Wednesday, October 23, 2024
Homeតារាខ្មែរនាយពាក់ម៉ី ៖នឹងឡើងជាឧកញ៉ាបន្ទាប់ពីខេមរៈ សិរីមន្ដ ?

នាយពាក់ម៉ី ៖នឹងឡើងជាឧកញ៉ាបន្ទាប់ពីខេមរៈ សិរីមន្ដ ?

ភ្នំពេញ៖លោកខែម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ បានឡើងជាឧកញ៉ាកាលពីពេលថ្មីៗ​នេះធ្វើឲ្យ​មិត្ត​ភក្ដិរួមអាជីព​និងបុគ្គលិកនៅហង្សមាសមួយចំនួន​ពេលបានជួបតារាចម្រៀងរូបនេះ​ហៅ​ថា”លោកឧកញ៉ាខែម ប៊ុនថៃ “។ការក្លាយទៅជាឧកញ៉ារបស់ខេមរៈ សិរីមន្ដ នៅពេលនេះធ្វើ​ឲ្យ​មានការចាប់អារម្មណ៍ខ្លាំងទាំងក្នុងនិងក្រៅសិល្បៈ ខណៈដែលលោកឧកញ៉ាប៊ុនថៃ ទៅ​ណា​មក​ណាមានកងអង្គរក្សតាមការពារ​ឆ្វេងស្ដាំហើយ​ជាធម្មតាអតីត​តារា​U2 និងសាន់ដេរូប នេះជិះរថយន្ដម៉ាកRolls Royce និងអបដោយរថយន្ដ២គ្រឿងផ្សេងទៀតគឺRange Rover Defen​​der និងVolkswagen ។អ្នកខ្លះថាលោកសិរីមន្ដ កាន់តែឡូយទៅៗហើយក្រោយក្លាយ​ទៅជាលោក​ឧកញ៉ា​នេះ ខណៈដែលទស្សនិកជនរងចាំមើលថាតារានា​ពេលបន្ទាប់ដែលឡើង​ជា​ឧក​ញ៉ាដែរតើជាអ្នកណាទៅ?

  តាមព័តមានថាអ្នកដែលជាមុខសញ្ញានៃការឡើងធ្វើឧកញ៉ានាពេលបន្ទាប់ក្រោយលោកឧកញ៉ាខែម ប៊ុនថៃ នោះគឺតារាកំប្លែងលោកចែម ចាន់តារា ហៅនាយពែកម៉ី។ប្រភពបានឲ្យ​ដឹង​ថានាយពែកម៉ី ពេលនេះ​មានលុយ​រាប់សែនដុល្លារមិនចាញ់ខេមរៈ សិរីមន្ដ នោះទេ បើ​ទោះ​ជា​នាយគ្មាន​អង្គរក្សហែហមក្ដី តែលោកតារាបាន​ចេញ​រក​ស៊ីអចលនទ្រព្យ​មុនលោក​ប៊ុនថៃ ហើយពេលនេះជិះរថយន្ដLexus Lx570 តម្លៃជាង២០ម៉ឺនដុល្លារទៀតផង។អ្វីដែលគូរ​ឲ្យកត់សម្គាល់នាយពែកម៉ី  បានក្លាយទៅជាអ្នកចែកចាយនិងលក់បោះដុំ​ស្រាបៀរមួយប្រចាំ​ខេត្ត​ស្វា​យ​រៀងដែលចំណាយលុយអស់ជាច្រើនម៉ឺនដុល្លារ ហេតុនេះហើយការចំណាយលុយ​៥០ម៉ឺន​ដុល្លារ​បង់​ចូល​រដ្ឋ​ដើម្បីបានងារជាឧកញ៉ានោះគេជឿរថាលោកដារ៉ា នឹងងគ្មាន​ការរា​រែក​ចិត្ត​នោះ​ទេ។

