Tuesday, October 22, 2024
Homeតារាខ្មែរវ៉ាន់ នីឡា ៖ថាសង្សារថ្មីអង្គុយចាំតែក្នុងឡាន

វ៉ាន់ នីឡា ៖ថាសង្សារថ្មីអង្គុយចាំតែក្នុងឡាន

ភ្នំពេញ៖អតីតតារាចម្រៀងហង្សមាសនាងវ៉ាន់ នីឡា (សុខ ចិន្ដា )បានលេចមុខក្នុងកម្មវិធី​សម្ពោ​ធហាង​កាហ្វេ​របស់បងប្រុសនាងលោកសុខ ជំនោរ កាលពីថ្ងៃទី១៤ខែកុម្ភៈ ដែលចំទិវារនៃ​ក្ដី​ស្រលាញ់​ហើយនាងវាចារ​ដោយ​សារភាពថាពេលនេះ​មានគូស្នេហ៍ថ្មីទៀតហើយដែល​ទោះជា​បុរសនោះមិនបង្ហាញមុខរួមគ្នាជាមួយនាងមែន ប៉ុ​ន្ដែលោកតែងតែអង្គុយចាំនាង​ក្នុងឡាន​Lexus​ Nx200t របស់​នាង​ជា​និច្ច។ទោះជាយ៉ាងណានីឡា ថានាងនិង​គូ​ស្នេហ៍មិន​ទាន់កំណត់​ថ្ងៃរៀបការជាក់​លា​ក់​នោះទេ ព្រោះថាសព្វថ្ងៃនាងមមាញឹកក្នុងអាជីពសិល្បៈ​សារជា​ថ្មី​ក្រោយ​ពីបានសម្រេចចិត្ត​ចាប់​កាន់​ក្បាលមីក្រូឡើងវិញ បន្ទាប់ពីបានដកខ្លួនថយពីអាជីពមួយ​នេះ​អ​ស់​រយៈ​ពេ​លជាង​៥ឆ្នាំ​មក​​។ប្អូនស្រីលោកជំនោរ រូបនេះបានឲ្យដឹងដែរថាមុនចេញមុខមកវិញ​នេះនាងក៍មានផលិត​កម្ម​មួ​យចំនួន​បានទាក់ទងនាងដែរ ប៉ុន្ដែបច្ចុប្បន្ននាងមិនទាន់ចូលផលិត​កម្ម​ណា​ឡើយ​គឺធ្វើបទ​ចម្រៀងដោយ​ខ្លួន​ឯងសិន ហើយនៅឆ្នាំ២០២២ នេះនាងផ្ដោតលើការ​ចេញបទចម្រៀងថ្មីៗ​និងសិក្សារ​​ទៅ​លើ​​ទីផ្សារ​ចម្រៀង​ថា​គូចេញបទបែបណាដើម្បី​ឲ្យបាន​ជោគ​ជ័យ​​។ម្ចាស់បទ​”មនុស្ស បងធុ​ញ​វិលវិញបានទេ?”​រូបនេះក៍បានជំទាស់​ទៅនិងការយល់​ឃើញ​​ថាការ​ចេញមុខ​សារជាថ្មីរបស់នាងលើកនេះមិនសូវមានសន្ទុះខ្លាំងដូចមុន ដោយនាង​ថាអ្នក​ណា​មើលឃើញ​យ៉ាង​ណានាងមិន​ដឹងច្បាស់នោះទេ តែសម្រាប់រូបនាងយល់​ឃើញថា​ចំនួន​អ្នកគាំទ្រ​របស់ខ្លួន​មាន​ច្រើន​ជាង​មុន​។

 វ៉ាន់ នីឡា បានលេចធ្លោរគូសមនៅពេលដែលនាងកំពុងតែរះនៅផលិតកម្មPleng Record ដែលជាសាខារបស់​ហង្សមាស និងគ្រប់​គ្រងដោយលោកសុខ ជំនោរ ជាបងប្រុស​នោះ។ប៉ុន្ដែអំឡុងពេលដែល​ករ្តិ៍ឈ្មោះកំពុង​តែ​ហ​ក់ឡើង រូបសម្រស់ក៍គូឲ្យក្នក់ក្នាញ់នោះនីឡា បានធ្លាយរូបថតអាក្រាតកាយកាលពីឆ្នាំ២០១៦ ដែលនាងចោទថា​អតីតសង្សារ​នាង​លោក​គុយ សិទ្ធិស័ក្ដ ជាអ្នកទម្លាយហើយនាងចិន្ដា បានប្ដឹងសង្សារចាស់ទៅ​សាលាដំបូងរាជ​ធានី​ភ្នំ​ពេញ​​ពីបទ​ហឹង្សារដោយចេតនា និងចែកចាយរូបភាពអាអាភាស ប្រព្រឹត្តទៅនៅរាជធានី​ភ្នំ​ពេ​ញ​កាល​ពី​អំឡុងឆ្នាំ២០១៦ តាមមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣៨ និងមាត្រា៣៩ ច្បាប់​ស្ដីពីការបង្រ្កាប​អំពើ​ជួញ​ដូរមនុស្ស និងអំពើរធ្វើអាជីវកម្ម​ផ្លូវ​ភេទ។

នៅថ្ងៃទី១៥ខែសីហា​ឆ្នាំ​​២០១៦​ សាលាដំបូងរាជធានីភ្នំពេញបានប្រកាសសាលក្រម​ដោយផ្ដន្ទាទោសជនជាប់​ចោទ​ដាក់ពន្ធនាគា​រយៈពេល១ឆ្នាំ និងបង្គាប់ឲ្យសងសំណងជំងឺចិត្ត​ដល់ដើមបណ្ដឹងចំ​នួន២០០​លាន​រៀល។ប៉ុន្ដែគេមិនដែលឃើញអតីតសង្សារវ៉ាន់ នីឡា ជាប់​ឃុំ​ក្នុងពន្ធនាគារ នោះទេ​ហើយ​​លោកសិទ្ធិស័ក្ដ បាន​រៀប​ការប្រពន្ធថ្មីតាំងពីក្រោយបែកនីឡា ភ្លាមៗម្លេះ ខណៈ​ដែល​នីឡា ក៍មិនទាន់បាន​ទទួលប្រាក់ជំងឺចិត្តហើយ​ក្រោយរងចាំយុត្តិធ័មជាង៥ឆ្នាំ​នៅតែគ្មាន​ស្រមោលពេលនេះ​នាង​សម្រេចចិត្តវិលតរកឆាកតន្រ្ដីដើម្បី​ស្ដារមុខ​មាត់ឡើងវិញ៕

RELATED ARTICLES