Wednesday, October 23, 2024
Homeតារាខ្មែរព្រាប សុវត្ថិ ៖នៅតែស្ងាត់ដំណឹងឡើងឧកញ៉ា

ព្រាប សុវត្ថិ ៖នៅតែស្ងាត់ដំណឹងឡើងឧកញ៉ា

ភ្នំពេញ៖បើនិយាយពីទ្រព្យធនគូរណាស់តែកំពូលតារាចម្រៀងព្រាប សុវត្ថិ ក្លាយទៅ​ជា​”ឧក​ញ៉ា”​ជាច្រើន​ខែ​មកហើយព្រោះថាកាលពីខែកញ្ញាឆ្នាំ២០២០ តារាវ័យ៤៧ឆ្នាំរូបនេះត្រូវ​បាន​មនុស្ស​ជំនិតរបស់​លោកប្រាប់​អ្នក​កាសែតថាព្រាប សុវត្ថិ មានទ្រព្យសរុបខ្ទង់៣០​លានដុល្លារ​។ទឹកលុយនេះធ្វើឲ្យមហាជននិងតារារួមអាជីព​ជា​ច្រើនភ្ញាក់ផ្អើលក្នុងនោះមានទាំងតារាភាពយន្ដជើងចាស់អ្នកស្រីឌី សាវ៉េត ក៍ធ្លាប់សម្ដែងការកោតសរសើរដល់​ភាព​ជោគជ័យ​របស់អតីត​តារា​ហ​ង្ស​​​មាស​រូបនេះដែរ។ប៉ុន្ដែរហូតមកដល់ពេលនេះព្រាប សុវត្ថិ នៅតែមិនទាន់​ក្លាយ​ទៅ​ជា​​ឧក​ញ៉ា​នៅឡើយ ខណៈដែលសិស្សប្អូននិងធ្លាប់ត្រូវបានគេលើកឡើង​ថាជាគូប្រជែងដ៍ស្វិត​ស្វាញ​​ជាមួយគ្នាជិត១០ឆ្នាំនោះគឺតារាចម្រៀងខេមរៈ សិរីមន្ដ បានឡើងជាឧកញ៉ា តាំងពីថ្ងៃ​ទី១១ខែកុម្ភៈឆ្នាំ២០២២ ម្លេះ​ធ្វើឲ្យទាំងក្នុងនិងក្រៅសិល្បៈមានការចាប់អារម្មណ៍និងភ្ញាក់ផ្អើល ខណៈដែលមានដំណឹងថាអ្នក​ឡើងធ្វើជា​ឧក​ញ៉ានាពេលបន្ទាប់អាចមានសិល្បករ២ដួងទៀតនោះគឺលោកព្រាប សុវត្ថិ និងលោកចែម ចាន់តារា ហៅនាយ​ពែកម៉ី ។តែព្រាប សុវត្ថិ បែជា​មិន​ប្រញ៉ាប់ ឬអន្ទះសារក្នុងការយកគោរម្យងារនេះនៅឡើយ ចំពេលដែលនាយ​ពាក់ម៉ី ប្រកាសថា​លោកមិនចង់ធ្វើជាអ្នកធំនោះទេ ព្រោះពិបាកដើរស៊ីផឹកអទៅវិញ។ ប៉ុន្ដែថ្មីៗនេះព្រាប សុវត្ថិ បានបានពង្រីក​មុខ​ជំនួ​ញថ្មីជាបន្ដបន្ទាប់ទៅវិញដូចជាបើកហាងថ្មីឲ្យភរិយា និងកំពុង​សាង​សង់Resort នៅខេត្ត​មណ្ឌុ​ល​គិរីដែលចំណាយទុនរាប់ស៊ិបម៉ឺនដុល្លារ ខណៈដែលការកស៊ីផ្នែក​អចល​​នទ្រព្យ​របស់​លោក​កំពុងតែ​សក​ម្មផងដែរ។

