Tuesday, October 22, 2024
Homeតារាខ្មែរដាញ់ ម៉ូនីកា ៖បញ្ចប់មន្ទិលមិនសូវត្រូវគ្នាកែវ ពេជ្រពិសី

ដាញ់ ម៉ូនីកា ៖បញ្ចប់មន្ទិលមិនសូវត្រូវគ្នាកែវ ពេជ្រពិសី

ភ្នំពេញ៖ដាញ់ ម៉ូនីកា បានដឹកដៃប្ដីអាណិកជនខ្មែរអូស្រា្ដលីលោកប៊ុន ថែល មកដល់ស្រុកខ្មែរ​កាលពីថ្ងៃទី១៩​ខែកុម្ភៈឆ្នាំ២០២២ ដែលមើលទៅនាងនៅតែស្រស់ស្អាតមិនប្រែ​ប្រួលទៅ​តាម​វ័យច្រើនទេទោះជាពេលនេះម៉ូនីកា មានកូន២នាក់ទៅហើយក្ដី។អ្វីដែលគូរឲ្យកត់​សម្គាល់​ពេ​ល​មកដល់ព្រលានយន្ដហោះភ្នំពេញម៉ូនីកា ត្រូវបាន​មិត្ត​ភក្ដិដ៍ជិតដិតបំផុតរបស់នាង​គឺអ្នក​នាង​កែវ ពេជ្រពិសី និងស្វាមីលោកពៅ សម្បត្តិ ទៅទទួលម៉ូនីកា ដោយ​ភាព​កក់ក្ដៅនិងនឹក​រលឹក​ជាខ្លាំង។ការបង្ហាញមុខរួមគ្នាសារជាថ្មីរវាងម៉ូនីកា និងកែវ ពេជ្រពិសី នេះធ្វើឲ្យដំណឹង​ទាំង​ឡាយដែលធ្លាប់លេចឭថាតារាទាំង២មិន​សូវត្រូវគ្នានៅរយៈពេលជាង១០ឆ្នាំ​ចុងក្រោយ​នេះត្រូវបានបន្សាបព្រោះ​អ្វីៗបានបង្ហាញឲ្យគ្រប់គ្នាបានឃើញ​ច្បាស់ថាទោះជាម៉ូនីកា-ពេជ្រពិសី ​រស់នៅឆ្ងាយពីគ្នាមែន ប៉ុន្ដែមិត្តភាព​ដង​បង​ប្អូនបរបស់ពួកគេដែលអំឡុងលេង​សិល្បៈ​ជាមួ​យ​គ្នានោះមិន​សាប​សូន្យឡើយ គឺនៅតែរក្សារដូចមុនដដែល។

  កែវ ពេជ្រពិសី មិនលើកទូរស័ព្ទទេកាលពីថ្ងៃទី២០ កុម្ភៈ ទើបគ្មានចម្លើយបំភ្លឺពី​នាង​ពាក់​ព័ន្ធរឿងនេះ។ ដោយ​ឡែកម៉ូនីកា វិញលេខទូរស័ព្ទរបស់នាងក៍តេមិនចូលដែរ តែនៅលើ​ហ្វេស​បុករបស់​នាងតារាកូន២រូបនេះ​បង្ហា​ញអារម្មណ៍នឹករលឹកដល់ស្រុកកំណើតជាខ្លាំង ហើយនាងក៍ថ្លែងអំណរគុណដល់​អ្នកស្រលាញ់​និងរាប់​អាន​នាងទាំងអស់គ្នា បើទោះជានាង បានចាកចេញពីអាជីពសិល្បៈរយៈពេលជាង១ទសវត្សន៍ក្ដី។តាមព័ត​មានថា​ម៉ូនីកា បានងាក មករកស៊ីផ្នែកCosmetics តាមOnline ហេតុនេះហើយការមកលេង​ស្រុកលើកនេះអាច​ជាការ​សិក្សារទីផ្សារ​ចង់បើករបរមួយនេះនៅស្រុកខ្មែរជាមិនខាន។ម៉ូនីកា បានប្រាប់អ្នកជិតស្និត​នាងថា​នាង​មក​ខ្មែរ​ជើងនេះមិនបានយូនោះទេ គឺត្រូវប្រញ៉ាប់ទៅអូស្រ្ដាលីវិញ តែអ្វីដែលនាង​ប្លែកមកម្ដង​នេះ​ឃើញផ្ទះអគារ​ខ្ពស់​ៗកាន់តែច្រើន ហើយពេលនាងLive ថានាងមកដល់ខ្មែរ​ហើយមាន​អ្នកខ្លះអ និងថាបើមកលេងទទួល​បាយ​ទៀតផង ទើបធ្វើឲ្យនាងរំភើប​ចិត្តក្រៃ​លែ​ង។

