេរិកថារក្សាជំហរដូចក្មេងទំនើងហើយបាននិយាយថាការអភិវឌ្ឍមី ស៊ីលថ្មីរបស់កូរ៉េខាងជើងគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីធ្វើទំនើបកម្មយោធារបស់ខ្លួនហើយមិនកំ ណត់គោលដៅទៅលើប្រទេសណាមួយ ឬគំរាមកំហែងដល់សន្តិសុខដល់ប្រទេសជិតខាងរបស់ខ្លួនឡើយ។អ្នកនាំពាក្យ បាននិយាយទៀតថាសហរដ្ឋអាមេរិកកំពុងធ្វើឱ្យស្ថានការណ៍កាន់តែតានតឹងដោយចេតនា។

នេះបង្ហាញថាទោះបីជារដ្ឋបាលអាមេរិកបច្ចុប្បន្នកំពុងត្រេកត្រអាលលើផ្នែកការទូតនិងកិច្ចសន្ទនាក៏ដោយ ក៏ប្រទេសនេះនៅ តែប្រកាន់ខ្ជាប់នូវគោលនយោបាយរបស់ខ្លួនសម្រាប់រារាំងនិងធ្វើអោយកូរ៉េខាងជើងក្លាយជាប្រទេសឯកោ។ប្រសិនបើសហ រដ្ឋអាមេរិកប្រកាន់ជំហរប្រឈមមុខដាក់គ្នាបែបនេះកូរ៉េខាងជើងនឹងត្រូវបង្ខំចិត្តកាន់តែរឹងមាំដើម្បីឆ្លើយតប៕

RELATED ARTICLES