ចំពេលមានការកើនឡើងនៃការវាយប្រហារតាមអាកាសរបស់របបយោធានៅក្នុងតំបន់ជនជាតិភាគតិចក៏ដូច ជាតំបន់ Sagaing និង Magwe គណៈប្រតិភូយោធារុស្ស៊ីដែលមានអ្នកបើក យន្តហោះកំពុងធ្វើទស្សនកិច្ចនៅ ប្រទេសនេះ។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានThe Irrawady ។គណៈប្រតិភូរុស្សីដែលមានសមាជិក 24 នាក់បានទៅដល់ទីក្រុង Mandalay ចាប់តាំងពីថ្ងៃទី 28 ខែមករា។អាកាសយានិករុស្ស៊ីបានទៅទស្សនាប្រទេសមីយ៉ាន់ម៉ាជាញឹកញាប់ដើម្បីផ្តល់ការបណ្តុះបណ្តាលអាកាសចរណ៍ ក៏ដូចជាការថែរក្សានិងធ្វើឱ្យប្រសើរឡើងនូវយន្តហោះនៅមូលដ្ឋានអាកាសMeiktilaក្នុងតំបន់Mandalay។វាមិនច្បាស់ទេថាតើដំណើរទស្សនកិច្ចចុងក្រោយរបស់អាកាសយានិករុស្ស៊ីគឺសម្រាប់គោលបំណងដូចគ្នាឬយ៉ាងណានោះទេ ។
អាកាសយានិករុស្ស៊ីបានមកដល់ស្របពេលដែលរបបយោធាកំពុងវាយប្រហារតាមអាកាសញឹកញាប់កាន់តែខ្លាំងឡើងលើអង្គការប្រដាប់អាវុធជនជាតិភាគតិចដែលកំពុងប្រយុទ្ធដើម្បីស្វ័យភាពនិងលើក្រុមកងកម្លាំងការពារប្រជាជនក្នុងស្រុកដែលកើតឡើងក្រោយរដ្ឋប្រហារយោធាកាលពីឆ្នាំមុន។ ដំណើរទស្សនកិច្ចនេះក៏ស្របពេលដែលការវាយប្រហារលើផ្ទះរបស់អាកាសយានិករបបយោធាមីយ៉ាន់ម៉ាដែលត្រូវបានគេចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារតាមអាកាស។
អ្នកនាំពាក្យរបបលោកឧត្តមសេនីយ៍ Zaw Min Tun បាននិយាយកាលពីខែសីហាឆ្នាំមុនថាទំនាក់ទំនងទ្វេភាគី របស់មីយ៉ាន់ម៉ាជាមួយរុស្ស៊ីបានឈានដល់កម្រិតថ្មីមួយចាប់តាំងពីរដ្ឋប្រហារ។រុស្ស៊ីដើរតួជា ផ្នែកកណ្តាលនៅ ក្នុងប្រព័ន្ធការពារដែនអាកាសរបស់មីយ៉ាន់ម៉ា បន្ទាប់ពីចិន។រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា ប៉ុន្មានថ្ងៃមុនរដ្ឋប្រហារ ហើយបានសន្យាថានឹងលក់សព្វា វុធការពារ ដែនអាកាសទៅប្រទេសមីយ៉ាន់ម៉ា ក្នុងអំឡុងដំណើរទស្សន កិច្ច របស់លោក។ អនុរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី Alexander Fomin បានចូលរួមក្បួនដង្ហែរទិវាកងកម្លាំងប្រដាប់អាវុធ របស់មីយ៉ាន់ម៉ាក្នុងទីក្រុង Naypyitaw ក្នុងខែមីនា។
យោធាមីយ៉ាន់ម៉ាបានទិញយន្តហោះពហុតួនាទី MiG-29 និង Su-30 យន្តហោះហ្វឹកហាត់ Yak-130 និងយន្តហោះ ប្រយុទ្ធធុនស្រាល ឧទ្ធម្ភាគចក្រដឹកជញ្ជូន Mi-17 និងឧទ្ធម្ភាគចក្រ Mi-24 ពីប្រទេសរុស្ស៊ី៕