១៥កុម្ភៈ២០២២គឺជាថ្ងៃបើកយុទ្ធនាការស្វែងរកសំឡេងឆ្នោតដំបូង ក្នុងរយៈពេលឃោសនា ២២ថ្ងៃ នៃដំណើរ ការបោះឆ្នោតប្រធានាធិបតីកូរ៉េខាងត្បូង ដែលមានបេក្ខជនចំនួន១៤រូបចូលរួមប្រកួតប្រជែងយកតំណែងកំពូលដឹកនាំប្រទេសនេះ។ទោះបីជានៅក្នុងការបោះឆ្នោតប្រធានាធិបតីលើកទី៨នេះមានបេក្ខជន១៤រូបប្រជែងតំណែងនេះក៏ប៉ុន្តែមានតែបេក្ខជន ២រូបប៉ុណ្ណោះគឺ លោក Lee Jae-myung មកពីបក្សប្រជាធិបតេយ្យ និងលោក Yoon Seok-Youl មកពីបក្សអំណាចប្រជាជនដែលជាបក្សប្រឆាំងដ៏សំខាន់ត្រូវបានគេមើលឃើញថាមានអាទិភាពខ្ពស់។
ការស្ទង់មតិដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យដោយក្រុមហ៊ុន Realmeter បានបង្ហាញថា 41.6 ភាគរយនៃអ្នកឆ្លើយតបពេញចិត្តនឹងលោក Yoon ហើយ 39.1 ភាគរយជ្រើសរើស Lee ។យោងតាមការស្ទង់មតិបានអោយដឹងថា អ្នកបោះឆ្នោតកំពុងស្វែងរកប្រធានាធិបតីរូបណាដែលអាចសម្អាតនយោបាយ និងអំពើពុករលួយ និងដោះស្រាយតម្លៃផ្ទះឡើងថ្លៃ និងធ្វើឱ្យវិសមភាពកាន់តែស៊ីជម្រៅដែលធ្វើឱ្យសេដ្ឋកិច្ចធំជាងគេទីបួនរបស់អាស៊ីធ្លាក់ចុះ៕