Wednesday, October 23, 2024
Homeតារាខ្មែរខេមរៈ សិរីមន្ដ៖ច្រៀង៦បទគេហ៊ានឲ្យ១ម៉ឺនដុល្លារ, អ្នកដឹកនាំប្រគុំតន្រ្ដីគិតយ៉ាងណា?

ខេមរៈ សិរីមន្ដ៖ច្រៀង៦បទគេហ៊ានឲ្យ១ម៉ឺនដុល្លារ, អ្នកដឹកនាំប្រគុំតន្រ្ដីគិតយ៉ាងណា?

ភ្នំពេញ៖មុននេះវីដេអូលោកឧកញ៉ាខែម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ ត្រូវបានចែកចាយ (Share) នៅលើបណ្ដាញ​សង្គម​ហ្វេសបុក និងTik Tok យ៉ាងព្រោងព្រាតព្រោះតែមានការចាប់អារម្មណ៍​នូវតម្លៃខ្លួនដែលលោកសិរីមន្ដ បាន​និយាយថាច្រៀងត្រឹម៦បទបានតម្លៃខ្លួនដល់​ទៅ១០០០០​ដុល្លារឯណ្ណោះ។ក្រោយមានការផ្សព្វផ្សាយពី​តម្លៃខ្លួន​ខ្ពស់​​កប់ពពកបែបនេះរបស់លោកឧកញ៉ាខែម ប៊ុនថៃ មកមានការលើកឡើងពីមហាជន​ដោយអ្នកខ្លះសរសើរ​ថាលោកប៊ុនថៃ ជាគំរូ​ល្អមួយសម្រាប់តារាសិល្បករជំនាន់ក្រោយ​ព្រោះលោកតស៊ូតាំងពីច្រៀងតម្លៃខ្លួន​ត្រឹម​៣ដុល្លារ​រហូតដល់១០០០០ដុល្លារ។ប៉ុន្ដែមានអ្នកខ្លះទៀតថាតម្លៃខ្លួននេះខ្ពស់ពេកហេតុនេះ​ហើយអ្នកដឹក​នាំ​កម្មវិធី​ប្រគុំតន្រ្ដីខ្លះមិនមានលទ្ធភាពជួលលោកឧកញ៉ាខែមរៈ សិរីមន្ដ ច្រៀងនោះទេ។

 ឯកឧត្តមសាម៉ន បណ្ឌិត រដ្ឋលេខធិការក្រសួងព័តមានដែលធ្លាប់​ជាអតីតអ្នកដឹកនាំ​ប្រគុំតន្រ្ដីរយៈពេល១៤ឆ្នាំ​(២០០២-២០១៦) នោះបានឲ្យដឹងថាលោកពិតជាមានការភ្ញាក់​ផ្អើល​ខ្លាំងណាស់ចំពោះតម្លៃខ្លួនលោកខេមរៈ សិរី​មន្ដ ដែលលោកបានឃើញក្នុងវីដេអូថាច្រៀង៦​បទ​យកបាន១ម៉ឺនដុល្លារនោះ។លោកថាមុនក្លាយ​ជាមន្រ្ដីរាជការ​លោក​ក៍ធ្លាប់បានធ្វើការ​ជាមួយលោកសិរីមន្ដ ជាច្រើនដងផងដែរ ហើយបើកម្មវិធីសប្បុរសតារាចម្រៀងរូប​នេះ​មិន​​​ដែ​ល​​យកលុយនោះទេ ។ប៉ុន្ដែលោកថាសម្រាប់តម្លៃខ្លួនច្រៀងម្ដង១០០០០ដុល្លារ​នោះសួរថាតើ​លោកនៅតែ​ហ៊ានជួលលោកសិរីមន្ដ ទៀតដែរឬទេ ប្រសិនបើលោកទៅដឹកនាំកម្មវិធី​ប្រគុំ​តន្រ្ដីនោះ​លោកនឹងឆ្លើយថានៅតែ​ហ៊ានតែបើ៦បទ១០០០០ដុល្លារ ចឹងលោកសុំឲ្យតែសិរីមន្ដ ច្រៀង១បទទេហើយជូនគាត់២០០០ដុល្លារ អីចឹងមិន​ដឹង​ថា​គាត់ព្រមឬអត់នោះទេ?រដ្ឋលេខ​ធិការ​ក្រសួងព័តមានរូបនេះបន្ថែមថាតម្លៃខ្ពស់បែបនេះ​ប្រាកដជាអ្នករៀប​ចំ​ប្រគុំតន្រ្ដីល្មមៗ​មិនអាច​មានលទ្ធភាពហៅលោកឧកញ៉ាប៊ុនថៃ ច្រៀងនោះទេ ប៉ុន្ដែលោកពិត​ជាកោតសរសើរ​នូវការ​ព្យា​យាមតស៊ូរបស់លោកសិរីមន្ដ ដែលផ្ដើមពីច្រៀងពី៣ដុល្លារឡើង១ម៉ឺនដុល្លារ រហូត​ទទួល​បានគោរ​ម្យងារដ៍ខ្ពង់​ខ្ពស់ជា”ឧកញ៉ា”នេះគូតែតារាជំនាន់ក្រោយយកគំរូតាម ព្រោះ​លោក​​សិរី​មន្ដ ជួយដល់សង្គមច្រើន។តែឯកឧត្តមបណ្ឌិត ថាក្នុងចំណោមតារាទាំងអស់ដែល​លោក​ធ្លាប់ធ្វើការជាមួយនោះគឺលោកព្រា​ប សុវត្ថិ មាន​ភាពថ្លៃថ្នូរខ្លាំងណាស់។

