Tuesday, October 22, 2024
Homeតារាខ្មែរវ៉ាន់ នីឡា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៖រៀបការខែមីនា

វ៉ាន់ នីឡា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៖រៀបការខែមីនា

ភ្នំពេញ៖តារាកំប្លែងរូបស្រស់របស់Ctn កញ្ញាវ៉ាន់ នីឡា ​​​​​​​បានបញ្ចេញរូបថតPre-Wedding រប​ស់ខ្លួនជាមួយ​គូដណ្ដឹងលោកស៊ុត សក្ការៈ កាលពីពេលថ្មីៗនេះដែលបញ្ជាក់ថានាងនិង​អនា​គតស្វាមីបានត្រៀម​ទាំង​ចិត្ត​ទាំងកាយដើម្បីចូលរោងការនៅពេលឆាប់ៗនេះហើយ។ការថតរូបតាំងរោងការរបស់វ៉ាន់ នីឡា នេះក្រោយ​ពីអ្នកទាំងពីរបានលើកពេលរៀបការ​២លើកមក​ហើ​យ​ដោយសារតែកូវីដ។

 លោកសុវណ្ណ រិទ្ធី ហៅលោកតាវ៉ិច ទ័រ ជាឪពុករបស់វ៉ាន់ នីឡា បានប្រាប់”នគរធំ”តាម​ទូរ​ស័ព្ទ​កាល​ពីថ្ងៃទី១៧​កុម្ភៈ ថាកូនស្រី​របស់លោក​ពិតជាត្រូវចូលរោងការ​នៅអំឡុងពាក់​កណ្ដាល​ខែមីនាឆ្នាំ២០២២ ខាងមុខនេះ​មែន ព្រោះពេលនេះក្រុមគ្រួសារទាំងសង​ខាងបាន​ឯកភាព​គ្នាថាធ្វើនៅពេលហ្នឹងហើយ​។ទោះ​ជា​យ៉ាងណាលោក​វ៉ិចទ័រ បានឲ្យដឹងទៀតថា​បញ្ហារ​ផ្ទុះកូវីដ ឡើងវិញនារយៈពេលចុង​ក្រោយ​នេះ​ក៍ជាក្ដីកង្វល់មួយសម្រាប់​ពិធី​រៀប​អាពាហ៍ ពិពាហ៍របស់កូនស្រីរបស់លោកដែរ ហេតុនេះ​ហើយបានជាពេលនេះ​លោកបានតាម​ដាន​ដោយ​យក​ចិត្តទុកដាក់ជានិច្ចព្រោះថាការកូនស្រីម្ដងចង់ធ្វើឲ្យសប្បាយ តែដល់ពេលកូវីដ​កម្រើកឡើងវិញបែបនេះគឺ​មាន​តែធ្វើពិធីការកូនដោយ​គោរពតាមវិធានរបស់ក្រសួង​សុខា​ភិបាល​ជានិច្ច។លោកសុវណ្ណ រិទ្ធី ដែលជា​អ្នកអ្នក​ដឹក​នាំ​ក្រុម​​កំប្លែងCTN ថាពេលនេះលោក​និងគ្រួសារ​ទាំងសង​ខាងបានឯកភាពគ្នាហើយថាត្រូវ​តែ​ការកូនស្រី​ទៅ​តាម​គម្រោងគឺនៅ​ពាក់កណ្ដាលខែមីនា បើទោះជាឥឡូវលោកត្រូវមិនទាន់បាន​កក់ទីតាំងប្រារពិធី និងកំ​ណត់​ថ្ងៃជាក់​លាក់​ដោយសារតែចាំអ៊ុត​មើលរឿងស្ថានភាពកូវីដនេះ​យ៉ាង​យកចិត្ត​ទុកដាក់បំផុតក្ដី តែមង្គលការមិន​បានលើក​ឬពន្យាពេលនោះទេ។

  វ៉ាន់ នីឡា បានលើកពេលរៀបមង្គលការកាលពីចុងឆ្នាំ២០១៩ និងដើមឆ្នាំ២០២១ ព្រោះ​​​តែកូវីដ ផ្ទុះរហូតមក។ប៉ុន្ដែការសម្រេចចិត្តដឹកដៃគូដណ្ដឹងរៀបការនៅខែមីនា នេះដោយ​សារតែលោកតាអាចារ្យដេញពេលាថា​ពួក​គេអាចរៀបការនៅពេលនេះបាន ទើបសម្រេចចិត្ត​មិនលុបពេលរៀបការជាលើកទី៣។យ៉ាងណា​តារាកំ​ប្លែង​ដែលមានរូបសម្រស់ស្អាតជាងគេនៅក្រុមកំប្លែងCTN រូបនេះត្រូវបានលោកតាវ៉ិចទ័រ ផ្ដល់សិទ្ធិឲ្យនាង​ជ្រើស​រើសដោយខ្លួនឯង​ថាក្រោយមាន​សា្វមីនីឡា នឹងបន្ដអាជីពកំប្លែងតទៅទៀតឬយ៉ាងណានោះ?

