Wednesday, October 23, 2024
Homeតារាខ្មែរមាស សុខសោ​ភា ៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្ដីប្រៀបដូចជំនួយការ

មាស សុខសោ​ភា ៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្ដីប្រៀបដូចជំនួយការ

ភ្នំពេញ៖កំពូលតារាចម្រៀងព្រាប សុវត្ថិ មានភរិយាអ្នកស្រីឡុង ស្រមុំ ជាអ្នករ៉ាប់រងសម្លៀក​បំពាក់​និងធ្វើសក់​ឲ្យលោកមុនពេលឡើងឆាកទើបត្រូវគេចាត់ទុកថាព្រាប សុវត្ថិ យកប្រពន្ធ​ធ្វើជំនួយការ ខណៈដែល​លោក​ឧក​ញ៉ាខែម ប៊ុនថៃ មានអ្នកនាងគួយ ផល្លី ជាអ្នកដឹក​នាំ​MVបទ​ចម្រៀងលោក​និងរៀប​ចំការងារ​ទាំងឡាយ​ឲ្យប្ដី​គឺ​ប្រៀបបានជាជំនួយការ​ដែរ។ដោយ​ឡែកលោកលោកអ៊ឹត រ៉ាដា ដែលជាគូពេទ្យមកពីកា​ណាដានិង​ជាស្វាមី​របស់​សោភា នោះ​ពេល​​នេះបានដើរតួនាទី​ជាជំ​នួយ​ការបស់តារាចម្រៀងសុខសោភា ផងដែរព្រោះ​មុនអ្នក​ចម្រៀ​ងរូប​នេះ​ឡើងឆាក​លោក បានរៀបចំសម្លៀកបំពាក់ចាក់ភ្លេងនិង​ថតសកម្មភាពទាំងឡាយ​របស់​ភរិយា​។ដោយ​សារតែ​ត្រូវស្វាមីជាអ្នកចាត់ចែងនិងរៀបចំឲ្យ​នាងច្រៀងសម្ដែង​ដោយ​រលូន​គ្រប់ឆាកតន្រ្ដីទាំងអស់នោះទើបសោភា ពេ​ញ​​ចិត្តប្ដីខ្លាំងហើយជាញឹកញាប់ពេលនាង​បញ្ចប់ការច្រៀងសម្ដែង​ដោយ​ជោគជ័យនោះសោភា តែងតែចាប់​អោប​ថើបប្ដី​ជាការលើកទឹក​ចិត្តដល់លោករ៉ាដា ជា​និច្ចផងដែរដែលធ្វើឲ្យស្នេហ៍ឆ្លងទ្វីពរយៈពេល១៥ឆ្នាំ​មកនេះ​កាន់តែ​មាន​ភាពផ្អែមល្ហែម។

 ដោយឡែកសម្រាប់ថ្ងៃសិទ្ធិនារីអន្ដរជាតិ៨មីនាឆ្នាំ២០២២ នេះដែរមាស សុខសោភា ក៍ទទួល​បានផ្កា​កូលាប១​បាច់ពីស្វាមីរបស់នាងដូចគូស្នេហ៍​ដ៍ទៃទៀតផងដែរ។តែតារា​ចម្រៀង​រាម រូបនេះបានចេញសារចូលរួមការ​កាត់​បន្ថយការរើង​អើងផ្លូវភេទដោយនាងចាត់ទុក​ថាជា​ភាព​ហួសសម័យទើបគេឃើញភេទទី៣ជាច្រើនបានចូល​ខមិន​គាំទ្រនាង។

 គូរបញ្ជាក់ថាមាស សុខសោភា ទើបបានចុះកុងត្រាថ្មីជាមួយផលិតកម្មរាម ខណៈដែល​កិច្ចសន្យា​ដំណាក់កាល​ដំបូងរបស់នាងជាមួយផលិតកម្មថ្មី​នេះបានអស់សុពលភាពតាំងពីមុន​តំណាច់​ខែកុម្ភៈឆ្នាំ២០២២ ម្លេះ។ការ​បន្ដ​រួមរស់​ជាមួយរាម នោះត្រូវបានគេមើលឃើញថាមិន​មែន​សោភា ផ្ដោតលើគោលដៅធំក្នុងទីផ្សារចម្រៀងនោះទេ ប៉ុន្ដែមកពីនាងចង់រកស៊ីជា​មួយ​ថៅកែ រាមច្រើនជាងច្រៀង។ប៉ុន្ដែសោភា ធ្លាប់តាំងចិត្តថានៅឆ្នាំ២០២២ នេះនាង​នឹងបញ្ចេញ​ឲ្យ​អស់ស្នៀតពោលគឺព្រលែងនូវអ្វីៗដែលនាងមិនដែលធ្លាប់​បង្ហាញឲ្យអ្នកគាំទ្រនាងបាន​ឃើញ​ ដែ​ល​ការតាំងចិត្តបែបនេះបញ្ជាក់ថាសោភា នឹងមិនបន្ធូដៃឡើយ។ដោយឡែកទាក់​ទង​រឿងការពពោះ​យកកូន​ដំ​បូងនោះពេលនេះសោភា នៅតែមិនទាន់ធ្វើឲ្យលោករ៉ាដា សប្បា​យ​ចិត្ត​ទេ បន្ទាប់ពីនាងបានប្រាពខួបអាពាហ៍  ពិពាហ៍គម្រប់១២ឆ្នាំដ៍គូឲ្យភ្ញាក់ផ្អើល​កាល​ពីថ្ងៃទី​២៨​ខែធ្នូឆ្នាំ២០២១ ៕

RELATED ARTICLES