 គូររំលឹកថាដាញ់ ម៉ូនីកា និងកែវ ពេជ្រពិសី បានចេញទៅច្រៀងសម្ដែងនៅប្រទេស​អូស្ដា្រលី​រួមគ្នាកាល​ពីឆ្នាំ​២០​០៩ ហើយនៅឆ្នាំ២០១០ ពួកគេបានភ្ជាប់ស្នេហ៍បុរសអូស្រា្ដលី​រៀងៗ​ខ្លួន។ម៉ូលីកា បានរៀបការជា​មួយលោក​ប៊ុន ថែល កាលពីថ្ងៃទី២៤ខែកុម្ភៈឆ្នាំ ២០១០ ខណៈដែលពេជ្រពិសី បានរៀបការជាមួយលោកចន្ថា ស្រី កាល​ពីចុង​ឆ្នាំ២០០៩ តែពិសី បាន​ចែក​ផ្លូវ​គ្នាវិញភ្លាមៗក្រោយរៀបការមិនដល់១ខែផង។ដោយសារ​តែរឿង​ស្នេហា​ម៉ូនីកា និង​ពេជ្រ​ពិសី មានវាសនាខុសគ្នា​បែប​នេះ​ហើយទើបធ្លាប់មានព័តមាន​ថាអ្នកទាំង២ចាប់​ផ្ដើម​រា​យាល​ៗពីគ្នាហើយ​ចុងក្រោយ​លែង​សូវត្រូវគ្នាតែម្ដង។ប៉ុន្ដែក្រោយពេជ្រពិសី បានទៅ​ទទួល​ម៉ូនីកា ដល់ព្រមាន​យ​ន្ដ​ហោះ​គឺអ្វីៗ​បាន​បញ្ជាក់ច្បាស់ថាតាមពិតតារាទាំង២នៅ​តែស្រលាញ់​និងរាប់អានគ្នាដូចមុនដដែល ខណៈដែល​ពេលនេះម៉ូនីកា មាន​​កូន២នាក់គឺកូនស្រីច្បង​អាយុជាង១០ឆ្នាំ និង​កូនប្រុសអាយុជាង៦ឆ្នាំ ស្របពេលដែល​ពេជ្រ​ពិសី វិញ​បាន​ភ្ជាប់​ពាក្យ​កាលពីថ្ងៃទី១៧ខែ​ឧស​ភាឆ្នាំ២០២០ ជាមួយអាណិកជនខ្មែរជាបុរសពោះ​ម៉ាយមកពីកា​ណា​ដាលោកពៅ សម្បត្តិ ហើ​យពិសី បានសម្រាលកូនប្រុសដោយវះកាត់កាលពីថ្ងៃទី​៤ខែកញ្ញា​ឆ្នាំ២០២១ ​​​និង​ពេលនេះ​កំពុ​ង​តែត្រៀមយកកូនទី២។គេឃើញថាបច្ចុប្បន្នទាំងម៉ូនីកា និងពេជ្រ​ពិសី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រកឃើញសុភមង្គល​ពិត​ដូចគ្នា ហើយ​តារាទាំង២បានផ្អាកពីអាជីពសិល្បៈ​ព្រមគ្នានិង​មិន​កំណត់ថា​ពេលណា​វិល​វិលឡើយ។

 សូមបញ្ជាក់ថាមុនដាញ់ ម៉ូនីកា នាំប្ដីមកលេងស្រុកលើកនេះគេចាំបានថា​កាលពីខែមេ​សាឆ្នាំ​២០១៨ នាងក៍​ធ្លាប់​នាំកូនមកស្រុកផងដែរ ប៉ុន្ដែម៉ូនីកា មិនបានឆ្លៀតថតសម្ដែងសិល្បៈ​ដូច​សារ៉ាយ សក្ខណា និងម៉ូលីកា ដែលមាន​ស្វាមីនៅបរទេសដូចគ្នា​នោះឡើយ​គឺនាងមក​ហើយ​ក៍ត្រឡប់ទៅវិញយ៉ាងតក់ក្រហល់៕

RELATED ARTICLES