Monday, December 23, 2024
Homeសន្ដិសុខសង្គមខឹងកូនស្រីមានកូន មិនដឹងប្ដី១ណា ដុតសម្លាប់ចៅ អាយុទើប១ខួបសម្លាប់ចោល

ខឹងកូនស្រីមានកូន មិនដឹងប្ដី១ណា ដុតសម្លាប់ចៅ អាយុទើប១ខួបសម្លាប់ចោល

ខេត្តកំពត៖ ជីតាម្នាក់ ក្រោយពេលផឹកស្រវឹង បានដុតសម្លាប់ចៅរបស់ខ្លួនដែលមានអាយុ១ខែ ដោយសារតែខឹងនឹងកូនស្រីដែលជាម្តាយក្មេងរងគ្រោះ ទៅរកស៊ីនៅក្រៅផ្ទះមានប្រុសច្រើន រហូតមានកូន មិនដឹងមុខប្ដី១ណា ដែលហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិភ្នំដំរី ឃុំដំណាក់កន្ទួត ស្រុកកំពង់ត្រាច ខេត្តកំពត ។

លោកវរសេនីយ៍ឯក សៅ សំអឿន ស្នងការរង ជាប្រធានការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌខេត្តកំពត បានប្រាប់ឲ្យដឹងថា ជនល្មើសឈ្មោះ សុខ សន ភេទប្រុស អាយុ៥៤ឆ្នាំ ផ្ទះនៅភូមិភ្នំដំរី ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត បានដុតចៅស្រីខ្លួនឯង អាយុជាង១ខែ បណ្តាលឱ្យស្លាប់នៅលើផ្ទះឈើរបស់ខ្លួន ។មូលហេតុ ជនល្មើស ឈានទៅដុតចៅ គឺជននេះផឹកស្រវឹង (ពេលស្រវឹង មានអាការៈកាចសាហាវ សតិហាក់មិនសូវគ្រប់) ណា១ខឹងកូនស្រីទៅធ្វើការមានប្រុសច្រើន រហូតមានកូនមិនដឹងមុខប្ដី១ណា ក៏បានចាប់យកចៅទៅរុំនឹងក្រណាត់រួចដុតនៅលើផ្ទះសម្លាប់ចោលតែម្ដង ។ គ្រានោះ ក៏មានអ្នកក្នុងផ្ទះ ឃើញហេតុការណ៏ដែល តែមិនហ៊ានទេ ព្រោះជនដៃដល់ មានកាំបិត និងដែកពូថៅ ក៏នាំគ្នារត់លោតចុះពីលើផ្ទះ ស្រែកហៅឲ្យអ្នកជិតខាងជួយ ។

ប្រភពដដែលបន្ដថា ពេលទទួលបានដំណឹងនេះ សមត្ថកិច្ចនគរបាលមូលដ្ឋាន សហការជាមួយនគរបាលស្រុក និងកំលាំងអន្តរាគមន៍ខេត្ត ចុះទៅជួយអន្តរាគមន៍ ប៉ុន្តែជួយមិនទាន់ទេ គឺទារកនោះបានស្លាប់បាត់ទៅហើយ។ជនដៃដល់រូបនេះ បានត្រៀមកាំបិត ពូថៅ ញញួរ ដែកត្បែង ដើម្បីទប់ទល់នឹងអ្នកខាងក្រៅ រួមទាំងសមត្ថកិច្ចផងដែរ ធ្វើឲ្យកម្លាំងយើងពិបាកក្នុងការបង្រ្កាប លុះត្រាគាស់ជញ្ជាំងផ្ទះជាច្រើនកន្លែង នឹងបាញ់គ្រាប់ជំពាមទៅលើជនដៃដល់បណ្ដាលឲ្យរបួស ទើបអាចចាប់បាន ដោយប្រើរយៈពេលជាង ៣ម៉ោង ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវនាំខ្លួនយកមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕

ដោយ៖ ង៉ែត វ៉ាន់ឌឿន

img-20161119-wa0004 nokor19-11-16-pic-2 dsffdsdf nokor19-11-16-pic-4 img-20161119-wa0002

RELATED ARTICLES