Tuesday, October 22, 2024
Homeតារាខ្មែរករុណា ពេជ្រ ៖ម្ដាយមកព្យាបាលជំងឺ៣ខែ

ករុណា ពេជ្រ ៖ម្ដាយមកព្យាបាលជំងឺ៣ខែ

ភ្នំពេញ៖តារាចម្រៀងថោនលោកករុណា ពេជ្រ បានអះអាងថាពេលនេះលោករីករាយ​ព្រោះ​ម្ដាយ​ជាទីស្រ​លាញ់​បានជិះយន្ដហោះមកលេងលោកលេងនៅស្រុកខ្មែរ​រយៈពេលដល់ទៅ៣​ខែ​​ឯណ្ណោះ​ដើម្បីតាម​ដាន​ស្ថានភាព​សុខ​ភាពគាត់ នៅស្រុកកំណើតជា​មួយអ្នក​ជំនាញផ្នែក​ជំងឺ​ម្ដាយព្រោះនៅបារាំង​ខែនេះត្រជាក់​ខ្លាំងណាស់។ករុណា  ពេជ្រ បានឲ្យដឹងទៀតថាម្ដាយ​លោក​មាន​ជំងឺត្រៀតសសៃឈានហើយអង្គុយលើ​រទេះរហូត​គឺទើប​តែ​រយៈពេលចុង​ក្រោយ​នេះទេ ​ដែលគាត់អាចកម្រើកនិងធ្វើចលនាបានខ្លះ ខណៈ​ដែល​ការជិះយន្ដហោះ​ពីបារាំង​មក​ខ្មែរ​នេះ​ម្ដាយអង្គុយតែលើរទេះហើយស្ថិត​ក្នុងផ្នែកនៃអ្នកតំណើរ​ជនពិការ។លោកថា​ពិតជា​មាន​ភាពរីករាយ​ក្រៃលែងដែលម្ដាយបានមកស្រុកកំណើត តែពេលនេះលោកមិនទាន់បាន​នាំម្ដាយ​​ទៅ​កម្សាន្ដនៅ​តំបន់​ទេស​ចរណ៍​ក្នុងស្រុកនោះទេ ព្រោះម្ដាយត្រូវជួបគ្រូពេទ្យជំនាញ ដើម្បី​តាម​ដាន​ពីសុខភាពគាត់ជាបន្ដសិន។ប៉ុន្ដែ​លោក​ពេជ្រ ថាការមកដល់របស់ម្ដាយធ្វើ​ឲ្យ​លោក​មិនទាន់​អាច​កំណត់​ពេល​វេលាទៅបារាំងសារជាថ្មីឡើយ ព្រោះតាម​គម្រោង​ម្ដាយ​លោក​​នឹង​ទៅ​បារាំងវិញនៅអំឡុងខែឧសភាឆ្នាំ២០២២ ឯណ្ណោះ។

 សូមបញ្ជាក់ថាអ្នកចម្រៀងថោនលោកករុណា ពេជ្រ ទទួលបានVisa ពីស្ថានទូតបារាំង​ដល់​ទៅ​រយៈពេល១ឆ្នាំ​ក្នុងការចេញទៅជួបនិងថែរម្ដាយដែល​កំពុងមានជំងឺត្បៀតសសៃ​ឈា​ម​ហើយកាលពីថ្ងៃទី២០ខែធ្នូ ឆ្នាំ២០២១ តារាវ័យជាង៣០ឆ្នាំរូបនេះបាន​ឡើងយន្ដហោះ​ទៅ​ជួបម្ដាយ និង​បានវិលវិញកាលពី​ពាក់កណ្ដាល​ខែមករា​ឆ្នាំ​២០២២ ដើម្បីធ្វើបុណ្យខួបគម្រប់​១០០​ថ្ងៃ​ជូនឪ​ពុក​របស់​លោកឧបាសកម៉ុក សាខន ដែលប្រារពនៅភូមិខ្សាច់ស ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្ត​ព្រៃវែង។

ករុណា ពេជ្រ ថាការធ្វើបុណ្យជូនឪពុកទាំង២លើកលោក​បានចំ​ណា​យ​ថវិការអស់​ច្រើន ហេតុនេះហើយ​បច្ចុ​ប្បន្នលោកកំពុងតែដាក់លក់នូវផ្ទះ និងដីធ្លីមួយ​ចំ​នួន​ដើម្បី​បង្វិល​មកវិញ ប៉ុន្ដែលក់មិនទាន់ដាច់​ព្រោះគេឲ្យ​មិន​ទាន់ដល់តម្លៃដែលលោក​ចង់​លក់។​ដោយ​ឡែក​ទាក់ទងអាជីព​ចម្រៀង​នៅថោន វិញលោកករុណា ពេជ្រ ថា​លោកបានស្នើសុំក្រុម​ការ​ងារដើម្បីពន្យាពេលចេញថតMV មួយរយៈ​សិនទាក់ទងបទចម្រៀងដែលលោក​ត្រៀម​ចេញ​ទាក់​ទងលើកស្ទួយ​វិស័យទេស​ចរណ៍ក្នុង​ស្រុកដែល​គ្រោង​ធ្វើគ្រប់ខេត្តក្រុង ព្រោះថា​ពេលនេះ​លោក​ត្រូវ​មើលថែរម្ដាយ និងជាប់រវល់ផ្នែកអចលនទ្រព្យ។យ៉ាងណាលោកថា​ក្រោយ​ចេញបទ​ថ្មីៗ​ឡើងវិញក្នុង​ពេលឆាប់ៗ​ខាងមុខនេះលោកនឹងវិលមករក​ឆាក​តន្រ្ដី​ជាធម្មតាដូចមុនផង​ដែរ៕

RELATED ARTICLES