ភ្នំពេញ៖មាស សុខសោភា ចង់ធ្វើឲ្យគេភ្ញាក់ផ្អើលកាលពីឆ្នាំ២០២១ ដែលត្រូវគេជឿរថានោះគឺការរៀបការតាមប្រពៃណីខ្មែរដោយបើកចំហ ដើម្បីបញ្ចប់រាល់ការរិះគន់ទាំងឡាយដែលបោកបក់លើនាងអស់រយៈពេលជាង១០ឆ្នាំ តែថ្ងៃពិសេសរបស់នាងត្រូវបានអាកខានទៅវិញព្រោះតែកូវីដផ្ទុះខ្លាំងពេកទើបសោភា ត្រូវបង្ខំចិត្តលើកពេលរៀបការសារជាថ្មីម្ដងទៀតទាំងមិនអស់ចិត្ត។ដោយឡែកសម្រាប់ឆ្នាំ២០២២ នេះវិញអ្នកគាំទ្រសុខសោភា មើលឃើញថាគឺជាឆ្នាំមួយដែលអំណោយផលបំផុតសម្រាប់សុខសោភា ព្រោះនាងអាចនឹងរៀបការជាធារណៈបានហើយព្រោះកូវីដថមថយខ្លាំង ហើយសោភា នឹងត្រៀមរីករាយខ្លាំងក្នុងការត្រៀមខ្លួនធ្វើជាកូនក្រមុំដោយសប្បាយចិត្ត។តែពេលនេះអ្វីៗបានប្ដូរផ្លាស់អស់ទៅវិញធ្វើឲ្យសោភា ហាក់រារែកចិត្តក្នុងការធ្វើកូនក្រមុំលើកទី២នេះម្ដងទៀតហើយព្រោះតែស្ថានភាពកូវីដនាពេលបច្ចុប្បន្នហាក់កម្រើកសារជាថ្មីឡើងវិញទើបនាំឲ្យសោភា នៅតែអាចប្រឈមការខកចិត្តជាថ្មីម្ដងទៀតជាមិនខានព្រោះថាមង្គលការជាលើកទី៣របស់នាងគឺត្រូវតែធ្វើឲ្យខុសពីលើកទី១និងទី២ ហើយត្រូវតែធំដុំដើម្បីបញ្ចប់ពាក្យចរចាមអារ៉ាមទាំងឡាយ តែបើរៀបការដោយខ្លាចកូវីដហើយមិនអាចធ្វើឲ្យកក្រើកដូចឱក សុគន្ធកញ្ញា បានតើនាងការធ្វើអ្វី?
សូមបញ្ជាក់ថាមាស សុខសោភា បានធ្វើឲ្យមហាជនស្រឡាំងកាំងព្រោះតែកាលពីថ្ងៃទី២៨ខែធ្នូឆ្នាំ២០២១ នាងបានឲ្យលោកឆន សុវណ្ណារាជ បញ្ចេញរូបមង្គលការបែបសែនព្រេនរបស់នាងត្រូវជាខួប១២ឆ្នាំនៅថ្ងៃនោះដែលពិធីរៀបការរបស់សោភា ស្រដៀងគ្នាទៅនិងពិធីសែនព្រេនព្រោះតារាសិល្បៈដែលឡើងសែនកួចចងដៃនោះគឺមានតែលោកសុវណ្ណារាជ និងញឹមចាន់ថន ប៉ុណ្ណោះត្រូវនាងឲ្យគេទម្លាយចេញ។ក្រោយលាក់រឿងរៀបការដល់ទៅ១២ឆ្នាំនោះសោភា បានរងសម្ពាធដូចថ្មបាក់ព្រោះមានការរិះគន់ស្រោចមកលើរូបនាងថាជាតារាល្បីល្បាញលំដាប់ប្រទេសតែរៀបការភ្នែកនៅកញ្ចឹងកហើយលាក់Fan អស់១២ឆ្នាំគឺពិតជាកំពូលតារាពូកែលាក់រឿងស្នេហាបានយូជាងគេមែន។ដោយសារតែមានអ្នកខ្លះផ្គើនសុខសោភា ថាគូតែលាក់រឿងរៀបការនោះឲ្យបាន២០ឆ្នាំទៀតទើបបញ្ចេញក៍មិនយឺតពេលនិងមួយចំនួនទៀតដាក់រហ័សនាមថ្មីឲ្យនាងថាជាកំពូលតារាចម្រៀងលាក់រឿងរៀបការបានយូបំផុត នោះសោភា ក៍ទម្លាយ រឿងនាងមានកូនប្រសឈ្មោះBovee Hundley