Tuesday, October 22, 2024
Homeតារាខ្មែរលី ម៉ារីណា ៖ប្រកាសលែងប្តី

លី ម៉ារីណា ៖ប្រកាសលែងប្តី

ភ្នំពេញ ៖ តារាសម្តែងស្រីរូបស្រស់ លី ម៉ារីណា ត្រូវបានមហាជនមើលឃើញថា ហាក់កំពុងជោគជ័យក្នុងមុខ​ជំនួញផ្ទាល់ខ្លួន ស្របពេលដែលដកឃ្លាបន្តិចពីវិស័យសិល្បៈ (ការសម្តែង) ស្រាប់តែថ្មីៗនេះ អ្នកនាងបានធ្វើ​ឲ្យមហាជនមានការភ្ញាក់ផ្អើល បន្ទាប់ពីអ្នកនាងបានប្រកាសជាសាធារណៈថា បានលែងលះស្វាមីហើយ ។អ្នកនាង លី ម៉ារីណា ត្រូវបានគេកត់សម្គាល់ឃើញថា មិនសូវបង្ហាញមុខជាមួយស្វាមី ឱ្យមហាជនស្គាល់ច្រើន​នោះ​ទេ ហើយយូរៗទើបតារាស្រីរូបនេះ បង្ហោះរូបគ្រួសារម្តង ស្រាប់តែថ្មីៗនេះ តារាស្រីរាជិនីសម្រស់កូន​មួយ​រូបនេះ បានប្រកាសជាសាធារណៈថា បានបញ្ចប់ទំនាក់ទំនងជាប្តីប្រពន្ធ ជាមួយលោកសាត ចាន់ថន ជាស្វាមី​ហើយ ដោយសារតែភាពមិនចុះសម្រុងនឹងគ្នា ក្រោយពេលពួកគេមានកូនប្រុសម្នាក់ជាមួយគ្នា ដែលធ្វើឲ្យមហា​ជនអ្នកគាំទ្រនិងអ្នកសិល្ប:រួមអាជីព មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

នៅថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២២ អ្នកនាង លី ម៉ារីណា បានបង្ហោះរូបថតមួយសន្លឹកជាមួយលោកសាត ចាន់ថន ជាស្វាមី ដោយនាងបានគូសសញ្ញាខ្វែងក្រហម លើរូបថត បញ្ជាក់ពីការបែកបាក់ ជាមួយសំណេរថា “នាងខ្ញុំ លី ម៉ារីណា សូមប្រកាសជាសាធារណៈថា នាងខ្ញុំនិងស្វាមីឈ្មោះលោក សាត ចាន់ថន បានបញ្ចប់ទំនាក់ទំ​នងជា​ប្ដីប្រពន្ធ ដោយសារភាពមិនចុះសម្រុងនឹងគ្នាហើយ។ អញ្ចឹងអ្វីៗគ្រប់យ៉ាង  នាងខ្ញុំសូមបញ្ចប់ដោយសន្តិវិធី នឹង​ទុកមុខរាប់អានគ្នា  ហើយអ្វីដែលបានបញ្ចប់ សូមឲ្យរក្សាតម្លៃទាំងសងខាង កុំបង្កហេតុផលក្នុងព័ត៌មានសង្គម ហើយកុំឲ្យបង្ហោះនូវអ្វីដែលឲ្យមានផលប៉ះពាល់ដល់សង្គមជាបន្តទៀត សូមអរគុណ”។

ជុំវិញការប្រកាសលែងប្តី របស់តារាស្រីរូបស្រស់ផូរផង់នេះ “នរគធំ” មិនអាចទាក់ទងសុំការបញ្ជាក់បន្ថែម​ពីសា​មីខ្លួន​អ្នកនាងលី ម៉ារីណា និងលោកសាត ចាន់ថន បានទេ កាលពីម្សិលមិញ។

គួររំលឹកដែរថា ប្រសិនបើការប្រកាសរបស់អ្នកនាងលី ម៉ារីណា ជាការពិតមែន គឺជាលើកទី២ហើយដែលតារា​ស្រី​រូបនេះ បានបែកបាក់ចំណងអាពាហ៍ពិពាហ៍ជាមួយស្វាមី ដោយមុននឹងភ្ជាប់ចំណងស្នេហ៍ជាមួយលោកសាត ចាន់​ថន នេះ អ្នកនាងលី ម៉ារីណា បានបែកបាក់ចំណងអាពាហ៍ពិពាហ៍ជាមួយអតីតស្វាមីដំបូង គឺលោកទិត ថាវ​រិទ្ធ អតីតអគ្គនាយករងស្ថានីយទូរទស្សន៍បាយ័ន (សព្វថ្ងៃជាស្វាមីអ្នកនាងនៅ សុនីតា) ផងដែរ៕

RELATED ARTICLES