Sunday, December 22, 2024
Homeព័ត៌មានអន្តរជាតិ រដ្ឋាភិបាលថៃអនុម័តកាត់បន្ថយពន្ធ ប្រេងម៉ាស៊ូត

 រដ្ឋាភិបាលថៃអនុម័តកាត់បន្ថយពន្ធ ប្រេងម៉ាស៊ូត

កាលពីថ្ងៃអង្គារគណៈរដ្ឋមន្ត្រីបានយល់ព្រមកាត់បន្ថយពន្ធលើប្រេងម៉ាស៊ូតចំនួន៣បាត(ជិត៤០០រៀល)ក្នុងមួយ​លីត្រ​ពី ៥,៩៩បាតនាពេលបច្ចុប្បន្នសម្រាប់រយៈពេល 3 ខែដើម្បីជួយកាត់បន្ថយផលប៉ះពាល់នៃតម្លៃថាមពល​ខ្ពស់។នេះបើតាមអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Santi Promphat បានប្រាប់អ្នកយកព័ត៌មាន។ប្រភពពីវិមានរដ្ឋាភិបាលបាននិយាយថា គណៈរដ្ឋមន្ត្រីបានអនុម័តសេចក្តីព្រាងក្រឹត្យកាត់​ពន្ធរយៈពេលបីខែ​ពីខែកុម្ភៈដល់ខែមេសា ហើយនឹងចូលជាធរមានបន្ទាប់ពីវាត្រូវបានចុះផ្សាយក្នុងព្រះរាជក្រឹត្យ។

កាលពីថ្ងៃទី 8ខែកុម្ភៈសហព័ន្ធដឹកជញ្ជូនផ្លូវគោកនៃប្រទេសថៃ (LTFT) បាននាំយកឡានដឹកទំនិញធុនធ្ងន់ប្រ​ហែល 50 គ្រឿងទៅបិទ ផ្លូវ Vibhavadi Rangsit ដើម្បីដាក់សម្ពាធដល់រដ្ឋាភិបាលឱ្យកំណត់តម្លៃប្រេង​ម៉ាស៊ូត​នៅត្រឹម២៥បាត(ជាង៣០០០រៀល)ក្នុងមួយលីត្រសម្រាប់រយៈពេលមួយឆ្នាំ។ប្រធានក្រុមហ៊ុន LTFT លោក Apichart Prairungruang បានទាមទារឱ្យបណ្តេញរដ្ឋមន្ត្រីថាមពលលោក Supattanapong Punmeechaow ជុំវិញតម្លៃប្រេងម៉ាស៊ូតខ្ពស់ ដែលបច្ចុប្បន្នមានតម្លៃ ជិត៤០០០រៀលបាតក្នុងមួយលីត្រ។

ឥឡូវនេះនាយកដ្ឋានពន្ធដារប្រមូលពន្ធលើប្រេងម៉ាស៊ូតចំនួន ៥,៩៩ បាត(ស្មើនឹងជាង៧០០ក្នុងមួយលីត្រសរុប​ចំនួន 12 ពាន់លានបាត(ស្មើនឹងជាង៣៧១ពានលានដុល្លារក្នុងមួយខែ ពីការប្រើប្រាស់ប្រេង​ម៉ាស៊ូតប្រចាំ​ខែ​របស់ប្រទេសនេះប្រមាណ 2 ពាន់លានលីត្រ៕

RELATED ARTICLES