ដែលមានអាយុ១៤ឆ្នាំទើបធ្វើឲ្យអ្នកតាមដានរឿងស្នេហាសុខសោភា កាន់តែវិលក្បុងខ្លាំងព្រោះមុននេះទើបធ្លាយរឿងរៀបការ១២ឆ្នាំមិនឲ្យគេដឹងតែឥឡូវបែជាមានកូនដល់ទៅអាយុ១៤ឆ្នាំឯណ្ណោះទើបម្នាក់ៗចោទជាសំណួរថាតើសោភា ពពោះនឹងសម្រាលកូនតាំងពីពេលណា។ដើម្បីកុំឲ្យរងការវាយប្រហារនោះមានបុរសម្នាក់ដែលជិតដិតនាងបានចេញមកអះអាងថាយុវជនឈ្មោះBovee Hundley នោះតាមការពិតគឺជាក្មួយរបស់នាងទេ តែសោភា នៅតែហៅប្រុសក្មេងរូបនេះថាជាកូនៗដដែលដោយមិនក្វល់ពីFan ខ្លះមិនពេញចិត្តនាងនោះឡើយ។
គូរកត់សម្គាល់ថាក្រោយមាស សុខសោភា ឲ្យលោកឆន សុវណ្ណារាជ បង្ហោះរូបភាពនាងរៀបការជាមួយស្វាមីអាណិកជនខ្មែរមកពីកាណាដានោះមានទាំងការរិះគន់និងគាំទ្រស្របគ្នាតែម្ដងដែលអ្នកខ្លះថានាងជាមនុស្សសាមញ្ញបំផុតទោះជាល្បីនិងមានជីវភាពធូធារយ៉ាងណាក៍មិចង់ខ្ជះខ្ជាយលុយកាក់ដែរគឺរៀបការដូចអ្នកធម្មតាដែរ ប៉ុន្ដែមួយចំនួនទៀតថានាងជាតារាស្រីលំដាប់ជូរមុខម្នាក់ហេតុនេះហើយគូតែរៀបការធំដុំដើម្បីឲ្យសាកសមទៅនិងកិត្តិយសរបស់នាង។ដោយមានការថ្លឹងថ្លែងពីចំណុចវិជ្ជមាននិងអវិជ្ជមានទើមមានព័តមានថាសោភា នឹងត្រូវតែរៀបការធំម្ដងទៀតនៅឆ្នាំ២០២២ តាមបែបប្រពៃណីខ្មែរត្រឹមត្រូវ ខណៈដែលកាលពីឆ្នាំ២០០៨ នាងក៍បានរៀបការតាមបែបសាសនាគ្រិស្ដម្ដងរួចទៅហើយដែរដោយនាងនិងប្ដីគ្រាន់តែបំពាក់ជញ្ជៀនឲ្យគ្នាទៅវិញទៅមកប៉ុណ្ណោះនៅព្រះវហារមួយនៅកាណាដា។
ក្រៅពីមាស សុខសោភា តារាដែលខកខានរៀបការតាមគម្រោងព្រោះតែកូវីដ នេះមានដូចជានាងម៉ានីកា ,ពេជ្រ សូលីកា,ពេជ្រ សោភា និងប៉ាច គីមមួយ ជាដើម ខណៈដែលតារាកំប្លែងCtn នាងវ៉ាន់ នីឡា មានព័តមានថានាងនឹងរៀបការឆាប់ៗនេះ ហើយក្រោយលើកមង្គលការអស់២លើកមក។ សម្រាប់សុខសោភា វិញមូលហេតុដែលនាងហ៊ានទម្លាយរូបថតរៀបការកាលពី១២ឆ្នាំមុនឲ្យគ្រប់គ្នាបានដឹងនេះត្រូវបានគេសន្និដ្ឋានថាក្រៅពីដើម្បីទប់ស្កាត់ការរិះគន់នោះសោភា ចង់យកកូនដូចមិត្តរួមអាជីពដែរព្រោះថាពេលនេះនាងមានអាយុជាង៤០ឆ្នាំទៅហើយបើទោះជានៅថ្ងៃខួបកំណើតកាលពីថ្ងៃទី២៩ខែមករឆ្នាំ២០២២ នោះសោភា ត្រូវបានប្ដីធ្វើខួបឲ្យហើយអ្នកចូលរួមអះអាងថានាងទើបមានអាយុ៣៨ឆ្នាំក្ដី។សោភា ធ្លាប់ទទួលស្គាល់ថានៅពេលមានអាយុច្រើន រឿងដែលបារម្ភគឺការពិបាកយកកូននោះឯង៕