Tuesday, October 22, 2024
Homeតារាខ្មែរឱក សុគន្ធកញ្ញា៖ ប្ដីលើកថែមមួយក្រឺតទៀត

ឱក សុគន្ធកញ្ញា៖ ប្ដីលើកថែមមួយក្រឺតទៀត

ភ្នំពេញ៖ដូចការសង្ស័យមែន!ថាឱក សុគន្ធកញ្ញា ត្រូវស្វាមីរបស់នាងកាន់តែថ្នាក់ថ្នមចិន្ដា ​​​​​ ហើយប្រឹងលើកឲ្យល្បី​ថែមទៀតក្រោយកូវីដអុកអុក២ឆ្នាំមកធ្វើឲ្យនាងបានរក្សារភាពស្ងប់ស្ងាត់ ឥឡូវអ្វីៗបានក្លាយទៅជាការពិត​ហើយ​ព្រោះថាសុគន្ធកញ្ញា ត្រូវបានលោក​សុខ​លី រក្សារតំណែងជាគ្រូបង្វឹកCambodian Idol រដូវកាលទី៤ បើទោះជា​ពេល​​នេះ​នាងហាក់​មាន​ទីផ្សារ​ចម្រៀងនៅទ្រឹងហើយរូបរាងបែកសាច់ជាងមុនក្រោយមានស្វាមីនិងកូនក្ដី ។តាមរយៈ​ការ​លេចមុខសារជាថ្មីរបស់ប្អូនថ្លៃលោកថៅកែហង្សមាស​រូបនេះប្រាកដជាធ្វើឲ្យទីផ្សារសិល្បៈ​របស់​នា​ង​​កម្រើក​សារជាថ្មីម្ដងទៀតជាមិនខាន ខណៈដែលថ្មីៗនេះសុគន្ធកញ្ញា ទើបបាន​លេង​១​ក្បាច់ដាច់ផ្ញារអស់Fan នោះគឺនាងលេងឈុតស្រីស្រលាញ់ស្រីជាមួយសុខ ស្រីនាង រហូត​ឥឡូវ​ពេលតារាទាំង២ជួបមុខគ្នាគិត​តែពីអៀន​រៀងៗខ្លួនតែម្ដង។អ្វីដែលសុគន្ធកញ្ញា ហ៊ាន​លេងឈុត​ស្រ​លាញ់ភេទដូចគ្នាទាំងប្ដីនាងនៅជ្រងោៗចំពោះ​មុខ​នោះ​​ត្រូវបានគេជឿរថា​នោះគឺដោយសារតែនាងចង់ធ្វើឲ្យទីផ្សារ​ចម្រៀងមានការប្រែប្រួលសារជាថ្មីបន្ទាប់​ពីសន្ទុះ​ហាក់ថមថយមិនសូខ្លាំងដូចកាលនៅក្រុំ។ដោយឡែកការមានខ្នងបង្អែកខ្ពស់ដោយគ្រប់ការងារសិល្បៈ​ធំៗរបស់​នាងតែងតែមានស្វាមីនៅពីក្រោយខ្នងជានិច្ចនោះគេជឿរថាសុគន្ធកញ្ញា ពិត​ជា​មិនខុសពីអ្នកជំនាញសិល្បៈដែល​ធ្លាប់លើកឡើងថាដាច់ខាតថៅកែហង្សមាសនឹងមិនបណ្ដោយឲ្យនាងធ្លាក់ចុះនោះគឺពិតជាមិនខុសឡើយ។

  ឱក សុគន្ធកញ្ញា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទោះជាមានឥទ្ធិពលខ្លាំងនៅហង្សមាសឬប្រៀប​បានជាម្ចាស់ផលិត​កម្មធំនេះក្រោយនាងក្លាយ​ទៅ​ជាប្អូនថ្លៃថៅកែហង្សមាសលោកឧកញ៉ាអ៊ឹង ឆៃងួន ក្ដី តែសម្ថ​ភាពរបស់នាងត្រូវបានមហាជនទទួលស្គាល់ថា​ពិតជាសាកសមក្នុងការអង្គុយកៅអីធំសម្រាប់តំណែងជាគណៈកម្មារការកម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោកទាំងនោះ។សុគន្ធកញ្ញា ធ្លាប់ដឹកដៃកូនក្រុមឲ្យលើកពានចំនួន២លើកមកហើយក្នុងនោះគឺថែល ថៃ ឈ្នះ​ពាន​The Voice Cambodia រដូវកាលទី២និងចាន់ សុបញ្ញា លើកពានX Factor រដូវកាល​ទី១។

 ទស្សនិកជនរងចាំមើលថាការចេញបុកស្ទួនៗរបស់ឱក សុគន្ធកញ្ញា នៅដើម​ឆ្នាំ២០២២ នេះទាំងការសម្ដែង​ប្លែក​ៗ រួមទាំងកាន់តំណែងធំដែលប្ដីនៅគាំទ្រពីក្រោយខ្នង នោះនឹងធ្វើឲ្យ​តារា​កូន១​ឡើងខ្លាំងដូចមុនវិញ​ដែរឬទេ?ឬ​មួយសុគន្ធកញ្ញា នៅតែប្រឈមការខកចិត្ត​ព្រោះទី​ផ្សារលែងស្ទុះឡើងទៀតហើយ?

RELATED ARTICLES