Wednesday, October 23, 2024
Homeតារាខ្មែរពេជ្រ សោភា ៖កាន់តែពិបាកប្រឈម

ពេជ្រ សោភា ៖កាន់តែពិបាកប្រឈម

ភ្នំពេញ៖ពេជ្រ សោភា បានភ្ជាប់ស្នេហ៍ថ្មីជាចំហរយៈពេលជិត២ខែមក​ហើយដែលធ្វើឲ្យអតីត​សង្សារលោកឆឹម សក្កដា ងាកទៅស្និតថៅកែពេជ្រម្នាក់។អ្វីដែលគូរឲ្យកត់សម្គាល់​ត្រឹមតែរយៈ​ពេលខ្លីនេះសោភា ហាក់ត្រូវបាន​ម្ចាស់​ចិត្តថ្មីមិនសូវយកចិត្តទុកដាក់ចំពោះ​នាងដល់ទៅ២​លើ​ក​ទៅ​ហើយ ហេតុនេះហើយរឿងដែលថាតើសោភា នឹងអាចគេចផុតពីការដើរជាន់​ដានស្នេហ៍​ចាស់​​បានដែរឬអត់នោះគឺពិតជាពិបាកធ្វើការ​សន្និដ្ឋានព្រោះ​ថាគូស្នេហ៍​ថ្មីរបស់សោភា ខុស​ពី​លោកសក្កដា ដូចមេឃដី។លោកសក្កដា ធ្លាប់បង្ហាញសកម្មភាពនិងកាយវិការយកចិត្ត​សោ​ភា តាមរយៈការធ្វើខួបកំណើតឲ្យនាងជារៀងរាល់ឆ្នាំ និងតាមដានពីសុខភាពនាងគ្រប់ពេល។​

ចំណែក​សង្សារ​ថ្មី​របស់​សោភា មិនទាន់បង្ហាញឲ្យគេឃើញនិងទទួលស្គាល់ថា​លោកបានយក​ចិត្តទុក​ដាក់​ចំ​ពោះ​​តារាហង្សមាសរូប​នេះចំនួន២លើកមកហើយ​ដូចជាអំឡុងពេល​ដែលអ្នក​មេម៉ាយ​រូប​នេះ​ចូលពេទ្យ​ជាបន្ទាន់​កាល​ពីដើមខែមករា ឆ្នាំ​២០២២ និងថ្ងៃទិវានៃ​ក្ដីស្រ​លាញ់​(១៤កុម្ភៈ)​នោះគេក៍មិនឃើញសោភា បញ្ចេញភាព​ផ្អែមល្ហែម​ឬទទួលបានកាដូពី​សំណព្វ​ចិត្ត​ដូចគូស្នេហ៍​តារាដ៍ទៃទៀតដែរ។ទោះជាយ៉ាងការSweet រវាងសោភា និង​សង្សារ​អាច​ថាពេល​ខ្លះនាង​មាន​ដូចគូស្នេហ៍តារាផ្សេងៗទៀតក៍ថាបាន គ្រាន់តែនាងមិនហ៊ានបញ្ចេញជា​សាធារ​ណៈ​ប៉ុណ្ណោះ​។ប៉ុន្ដែនេះជា​ការ​ឆ្លុះបញ្ចាំងថាចំណងស្នេហាថ្មីរបស់សោភា ជាមួយបុរស​រូប​សង្ហា​រ​ខ្ពស់ស្រឡះ​ដែល​នាងថាជាព្រះ​យេស៊ូគ្រិស្ដ​ប្រទានឲ្យនោះ ហាក់សោះកក្រោះខ្លាំងណាស់ ហើយបើ​នៅ​តែគ្មាន​ភាពផ្អែម​ល្ហែម​បែបនេះតទៅទៀតនឹង​ប្រាកដ​ជា​ធ្វើឲ្យសោភា មិនសូវ​មាន​ក្ដីសុខ​ពេញ​បេះ​ដូងក៍ថាបានដែរ។

  ពេជ្រ សោភា បានធ្លាក់ខ្លួនមេម៉ាយរយៈពេលជាង៥ឆ្នាំក្រោយនាង​ចែកផ្លូវគ្នាជា​មួយ​អតី​ត​ប្ដីលោកឡៅ ឆលី  ដែល​ជាទាហ៊ានអាកាសមកពីអាមេរិក កាលពីឆ្នាំ២០១៦ ។អំឡុង​ពេលដែលសោភា ប្រើជីវិតស្រ្ដីមេម៉ាយនេះ​គឺមានតែលោកសក្កដា ប៉ុណ្ណោះដែលនៅក្បែ​កា​យ៉ានាងស្ទើគ្រប់វិ​នាទីទាំងអស់ តែអ្វីដែលប្រុសសង្ហាររូបនេះ​ស្រ​ឡាំងកាំងគឺនៅពេលដែល​លោកសុំតារា​ហង្ស​មាសរូបនេះរៀបការនៅឆ្នាំ២០២២ នាងមិនត្រឹមតែគ្មានក្ដី​រំភើប​ប៉ុន​ក្រចក​ដៃ​នោះទេ ប៉ុន្ដែ​ថែម​ទាំងមិនផ្ដល់​ចម្លើ​យតបឡើយ។យ៉ាងណាសក្កដា នៅតែចាំចម្លើយ​របស់​សោភា ទាំង​អន្ទះ​សារបំផុត ប៉ុន្ដែស្រាប់​តែនៅថ្ងៃឆ្លងឆ្នាំសកល២០២១ ឈានចូល២០២២​សោ​ភា នាំសង្សារ​ថ្មីទៅកៀកកើយ​នៅ​សៀ​ម​រាម ទើបសក្កដា អស់ចិត្តហើយពេលនេះមានព័ត​មាន​ថា​លោក​បានងាក​​ទៅស្និតស្នេហ៍​ថៅ​កែពេជ្រ ម្នាក់ ដើម្បីឲ្យសោភា បានឃើញពីសុខទុក្ខ​របស់​លោក៕

RELATED ARTICLES