Wednesday, October 23, 2024
Homeតារាខ្មែរដាញ់ ម៉ូនីកា ៖ទិញវីឡារធំ ចង់មករស់នៅខ្មែរវិញ?

ដាញ់ ម៉ូនីកា ៖ទិញវីឡារធំ ចង់មករស់នៅខ្មែរវិញ?

ភ្នំពេញ៖ដាញ់ ម៉ូនីកា បានបណ្ដើរប្ដីនិងដឹកដៃកូនប្រុសស្រីមកដល់ខ្មែរ​ជាថ្មីកាលពីថ្ងៃទី១៩ខែ​កុម្ភៈ​ឆ្នាំ២០២២ ដែលដំណើរលើកនេះត្រូវបាននាងទម្លាយប្រាប់​មិត្តភក្ដិថាមានរយៈពេលខ្លី​ហើយ​នាងក៍ប្រញ៉ាប់រួសរាន់​ឡើង​ទៅអូស្រា្ដលីវិញដែរ។ការ​មកលេងស្រុកកំណើតយ៉ាងតក់​ក្រហល់​របស់ដាញ់ ម៉ូនីកា ជើងនេះត្រូវ​បានគេ​សន្និ​ដ្ឋានថានាងមកសិក្សារពីការ បើកអាជីវកម្ម ផ្ទាល់ខ្លួនផ្នែកCosmetics  បន្ទាប់ពីនាងបានរកស៊ី​លក់អ៊ឺវ៉ាន់តាម​Online អស់១រយៈ​ពេលមក។​ប៉ុ​ន្ដែអ្វីដែលគូរឲ្យកត់សម្គាល់ម៉ូលីកា មានផ្ទះវីឡារធំ​ស្កឹមស្កៃនៅខ្មែរ​ដែលត្រូវ​បានគេជឿរថា​នាងទិញជូនម្ដាយនិងទុកសម្រាប់​ពេលនាងមកលេងស្រុកដោយស្នាក់​នៅទីនោះមិនចាំ​បាច់ទៅ​គេងនៅសណ្ឋាគារ។អ្វីដែលគូរឲ្យចាប់អារម្មណ៍ម៉ូនីកា ត្រូវបានអ្នកគាំទ្រនាងសរសើរ​ថា​សម្រស់​នៅតែស្រស់​ស្អាតមិនចាស់ទៅតាមវ័យនោះទេ ខណៈដែលទាំងសម្លៀក​បំពាក់,ខោ​អាវ និងខ្សែក្រវ៉ាត់ជាដើម តារាដែលគេ​ស្គាល់ច្បាស់ក្នុងរឿង”ទុំទាវ”រូបនេះគឺ​ប្រើប្រាស់សុទ្ធតែ​ជា​របស់ម៉ាកប្រេនប្រេនទាំងអស់។

  អ្នកយកព័តមានយើងព្យាយាមទាក់ទងទៅដាញ់ ម៉ូនីកា តាមលេខដែលនាងប្រើតែតេ​មិន​ចូល​ឡើយ។ចំ​ណែក​កែវ ពេជ្រពិសី ដែលជាមិត្តភក្ដិជិតដិតរបស់ម៉ូនីកា ហើយបានទៅ​ទទួ​ល​នាង​ដល់ព្រមានយន្ដ​ហោះនោះតេ​ចូល​តែនាងមិនលើកឡើយ ទើបមិនទាន់អាច​សុំ​ជួបម៉ូ​នីកា​ បានទេ។ យ៉ាងណាតារាកូន២ម៉ូនីកា បានបង្ហាញភាពរីករា​យយ៉ាងខ្លាំងនៅពេល​ដែល​Fan  របស់នាងសរសើរថានៅតែមានសម្រស់ ខណៈដែលថ្មីៗនេះនាងបាន​ដើរក​ម្សា​ន្ដ​ជាមួយ​មិត្តភក្ដិជិតដិតរួមអាជីពដូចជាកែវ ពេជ្រពិសី និងសារ៉ាយ សក្កណា ជាដើមដែលពួកគេទៅ​ញាំ​អាហារ​រួមគ្នាយ៉ាងសប្បាយ ដែលមើលទៅជីវិតតារាទាំង៣នៅពេលនេះមាន​ការផ្លាស់​ប្ដូរ​និង​ប្រែប្រួលរៀងៗ​ខ្លួនព្រោះ​ម្នាក់ៗមានប្ដី​និងកូនអស់ទៅហើយ។យ៉ាងណាការមកលេង​ស្រុក​លើកនេះរបស់ម៉ូនីកា ក៍ដូចលើកមុនៗ​ផងដែរ​ព្រោះនាងគ្មានគម្រោង​ឆ្លៀតថត​សម្ដែ​ង​ភាព​យន្ដ​សារជាថ្មីនោះទេ ។

  សូមរំលឹកថាដាញ់ ម៉ូនីកា បានរៀបការជាមួយអាណិកជនខ្មែរនៅអូស្រា្ដលីលោកប៊ុន ថែល កាលពីថ្ងៃទី​២៤ខែ​កុម្ភៈឆ្នាំ២០១០ ហើយក្រោយមានប្ដីភ្លាមៗម៉ូនីកា ត្រូវបានគេអាណិត​អាសូរ​នាងខ្លាំងព្រោះតែ​លេចឭថាប្ដីនាង​កាចណាស់។ប៉ុន្ដែ​អ្វីៗខុសពីដំណឹងទាំងនោះ​ព្រោះ​អតី​តតារា​សម្ដែងរូបនេះអាចរក្សារចំណងស្នេហាបានជាង​១០ឆ្នាំនិងទទួលបានចំណង​ដៃកូន​២​នាក់គឺកូនស្រីច្បងអាយុជាង១០ឆ្នាំនិងកូន​ប្រុសអាយុជាង៦ឆ្នាំ។ការរស់នៅតាមប្ដីនៅ​អូស្រា្ដ​លីគេឃើញម៉ូនីកា មានជីវភាពធូធាររស់នៅផ្ទះប្រណិត​និងជិះរថយន្ដអទំនើបៗ​ដូច​ជាLexus Lx570 និង​Mercedes ជាដើម៕

RELATED ARTICLES