Wednesday, October 23, 2024
Homeតារាខ្មែរផេន ខេក ៖រៀបគម្រោងយកកូនបន្ដពូជ 

ផេន ខេក ៖រៀបគម្រោងយកកូនបន្ដពូជ 

ភ្នំពេញ៖តារាភេទទី៣វាន់ សំណាង ហៅផេន ខេក បានរៀបការជាមួយប្រុសស្នេហ៍លោកឈិន វិឆៃ នៅអាគារ​វិមានសែនសុខ (ក្បែរផ្សារអ៊ីអន២)កាលពីរាត្រីថ្ងៃទី៩ខែមីនា ឆ្នាំ២០២២ បន្ទាប់ពីអ្នកទាំង២បានស្វែង​យល់ចិត្តគ្នា​ជាង៤ឆ្នាំ។ពិធីមង្គលការរបស់ផែន ខេក ប្រជុំទៅដោយតារាភេទ៣ជាច្រើនបានបង្ហាញខ្លួនចម្រុះព័ណតែម្ដង តែ​ក៍មានការចូលរួមពីតារាល្បីៗមួយចំនួនទៀតផងដែរដូចជាអ្នកដឹកនាំកម្មវិធីសិល្បៈលោកគួច ខេវិន,ជីមមី ,ករុ​ណា​ ពេជ្រ ,សុគន្ធ ថេរ៉ាយុ ,ម៉ាដូណា ,តូតា,គង់ វង្ស យ៉ាទី  និងតារាជាច្រើនដួងទៀត។

  ផែន ខេក អាយុ២៨ឆ្នាំនិងមានទម្ងន់១២៥គីឡូដែលជាប្រុសតែបានកែភេទ​មកស្រីដូចបំណងនោះបានឲ្យដឹងថា​កម្មវិធី​មង្គលការរបស់នាងមិនទាន់អាចកំណត់ថាចំណាយអស់ប្រាក់​ប៉ុន្មាន ឬហៅភ្ញៀវប៉ុន្មាននាក់ និងធ្វើប៉ុន្មាន​តុបាននោះទេ ព្រោះថាភ្ញៀវខ្លះមិនហៅតែក៍មកចូលរួមដែរ។តែនាងថាកម្មវិធីពិសសេស​របស់នាង​ដែលមិន​អាច​លើក​ពេលតទៅទៀតបាននេះគឺធ្វើទៅតាមវិធានរបស់ក្រសួងសុខាភិបាលទាំងអស់។នាងថានៅថ្ងៃរៀបការនេះ​អារម្មណ៍របស់នាងពិតជាប្លែកខ្លាំងណាស់ពីព្រោះភ័យផង អរផង ដោយសារតែរឿងរៀបការជា​លើកដំបូងក្នុង​ឆាក​​ទី១ក្នុងជីវិត។ដោយឡែកលោកវិឆៃ វិញថាលោ​ក​​រំភើបដែលបានរៀបការជាមួយផេន ខេក និងសន្យាថា​រក្សារ​​ស្នេហា​នេះឲ្យបាន ទោះជាស្រីណាចាប់អារម្មណ៍លោកក៍មិនបេតីដែរ​ព្រោះថាលោកស្រលាញ់​តែប្រពន្ធ​ម្នាក់គត់។

  ឆ្លើយតបសំណួរថាតើក្រោយរៀបការរួចផេន ខេក ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នឹងគិតគូររឿងយកូនដែរ ឬអត់ហើយមានសង្ឃឹមថាអាច​មាន​កូន​ឬគ្មាន​លទ្ធភាពនោះអ្នកនាងសំណាង ថា”រឿងយកកូនខ្ញុំបានភិក្សារជាមួយប្ដី តាំងពីមុនរៀបការម្លេះ ។ពួកយើងចង់បានកូនដូចគ្នា”។ចំណែកលោកវិឆៃ ថា”ខ្ញុំបាននិយាយជាមួយប្រពន្ធខ្លះៗហើយរឿងយកកូននេះ តែពួកយើងមិនទាន់បានពិភាក្សារជាមួយក្រុមគ្រូពេទ្យជំនាញថាតើអាចមានបានតាមធម្មជាតិ ឬក៍ត្រូវចាក់​មេ​ជីវិតនោះ យើងមិនទាន់បាននិយាយដល់រឿងនេះទេ”។

 ទាំងផេន ខេក និងលោកវិឆៃ សុទ្ធតែសង្ឃឹមយ៉ាងមុតមាំដូចគ្នាថាពួកគេនឹងអាចថែរ​ចំណងស្នេហា១នេះបាន​យូរ​អង្វែង បើទោះជាកន្លងមកគូស្នេហ៍ភេទទី៣ច្រើនតែត្រូវបានគេមើល​ឃើញថាមិនសូវមានអ្នកអាចរក្សារស្នេហ៍​បាន​យូខែឆ្នាំក្ដី៕

RELATED ARTICLES