Friday, December 27, 2024
Homeព័ត៌មានអន្តរជាតិហ្វីលីពីន ៖បញ្ជាទិញមីស៊ីលល្បឿនលឿនជាងសំ ឡេងទុកកំដរចិន

ហ្វីលីពីន ៖បញ្ជាទិញមីស៊ីលល្បឿនលឿនជាងសំ ឡេងទុកកំដរចិន

យោងតាមប្រភពព័ត៌មាន The diplomat ចេញផ្សាយកាលពីសុក្រទី១៤ មករា ២០២២ បានអោយដឹងថាប្រទេសហ្វីលីពីនបាន ក្លាយជាប្រទេសបរទេសដំបូងគេជាផ្លូវការដែលទទួលបានការយល់ព្រម លក់មីស៊ីលសម្រាប់ប្រឆាំងនាវាលឿនជាងសំឡេង BrahMos ដែលផលិតដោយប្រទេសឥណ្ឌា-រុស្សីដើម្បីពង្រឹង សមត្ថភាពកងទ័ពជើងទឹករបស់ខ្លួនក្នុងការការ ពារការទាមទារ អធិបតេយ្យភាពរបស់ខ្លួននៅសមុទ្រចិនខាងត្បូង។ប្រទេសហ្វីលីពីនជារឿយៗតែងតែទទួលបាន ការឈ្លានពានពីទីក្រុងប៉េ កាំងនៅតំបន់ជម្លោះសមុទ្រចិនខាងត្បូង បើទោះជាហ្វីលីពីនធ្លាប់ឈ្នះក្តីនៅតុលាការអន្តរជាតិក៏ដោយ។

ក្រសួងការពារជាតិហ្វីលីពីនបានប្រកាសថាខ្លួនបានចេញសេចក្តីជូនដំណឹងដល់ក្រុមហ៊ុនBrahMos Aerospace Pvt Ltd កាល ពីថ្ងៃទី៣១ធ្នូក្នុងការបញ្ជាទិញប្រព័ន្ធមីស៊ីលប្រឆាំងនាវានៅលើឆ្នេរសមុទ្រក្នុងតម្លៃ 374 លានដុល្លារ។BrahMos គឺជាមីស៊ីល ដែលមានល្បឿនលឿនបំផុតក្នុងពិភពលោក។ វាអាចត្រូវបានបាញ់ចេញពីនាវាមុជទឹក កប៉ាល់យន្តហោះ ឬវេទិការលើគោក ហើយហោះហើរក្នុងល្បឿនជិតបីដងនៃសំឡេងដែលពិបាកស្ទាក់ចាប់។

ការទិញរបស់ហ្វីលីពីនទំនងជាមិនត្រូវបានស្វាគមន៍ដោយទីក្រុងប៉េកាំងនោះទេ តែក៏មិនទាន់ឃើញមានប្រតិកកម្មបែប ណាដែរ។ប្រទេសហ្វីលីពីនបានបង្ហាញចំណាប់អារម្មណ៍ជាយូរមកហើយក្នុងការបញ្ជាទិញប្រព័ន្ធសព្វាវុធ BrahMos ដែល បង្កើតឡើងដោយ BrahMos Aerospace ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងឥណ្ឌានិងរុស្ស៊ីដែល ត្រូវបានបង្កើតឡើង ក្នុងប្រទេសឥណ្ឌាក្នុងឆ្នាំ1998ប៉ុន្តែទីក្រុងម៉ានីលត្រូវបានបង្ខំឱ្យផ្អាកផែនការរបស់ខ្លួនបន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩។៕

RELATED ARTICLES