ក្រុមហ៊ុនAstraZenecaបាននិយាយថាយោងតាមទិន្នន័យបឋមក្រោយការសាកល្បងបានបង្ហាញថាការចាក់ដូសជំរុញទី៣បានបង្កើតការឆ្លើយតបអង់ទីករខ្ពស់ប្រឆាំងនឹងមេរោគបំប្លែងថ្មីអូមីក្រុន (Omicron )និងមេរោគបំប្លែងថ្មីផ្សេងទៀតរួមទាំង Beta, Delta, Alpha និង Gamma។
ក្រុមហ៊ុនផលិតវ៉ាក់សាំងបាននិយាយថាការកើនឡើងនៃការឆ្លើយតបត្រូវបានគេឃើញនៅក្នុងមនុស្សដែលត្រូវបានចាក់វ៉ាក់សាំងពីមុនដោយAstrazeneca ឬវ៉ាក់សាំងModena ដោយបន្ថែមថាខ្លួននឹងបញ្ជូនទិន្នន័យនេះទៅនិយតករទូទាំងពិភពលោកដែលមានតម្រូវការបន្ទាន់សម្រាប់ការចាក់ដូសជំរុញ។
ប្រធានក្រុមវ៉ាក់សាំងនៅទីក្រុងOxford លោក Andrew Pollard បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាការសិក្សាសំ ខាន់ៗទាំងនេះបង្ហាញថាការចាក់លើកទីបីបន្ទាប់ពីការចាក់វ៉ាក់សាំងដំបូងចំនួនពីរដូសនៃវ៉ាក់សាំងដូចគ្នាឬបន្ទាប់ពីវ៉ាក់សាំង Modena វាពិតជាបង្កើនភាពស៊ាំយ៉ាងខ្លាំងប្រឆាំងនឹងមេរោគបំប្លែងថ្មី។ ទោះជាយ៉ាងណាក៏ដោយការសិក្សាបានសន្និដ្ឋានថា វ៉ាក់សាំង mRNA ដែលផលិតដោយ Pfizer និង Moderna បានផ្តល់ការជំរុញដ៏ធំបំផុតដល់អង្គបដិប្រាណនៅពេលដែលត្រូវ បានចាក់ដូសទី៣ ៕