Wednesday, October 23, 2024
Homeព័ត៌មានអន្តរជាតិតម្លៃប្រេងឆៅពិភពលោកហក់ឡើងខ្ពស់

តម្លៃប្រេងឆៅពិភពលោកហក់ឡើងខ្ពស់

តម្លៃប្រេងឆៅបានកើនឡើងលើសពី 100 ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីនបានចាប់ផ្តើមប្រតិបត្តិការយោធានៅអ៊ុយក្រែន។នេះបើយោងតាមការចេញផ្សាយរបស់បណ្តាញសារព័ត៌មានស៊ីអិនអិនកាលពីថ្ងៃព្រហស្បតិ៍ទី២៤ កុម្ភៈ ២០២២។ 

ប្រេងឆៅស្តង់ដារពិភពលោកបានកើនឡើនជាង 6% ស្មើនឹង102,80 ដុល្លារ ក្នុងមួយបារ៉ែល នៅថ្ងៃព្រហស្បតិ៍។ តម្លៃប្រេងឆៅធ្លាប់កើនឡើងលើសពី 100 ដុល្លារក្នុងមួយបារ៉ែលកាលពីឆ្នាំ 2014 ។ តម្លៃប្រេងរបស់សហរដ្ឋអា មេរិកបានកើនឡើង 6% ដល់ 97,30 ដុល្លារក្នុងមួយបារ៉ែល។អ្នកវិភាគបានព្រមានថារាល់ការរំខានដល់ការនាំចេញពីប្រទេសរុស្ស៊ី ដែលជាប្រទេសផលិតប្រេងលេខ 2 របស់ពិភពលោក នឹងជំរុញឱ្យតម្លៃកាន់តែកើនឡើង។

ទីភ្នាក់ងារថាមពលអន្តរជាតិបានព្រមានកាលពីដើមសប្តាហ៍នេះថា សកម្មភាពយោធាអាចបង្កឱ្យមានហានិភ័យ ដល់ការដឹកជញ្ជួនប្រេង 250,000 បារ៉ែលក្នុងមួយថ្ងៃនៃការនាំចេញប្រេងរបស់រុស្ស៊ី ឆ្លងកាត់អ៊ុយក្រែនតាមបំពង់ បង្ហូរប្រេងដើម្បីផ្គត់ផ្គង់ប្រទេសហុងគ្រី ស្លូវ៉ាគី និងសាធារណរដ្ឋឆេក៕

​​ ហេង ដេត

RELATED ARTICLES