  គេកត់សម្គាល់ថាអំឡុងពេលដែលព្រាប សុវត្ថិ កាន់តែលូកដៃជ្រៅខាង​ធ្វើជំនួញ​នេះ​អាជីពចម្រៀងរបស់លោក​នៅGalaxy ហាក់នៅទ្រឹងបន្ដិច ពោលគឺមិនធ្លាក់ចុះ ហើយក៍​មិន​ស្ទុះ​ឡើងខ្លាំងក្លាដែរ។អ្វីដែលគូរឲ្យចាប់​អា​រម្មណ៍​នោះព្រាប សុវត្ថិ នៅតែបន្ដ​ធ្វើជាដៃគូ​រប​ស់​នាងតន់ ច័ន្ទសីម៉ា តែម្នាក់តទៅទៀត ព្រោះនៅឆ្នាំ២០២២ នេះមិនទាន់​មានដំណឹងថាGalaxy នឹងទិញតារាចម្រៀងស្រីរូបណាទៅបន្ថែមធ្វើជាដៃគូថ្មីរបស់លោកស្នាយ ឡើយ​ក្រោយ​ពី​ពេជ្រ សោភា សម្រេចចិត្តនៅហង្សមាស ស្រពេលដែលមាស សុខសោភា ទៅជ្រកនៅរាម ។ការគ្មានដៃគូ​ច្រើន​ដូចនៅហង្សមាសបែបនេះធ្វើឲ្យព្រាប សុវត្ថិ ពិបាកធ្វើឲ្យទីផ្សារចម្រៀង​មានការប្រែប្រួលខុសពីឆ្នាំ២០២០ ខណៈ​ដែលកូនប្រុសទាំង៣របស់លោកនៅ​តែឈជើង​នៅ​ក្រៅមិនទាន់ទៅរួមដៃជាមួយឪពុករបស់ពួកគេ​នោះទេគឺកូន​ទី១សុវត្ថិ មុនីវណ្ណ និងកូនទី២​សុ​វត្ថិ មុនី​នាគ បន្ដច្រៀងនៅហង្សមាស និងកូនទី៣សុវត្ថិ សិរីវុឌ្ឍ ច្រៀងអត់​ផលិត​កម្ម។ចំពោះ​រឿងដែល​​ព្រាប សុវត្ថិ ហាក់រារែកចិត្តយកកូនទៅច្រៀងនៅGalaxy នោះធ្លាប់ត្រូវបានអ្នក​ជំ​នាញ​សិ​ល្បៈ​​លើកឡើងថាមកពីតារាជើងចាស់រូបនេះមិនចង់​ឲ្យការច្រៀងសម្ដែង​របស់ខ្លួន​ហាក់ដូច​ជាប្រជែងជាមួយកូន​ៗ។ប៉ុន្ដែអតីតតារាចម្រៀងហង្សមាសលោកនូ ស៊ឹប ធ្លាប់អះ​អាង​ថា​លោក​គិតថាមិនយូទេព្រាប សុវត្ថិ និងកូនទាំង​៣​លោកប្រាកដជាមានអ្វីថ្មី​មកបង្ហាញជាមិន​ខាន ដែលពេលនេះអាចនិយាយថាគេកំពុងតែធ្វើអ្វី​មួយឲ្យចេញមក​មាន​ការភ្ញាក់ផ្អើល។

  ព្រាប សុវត្ថិ ទោះជាមិនទាន់ឡើងជាឧកញ៉ាក្ដី តែមជ្ឈដ្ឋានមហាជនតែងតែចាត់​ទុក​រូបលោកថាជា”សេដ្ឋី”ម្នាក់​ក្នុងសិល្បៈទៅហើយព្រោះឲ្យតែឭឈ្មោះលោកគេគិតថាជាតារាមានទ្រព្យច្រើននិងល្បីល្បាញបានយូជាងគេក្នុងពិភពសិល្បៈពោលគឺឈជាតារានាំមុខគេអស់រយៈពេល២៥ឆ្នាំ(១៩៩៧-២០២២) ដែលទោះជាពេលនេះ​លោក​​នៅ​ខ្វះ​តែ៣ឆ្នាំ​ទៀត​នឹងប្រារព​ខួប៥០ឆ្នាំក្ដី តែរូបសម្រស់របស់លោកនៅតែក្មេងជាងវ័យនៅឡើយ ហើយនៅតែធ្វើ​ឲ្យ​តារា​​ទាំង​ឡាយពិបាកដណ្ដើមតំណែងលោក។

 សូមបញ្ជាក់ថានៅពេលដែលព្រាប សុវត្ថិ មានព័តមានថាលោកជិតក្លាយទៅ​ជាឧក​ញ៉ា​ក្នុងពេលខាងមុខនេះ​តារាខ្មែរ​មាន៣រូបមកហើយដែលទទួលបានគោរពងារនេះនោះគឺលោកទុំ សារុត ហៅនាយឃ្លោគ ,លាន អា​ហ្វ្រីលគីនីន និងលោកខែម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ៕

RELATED ARTICLES