Saturday, October 19, 2024
Homeព័ត៌មានជាតិទិវាជនពិការឆ្នាំនេះ ក្រោមប្រធានបទ" ផ្ដល់អាទិភាព និងសិទ្ធិអំណាចដល់ជនពិការ ក្នុងគ្រប់វិស័យ ដើម្បីសង្គមមួយគ្មានពិការភាព

ទិវាជនពិការឆ្នាំនេះ ក្រោមប្រធានបទ” ផ្ដល់អាទិភាព និងសិទ្ធិអំណាចដល់ជនពិការ ក្នុងគ្រប់វិស័យ ដើម្បីសង្គមមួយគ្មានពិការភាព

ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរណែនាំ ស្ដីពីការចាត់តាំងខួបលើកទិ៣៤ ទិវាជនពិការអន្តរជាតិ និងខួបលើកទិ១៨ ទិវាជនពិការកម្ពុជា ក្រោមប្រធានបទ” ផ្ដល់អាទីភាព និងសិទ្ធិអំណាចដល់ជណពិការ ក្នុងគ្រប់វិស័យ ដើម្បីសង្គមមួយគ្មានពិការភាព នៅថ្ងៃទី០៣ ខែធ្នូ​ ឆ្នាំ២០១៦ ខាងមុខនេះ ។
សារាចររបស់រាជរដ្ឋាភិបាល ចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ដែលចុះហត្ថលេខាដោយសម្ដេចនាយករដ្ឋមន្រ្តីហ៊ុន សែន បានណែនាំចាត់តាំងដល់ក្រសួងដែលពាក់ព័ន្ធចំនួន៥ចណុច រួមមានក្រសួងព័ត៌មាន ត្រូវសហការជាមួយក្រុមប្រឹក្សាសកម្មភាពជនពិការ ណែនាំប្រព័ន្ធឃោសនារដ្ឋ និងឯកជន ឲ្យធ្វើការផ្សព្វផ្សាយដល់សង្គមជាតិទាំងមូលឲ្យបានជ្រួតជ្រាបអំពីប្រវត្តិនៃទិវាជនពិការកម្ពុជា និងទិវាជនពិការអន្តរជាតិ ៣ធ្នូ ជាដើម។​

RELATED ARTICLES