Wednesday, October 23, 2024
Homeព័ត៌មានអន្តរជាតិរញ្ជួយដីកម្រិត ៦,១ រិចស្ទ័ វាយប្រហារឥណ្ឌូណេស៊ី

រញ្ជួយដីកម្រិត ៦,១ រិចស្ទ័ វាយប្រហារឥណ្ឌូណេស៊ី

មន្ត្រីនិងសាក្សីបាននិយាយថាគ្រោះរញ្ជួយដីកម្រិត ៦.១រិចស្ទ័បានវាយប្រហារតំបន់មួយក្បែរឆ្នេរសមុទ្រភាគខាង​លិចនៃកោះស៊ូម៉ាត្រាប្រទេសឥណ្ឌូណេស៊ីបណ្តាលអោយមនុស្សយ៉ាងហោចណាស់២នាក់ស្លាប់និងបង្កឱ្យមានការរញ្ជួយដីនៅក្នុងប្រទេសសិង្ហបុរី និងម៉ាឡេស៊ី ដែលជាប្រទេសជិតខាង។រញ្ជួយដីនេះមិនបណ្តាលឱ្យមានរលកយក្សស៊ូណាមិប៉ុន្តែធ្វើឱ្យអ្នកស្រុកក្នុងតំបន់មួយចំនួនរួមទាំងនៅក្នុងទីក្រុង Padang ក្នុងខេត្តស៊ូម៉ាត្រាខាងលិចត្រូវបង្ខំចិត្តភៀសខ្លួនចេញ ។

លោកស្រី Dwikorita Karnawati ប្រធានទីភ្នាក់ងារភូគព្ភសាស្ត្រ BMKG របស់ប្រទេសឥណ្ឌូណេស៊ី បានប្រាប់ MetroTV ថា យើងបន្តតាមដាននិងណែនាំប្រជាជនឱ្យរក្សាការប្រុងប្រយ័ត្ន” ។ប្រធានទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយរបស់ប្រទេសឥណ្ឌូណេស៊ី លោក Suharyanto បាននិយាយថា យ៉ាងហោចណាស់មនុស្សពីរនាក់បានស្លាប់ ហើយអគារមួយចំនួនរួមទាំងការិយាល័យរដ្ឋាភិបាល ផ្ទះ និង​ធនាគារមួយបានរងការខូចខាត។

គួររំឭកថាកាលបពីឆ្នាំ 2004 ការរញ្ជួយដីកម្រិត 9.1 រ៉ិចទ័រ និងរលកយក្សស៊ូណាមិនៅខេត្តAcehភាគខាងជើង​នៃកោះស៊ូម៉ាត្រាបានសម្លាប់មនុស្ស226,000នាក់នៅក្នុងប្រទេសឥណ្ឌូណស៊ី ស្រីលង្កា ឥណ្ឌា ថៃ និងប្រទេស​ចំនួនប្រាំបួនផ្សេងទៀត៕

ហេង ដេត

RELATED ARTICLES