Wednesday, October 23, 2024
Homeព័ត៌មានអន្តរជាតិយោធាមីយ៉ាន់ម៉ា ៖វាយប្រហារតាមអាកាស​ស្លាប់ជន​ស៊ីវិលពីរនាក់

យោធាមីយ៉ាន់ម៉ា ៖វាយប្រហារតាមអាកាស​ស្លាប់ជន​ស៊ីវិលពីរនាក់

ជនស៊ីវិលពីរនាក់ត្រូវបានសម្លាប់ និងបួននាក់រងរបួសកាលពីរសៀលថ្ងៃពុធ នៅពេលដែលយន្តហោះចម្បាំង​របស់របបយោធាបានទម្លាក់គ្រាប់បែកលើភូមិនានាក្នុងរដ្ឋ Kayah ភាគអាគ្នេយ៍នៃប្រទេសមីយ៉ាន់ម៉ា។យន្តហោះយោធាមីយ៉ាន់ម៉ាបានទម្លាក់គ្រាប់បែកលើភូមិ Dawkami និងSilidon ក្នុងសង្កាត់ Demoso នៃKayah។នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់កងកម្លាំងការពារជាតិ Karenni ។

ភូមិ Dawkami និង Silidon នីមួយៗមានគ្រួសារតិចជាង 100 ហើយភូមិាទាំងពីរនេះក៏កំពុងផ្តល់​ជម្រកដល់ជន​ភៀស​ខ្លួនប្រហែល 100 ផងដែរ។ការប្រយុទ្ធគ្នាបានកើតឡើងជាថ្មីម្តងទៀតនៅក្រុង Demoso នៅថ្ងៃទី 16 ខែ​កុម្ភៈ នៅពេលដែលរថពាសដែកយោធាពីរគ្រឿង និងទាហានរបបជាង 1000 នាក់ចូលក្នុងភូមិ Heigh Kwee Dam និងភូមិ War Yi Phu Pha Lai ក្បែរក្រុង Moebye។

កាលពីថ្ងៃទី17ខែមករាយន្តហោះចម្បាំងរបស់រដ្ឋាភិបាលបានទម្លាក់គ្រាប់បែកលើជំរុំជនភៀសខ្លួននៅក្នុងភូមិ Shikibuu ក្នុងសង្កាត់ Hpruso នៃ Kayah ដោយបានសម្លាប់ស្ត្រីពីរនាក់ និងបុរសម្នាក់។យោងតាមក្រុមសិទ្ធិមនុស្ស Karenni ដែលកំពុងជួយជនភៀសខ្លួន បានឱ្យដឹងថា មនុស្សជាង 170,000នាក់ត្រូវ​បានផ្លាស់ទីលំនៅដោយការប្រយុទ្ធគ្នានៅក្នុងរដ្ឋKayahជាមួយនឹងការប៉ះទង្គិចគ្នាបានកើតឡើង​ស្ទើរតែរាល់​ថ្ងៃ​នៅក្នុងសង្កាត់ Demoso និង Pekon ៕

RELATED ARTICLES