ព័ត៌មានទាន់ហេតុការណ៍បំផុត
រុស្សុី៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានថ្លែងកាលពី ថ្ងៃច័ន្ទថាលោក នឹងចល័ត មីស៊ីលផ្ទុក នុយក្លេអែរ កាន់តែជិត និងតំបន់ អឺរ៉ុបជាការ ឆ្លើយតប នឹង ការពង្រីកខ្លួន របស់អង្គការ NATO ក្នុង បណ្តារដ្ឋនៅសមុទ្របាល់ទិក ។
នៅក្នុងការបង្ហាញ នូវភាពអង់អាច របស់កងកម្លាំង ប្រឆាំងនិងសម្ព័ន្ធមិត្តលោក ខាងលិច មីស៊ីល បាញ់ពីផ្ទៃដី ទៅកាន់ ដែនអាកាសប្រភេទ S-400 របស់ រុស្ស៊ីនិង ប្រព័ន្ធបាញ់ មីស៊ីលផ្លោង Iskander នឹងត្រូវ បានដាក់ ពង្រាយក្នុងតំបន់ Kaliningrad ដែលស្ថិតនៅចន្លោះប្រទេសលីទុយអេនី និងប៉ូឡូញ ។
មីស៊ីល Iskander បាញ់បានរយៈ ចម្ងាយ៤៥០ម៉ាយ ដែលមានន័យថាវា មានសមត្ថភាព បាញ់ដល់ក្រុង ប៊ែរឡាំង ប្រសិនជាមីស៊ីលទាំងនោះបាន បាញ់ចេញពី តំបន់ដែលដាក់ពង្រាយ Kaliningrad ។
លោក ពូទីន បានថ្លែងនៅ ក្នុងកិច្ចសម្ភាសន៍ មួយកាលពីថ្ងៃ ច័ន្ទថា យើងមានក្តី បារម្ភចំពោះ ការសម្រេចចិត្ត របស់អង្គការ NATO ហេតុដូច្នេះ ហើយយើង ចាំបាច់ត្រូវ ចាត់វិធាន ការប្រ ឆាំងទប់ទល់ ដែល មានន័យថា គោលដៅនៃ ប្រព័ន្ធមីស៊ីល របស់យើង ជាមធ្យោបាយ ដែលស្ថិតនៅក្នុងមតិ របស់យើង ក្នុងការចាប់ ផ្តើមរៀបចំទប់ទល់ នឹងការគំរាម កំហែងដល់យើង ។
ការកត់សម្គាល់នេះ គឺស្ថិតក្នុង ចំណោម អាវុធដ៏មុត ស្រួចបំផុតដែល លោកពូទីនបាន តបតនឹងការពង្រីកកម្លាំងរបស់ NATO ក្នុងតំបន់អឺរ៉ុបខាងកើតដែលខ្លួន បានលើកឡើងថា ជាការឆ្លើយតបនឹងស កម្មភាពឈ្លានពាន របស់រុស្ស៊ីក្នុង ប្រទេសអ៊ុយក្រែន។
មួយវិញទៀតការ ដាក់ពង្រាយ មីស៊ីលក្នុង តំបន់ Kaliningrad របស់លោក ពូទីនក៏ជាការ បង្ហាញនូវការហ៊ាន នៅក្នុងគោលនយោបាយការបរទេសរបស់ រដ្ឋាភិបាល ក្រុងមូស្គូតាម រយៈការឈ្នះ ឆ្នោតរបស់លោក ដូណាល់ ត្រាំ ដែលជាអ្នក បានលើក ឡើងថា លោកចង់កសាងនូវការ រឹតចំណង ទំនាក់ទំនង កាន់តែជិត ស្និទ្ធជាមួយ សេតវិមាន គ្រីមលីន របស់រុស្ស៊ី។