  អ្នកយកព័តមានយើងបានទូរស័ព្ទទៅនាយពាក់ម៉ី កាលពីរសៀលថ្ងៃទី២២ កុម្ភៈ តែតេចូលនាយមិនលើក​ឡើយ​ទើបមិនអាចសុំការបញ្ជាក់រឿងនេះបានទេ។ប៉ុន្ដែក្នុងជំនួបផ្ទាល់នៅសណ្ឋាគាសូហ្វីតែលកន្លងមកនាយពាក់ម៉ី ដែលអះអាងថាបានចំណាយលុយ​ជាង​១០​ម៉ឺន​ដុល្លារធ្វើជាអ្នកចែកចាយស្រាបៀរ១នៅខេត្ត​ស្វាយរៀងនោះ​ថា​នាយថាមិន​ដែលមាន​ចិត្ត​ចង់​ធ្វើជាឧកញ៉ាដូចគេឡើយ។ចំពោះមូលហេតុការមិនប៉ងធ្វើជាឧកញ៉ាមានគេគោរព និង​កងអង្គរក្សតាមការពារគ្រប់ពេលនោះត្រូវបាននាយពែកម៉ី បញ្ជាក់ថា”អត់ចង់ធ្វើអ្នកធំ ឧក​ញ៉ាអីទេ ព្រោះធ្វើ​អ្នកតូចតាចស្រួលដើរហើ ស្រួលផឹកស៊ីជាង…”។នេះជាការបញ្ជាក់​រប​ស់​នាយ​ពែកម៉ី ចំពោះអ្នកសារព័ត​មាននៅ​ពេលអ្នកកា​សែតចោទសួររឿងនេះ។តែ​គេជឿរថា​ជំ​ហរបស់នាយពែកម៉ី អាចនឹងមានការប្រែប្រួលក៍ថាបានបន្ទា​ប់ពីលោកខែម ប៊ុនថៃ ឡើងឧក​ញ៉ាកាន់តែល្បីរន្ទឺថែម​ទៀតនោះ។

សូមបញ្ជាក់ថាគិតមកត្រឹមឆ្នាំ២០២២ នេះតារាដែលធ្វើជាឧកញ៉ាមាន៣ដួងមកហើយ​ក្នុង​នោះគឺ​មានលោកទុំ សារុត ហៅនាយឃ្លោគ ,លោកលាន អាហ្រ្វីលគីនីន និងលោកខែម ប៊ុន​ថៃ នេះ។គេជឿរថានៅមានតារា​ជា​ច្រើនទៀត​នឹងទទួលបានងារនេះ​ជាបន្ដបន្ទាប់​ជាមិន​ខាន ព្រោះថាតារានាពេលបច្ចុប្បន្នមិនពឹង​ទៅលើ​ប្រាក់​ចំណូលពីអាជីពសិល្បៈ​តែ១ច្រក​នោះ​ទេ ប៉ុន្ដែពួកគេបាន​បន្ថែម​អាជីព​ថ្មីធ្វើ​ជាអ្នករកស៊ីផ្នែកអចលនទ្រព្យ និង​លក់ផលិតផលផ្សេងៗ ហេតុនេះហើយ​ការ​បានងារ​ឧកញ៉ា នឹងរឹតតែធ្វើឲ្យតារាទាំងនោះមានក្រេឌីត​និងងាយ​ស្រួល​ក្នុងការធ្វើអា​ជីវកម្មថែមទៀតជា​មិនខាន​។ប៉ុន្ដែសំណួររដែលមហាជនចង់ដឹងថា​ហេតុអីបាន​ជាកំពូ​ល​តា​រាចម្រៀងព្រាប សុវត្ថិ ដែល​ត្រូវបានមនុស្សជំនិតរបស់លោកទម្លាយថាលោក​មានទ្រព្យខ្ទង់​៣០លាន​ដុល្លារ​តាំង​ពីខែកញ្ញាឆ្នាំ២០២០ នោះពេលនេះម៉េចបានលោកមិនទាន់​បានងារឧកញ៉ា ទៅវិញ?

RELATED ARTICLES