Wednesday, October 23, 2024
Homeព័ត៌មានអន្តរជាតិអូស្ត្រាលីទាមទារ ចម្លើយពីចិន ជុំវិញការបាញ់​ឡា​ស៊ែរដាក់យន្តហោះចម្បាំង

អូស្ត្រាលីទាមទារ ចម្លើយពីចិន ជុំវិញការបាញ់​ឡា​ស៊ែរដាក់យន្តហោះចម្បាំង

លោកស្កុត ម៉រីស៊ុន នាយករដ្ឋមន្ត្រីអូស្ត្រាលីបានទាមទារឱ្យមានការស៊ើបអង្កេត​ពេញលេញលើឧប្បត្តិហេតុថ្មីៗ​នេះដែលនាវាកងទ័ពជើងទឹកចិនបានបាញ់ភ្លើងឡាស៊ែរលើយន្តហោះចម្បាំងរបស់ខ្លួន។លោកបានបញ្ជាក់ថា​ទង្វើរបស់ចិនមិនអាចទទួលយកបានទាំទេ។យើងបានទាមទារឱ្យមានការស៊ើបអង្កេតលើឥរិយាបថរបស់ចិន។យើងរំពឹងថាប្រទេសចិននឹងផ្តល់ចម្លើយមួយចំនួនលើបញ្ហាទាំងនោះ។ក្រសួងការពារជាតិអូស្ត្រាលីបាននិយាយនៅមុននេះបន្តិចថាកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន នាវាចម្បាំងចិន​បាន​បាញ់​ឡាស៊ែរនៅយន្តហោះស៊ើបការណ៍ P-8Aposeidon របស់អូស្ត្រាលីដែលកំពុង

ហោះហើរចេញពីឆ្នេរសមុទ្រភាគខាងជើងរបស់ប្រទេស។ ក្រសួងបាននិយាយនៅពេលនោះថាសកម្មភាព​ដែលបានរាយការណ៍អាចមានគ្រោះថ្នាក់ដល់អាយុជីវិតនាវិកអូស្ត្រាលី។ក្រសួងការពារជាតិអូស្ត្រាលីក៏បានអោយដឹងទៀត ថា យន្តហោះល្បាតដែនសមុទ្រ P-8A Poseidon បានរក​ឃើញឡាស៊ែរដែលបញ្ចេញពីនាវាកងទ័ពរំដោះប្រជាជនចិនពីរគ្រឿងដែលកំពុងធ្វើដំណើរជិតឆ្នេរសមុទ្រភាគខាងជើងនៃប្រទេសអូស្ត្រាលី។

ក្រុងប៉េកាំងមិនបានធ្វើអត្ថាធិប្បាយលើការចោទប្រកាន់នេះទេរហូតមកដល់ពេលនេះប៉ុន្តែបានច្រានចោលការអះអាងស្រដៀងគ្នារបស់អាមេរិកកាលពីឆ្នាំ 2020។ កងទ័ពជើងទឹកអាមេរិកបាននិយាយនៅពេលនោះថានាវា​ចម្បាំងចិនបានបាញ់ឡាស៊ែរលើយន្តហោះចារកម្មអាមេរិកនៅមហាសមុទ្រប៉ាស៊ីហ្វិក៕

RELATED ARTICLES