  ដោយឡែកលោកគង់ វិសាល ដែលមានបទពិសោធន៍ដឹកនាំប្រគុំតន្រ្ដីរយៈពេល​ជាង​២០ឆ្នាំនិងបច្ចុ​ប្បន្នកំពុង​មម្រើរការនៅប៉ុស្ដិ៍បាយ័ននោះបាននិយាយខ្លីថាលោកមិនទាន់បានឃើញវីដេអូដែលលោកខែមរៈ សិរីមន្ដ និ​យា​យ​រឿងច្រៀង៦បទស៊ីថ្លៃ១ម៉ឺនដុល្លារនោះទេ អី​ចឹងលោកមិនទាន់ធ្វើអត្ថាធិប្បាយ​ឡើយ។ប៉ុ​ន្ដែលោកវិសាល ថា​លោកមិនជឿរថាលោក​ឧក​ញ៉ាខែម ប៊ុនថៃ និយាយបែបនេះទេ។

មុនខេមរៈ សិរីមន្ដ បញ្ចេញតម្លៃខ្លួននេះមជ្ឈដ្ឋានមហាជននិងអ្នកជំនាញ​សិល្បៈបាន​លើក​ឡើងថា​នាងតន់ ច័ន្ទសីម៉ា របស់Galaxy នឹងអាចដេកស្អាតព្រោះអ្នកគ្រប់គ្រងផលិត​នេះ​បញ្ជាក់ថាសីម៉ា ច្រៀងConcerts ធំ​នៅតាមខេត្តម្ដងស៊ីថ្លៃ៥០០០ដុល្លារ ដែលតម្លៃនេះត្រូវបាន​គេ​គិត​ថា​ខ្ពស់​ជាងកំពូលតារាចម្រៀងព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ទៅទៀត។ប៉ុន្ដែដឹងអី​ពេល​​នេះ​លោកឧកញ៉ាខែម ប៊ុនថៃ ទម្លាយថាច្រៀង៦​បទ​បាន​១ម៉ឺន​ដុល្លារ​ទើបធ្វើឲ្យនាងច័ន្ទ​សីម៉ា ធ្លាក់មក​លំដាប់លេខ២វិញម្ដង។