  លោកតាវ៉ិច ទ័រ បន្ថែមថាក្រោយនីឡា មានគ្រួសារគេចង់លេងកំប្លែងទៀត​ឬយ៉ាង​ណា​នោះ​លោកសូម​ទុក​សិទ្ធិ​ឲ្យកូនជាអ្នកសម្រេចចិត្តដោយខ្លួនឯងទៅចុះ តែមើលទៅនាងដូច​ជា​មិន​អីនោះទេ។សម្រាប់នីឡា វិញ​ក៍ធ្លាប់​ប្រា​ប់​អ្នកយកព័តមានយើងថាពេលនាង​មានប្ដី​គឺ​នៅ​តែបន្ដអាជីពសិល្បៈជាធម្មតា ដូចមុន​ព្រោះថា​លោ​កសក្ការៈ មិន​ដែលចេះ​ប្រណ្ឌ​នាង​ឡើយ​ សូ​ម្បីតែពេលខ្លះមានឈុតឆាកស្នេហានាងលេងលើឆាកតែគូដណ្ដឹងអត់ក្វល់ទេ ព្រោះ​​​លោក​យល់ច្បាស់ពីសិល្បៈ។តែនីឡា ថានាងគ្មានបំណងវិលមកចាប់អាជីព​ជាតារា​ចម្រៀង​និង​ជា​ពិធីការិ​នីវិញនោះទេ  ព្រោះថានាងស្រលាញ់តែការលេងកំប្លែងតែមួយមុខប៉ុណ្ណោះ។គូររំលឹកថាស្រីស្រស់វ៉ាន់ នីឡា ធ្លាប់បានភ្ជាប់ពាក្យជាមួយលោកផន រង្សី ជាកូនថៅ​កែ​ល្ខោនភី សុគន្ធី កាលពីឆ្នាំ២០១៨ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប៉ុន្ដែបានចែក​ផ្លូវគ្នាវិញ​ហើយលោករង្សី បានភ្ជាប់​ស្នេហ៍ថ្មី​ជា​មួយកូនក្រមុំអ្នកខេត្តតាកែវ និងបានរៀបការមុននីឡា តាំងពីក្រោយបែក​បាក់​ម្លេះ។

ចំពោះ​នីឡា ក៍មិនទុកបេះដូងឲ្យនៅទំនេរដែរដោយនាងបានផ្សារភ្ជាប់ស្នេហ៍ថ្មីជាមួយលោកស៊ុត សក្ការៈ ដែល​ជាកូនរបស់អ្នកស្រីសរ មុន្នីរស្មី និងត្រូវជាភរិយាថ្មីរបស់លោកព្រីង ច័ន្ទបុត្រ ហៅនាយចេក ទើប​នីឡា ត្រូវហៅ​នាយចេក ថាជា”ឪក្មេក”។មង្គលការរបស់វ៉ាន់ នីឡា ​​​​​​​​​​​​​​​នឹង​លេចមុខវត្តមានតារា​កំប្លែងល្បីៗជា​ច្រើ​នរូប និងតារា​ជា​ច្រើនដួងទៅបង្ហាញខ្លួនជាមិន​ខាន​ព្រោះថាឪពុករបស់នាងលោកសុវណ្ណ រិទ្ធី ហៅតាវ៉ិចទ័រ ជា​អ្នកមានឥទ្ធិពល​ម្នា​ក់ក្នុងសិល្បៈ​ដែលមានតារាជាច្រើនគោរពនិងឲ្យតម្លៃលលើស្នាដៃរបស់លោក។ចំណែកនីឡា វិញទោះ​នាងជា​អ្ន​ក​​​កំប្លែងវ័យក្មេងជាងគេមែន ប៉ុន្ដែនាងត្រូវបានគេស្គាល់ច្បាស់ហើយមាន​មិត្តភក្ដិ​តារា​រួមអាជីព​ក៍ច្រើនដែរ ហេ​តុ​នេះហើយភ្ញៀវចូលរួមមង្គលការរបស់នាងភាគ​ច្រើនត្រូវបាន​គេ​សន្និដ្ឋានថា​ជាតារា​សិល្បករ​តែ​ម្ដង៕

RELATED ARTICLES