  លោកសេត គឹមសឿន ដែលជាអ្នកដឹកនាំកម្មវិធីប្រគុំតន្រ្ដីរបស់ទូរទស្សន៍CNC បានឲ្យ​ដឹង​ថាលោកបាន​ឃើ​ញវីដេអូរបស់លោកឧកញ៉ាខែម ប៊ុនថៃ និយាយពីតម្លៃខ្លួននោះហើយ។​លោកថាមិនមាន​ការភ្ញាក់ផ្អើល​នោះទេ បើតារាលំដាប់ប្រទេសយកតម្លៃថ្លៃប៉ុណ្ណោះ ព្រោះ​លោក​គឹមសឿន ឧទាហរណ៍ថាបើ​នៅថ្ងៃឆ្លង​ឆ្នាំ​សកល​តារា​ល្បីៗគឺ​ជាប់កម្មវិធីគេស្ទើតែគ្រប់​គ្នា​អីចឹងបើSponsor មួយគេចង់បានតារាល្បីម្នាក់ដែលមានតម្លៃ​ខ្លួនច្រៀង១​កម្មវិធីស៊ី​ថ្លៃ៣​ពាន់​ដុល្លារ ហើយតារានោះថាជាប់ច្រៀង៣កម្មវិធីហើយដែលស្មើនិង៩ពាន់ដុល្លារ ចឹងបើគេនៅតែ​ចង់​បានផ្ដាច់​មុខគេនឹងហ៊ានឲ្យតារានោះ១ម៉ឺនដុល្លាដើម្បីយក​ឲ្យបានមកវិធីរបស់គេ។អ្នកដឹក​នាំ​សិល្បករ​ជា​ច្រើ​នឡើងឆាករូបនេះថាក្រោយលោកសិរីមន្ដ បង្ហាញតម្លៃនេះមកមិនធ្វើឲ្យ​ប៉ៈ​ពាល់ដល់ខាងលោកនោះទេ ព្រោះជា​ទីផ្សារសេរីអីចឹងបើខាងSponsors គេចង់បានក៍ហៅទៅ តែបើគេមិនហ៊ានក៍អត់ទៅ។លោកបន្ថែមថា​សម្រាប់តារា​ផ្សេងៗទៀតដែលចង់ឡើងតម្លៃខ្លួនដូចខេមរៈ សិរីមន្ដ ដែរមិនអាចទៅនោះទេព្រោះ​គេត្រូវមើលទៅលើ​Back​gro​und របស់តារាទាំង​នោះ​ដែរ។

  ចំណែកលោកស៊ិន សិលា អ្នកដឹកនាំប្រគុំតន្រ្ដីរបស់CTN វិញបានប្រាប់ថាលោកពិតជា​មានការភ្ញាក់​ផ្អើលខ្លាំង​ណាស់នៅពេលឃើញវីដេអូរបស់លោកឧកញ៉ាខែម ប៊ុនថៃ និយាយថា​ច្រៀង៦បទបាន១ម៉ឺនដុល្លារនោះ។លោកថាតាំងពីលោកធ្វើការងារសិល្បៈមួយនេះមកមិនដែលមានតារាខ្មែរណាទារថ្លៃដល់ម្លឹងនោះទេ ហេតុ​នេះ​ហើយលោកជឿរថាក្រោយលោកសិរីមន្ដ បញ្ចេញតម្លៃនេះមកប្រាក​ដជាធ្វើឲ្យតារាមួយ​ចំនួនទៀតដែល​គិតថា​ខ្លួន​ឯងល្បីដែរ នឹងចាប់​ផ្ដើម​ឡើងថ្លៃ​ដែរជាមិនខានឡើយ។ក្នុងនាមជាអ្នកដឹកនាំផ្នែកកម្សាន្ដ ម្នាក់លោកសិលា​ថាសំ​ណូមពរឲ្យតារាទាំងអស់គិតពីបរិបទនាពេល​បច្ចុប្បន្នផងថាតើគូឡើងថ្លៃបែបនេះទៅរួចឬអត់​បើកូវីដមិន​ទាន់​ស្ងាត់បែបនេះ។អ្នកដឹកនាំរូបនេះបន្ថែមទៀតថាលោក​ធ្វើការហៅតារាគឺទៅតាមលទ្ធភាព​ដែលខាង​Spon​sors ផ្ដល់​កញ្ចប់ឲ្យហើយបើតារាណាទាថ្លៃខ្ពស់ខាងលោក​គ្មានលទ្ធ​ភាព​ហៅបានញឹកញាប់នោះទេ តែអាច​ហៅ​ក្នុង១ឆ្នាំពីម្ដងទៅពីដងទៅតាមអ្នកឧបត្ថម្ភ​កម្មវិធី​ចង់​បាន។

  គូរបញ្ជាក់ថាលោកខេមរៈ សិរីមន្ដ ត្រូវបានព្រះករុណាព្រះបាទសម្ដេចព្រះ​បរមនាថ​នរោត្តម​សី ហមុនី ត្រាស់​បង្គាប់ផ្ដល់គោរពងារជា”ឧកញ៉ា”កាលពីថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០២២ ធ្វើឲ្យភរិយារបស់លោកអ្នកស្រីគួយ ផល្លី បានក្លាយទៅជាជំទាវ។លោកសិរីមន្ដ ស្ថិតក្នុង​ចំ​ណោមតារាទាំង៣ដែលទទួលបានងារឧកញ៉ានា​ពេលបច្ចុ​ប្បន្ន​ហើយ២រូបផ្សេងទៀតនោះគឺលោកទុំ សារុត ហៅនាយ​ឃ្លោគ និង​លាន អាហ្រ្វីលគីនីន ៕

RELATED ARTICLES