ដោយ អាចារ្យថាំ
ប្រជាពលរដ្ឋដែលឈ្លោះគ្នាពីរឿងនយោបាយ គ្មានបានចំណេញអ្វីក្រៅពី ការចងកំហឹង គុំកួនគ្នានោះទេ តែ “អ្នកនយោបាយចំណេញកប់ក្តោង” ព្រោះ បានអ្នកឈ្លោះធ្វើឈ្នាន់ឱ្យ។ បើជាអ្នកឆ្លាត គេមិនរវល់សន្សំរឿងគ្នាទេ ជាក់ស្តែង ភូមិខ្លះ មានស្របមានប្រឆាំង ប៉ុន្តែបើមានពិធីជប់លៀងឡើងផ្ទះថ្មី ឬរៀបមង្គល ការកូនចៅ គេអញ្ជើញគ្នាទៅជប់លៀង ជល់កែវ ជល់កំប៉ុង មិនយករឿងនយោ- បាយមកនិយាយ។ អាជ្ញាធរដែលឆ្លាត គាត់ចេះចាក់ខ្សែដូចអាប៉ោង “ស្របក៏ត្រូវ ប្រឆាំងក៏មិនខុស” ធ្វើឱ្យគ្រួសារគាត់បានចំណេញធំ។
ជាក់ស្តែងលោកមេឃុំម្នាក់ (សុំលាក់ឈ្មោះ) កាន់តំណែងតាំងពីសម័យ អ៊ុនតាក់ ស្មោះត្រង់នឹងគណបក្សប្រជាជនកម្ពុជា (ជភភ) ប៉ុន្តែគាត់ជា “មនុស្ស កណ្តាល” ចេះចាក់ខ្សែដូចអាប៉ោង។ គាត់មិនដែលទៅរករឿងពួកប្រឆាំង ជា- ពិសេសបើដឹងថា ភូមិណាមានពួកប្រឆាំងច្រើន គាត់ឧស្សាហ៍ចុះទៅភូមិនោះ បបួកពួកប្រឆាំង ជជែកគ្នាលេង ជុំវិញប៉ាន់តែ ឬក្តារអុក។
នៅពេលគាត់រៀបមង្គលការកូនស្រី បានអញ្ជើញភ្ញៀវ ជាង១០០តុឯណោះ ដោយ បានយកសំបុត្រការទៅជូនអ្នកគាំទ្រលោកសម រង្ស៊ី នៃអតីតគណបក្សសង្គ្រោះ- ជាតិ (ជណភ្រ) អត់ចោលអ្នកណាទេ ជាពិសេសសកម្មជនប្រឆាំង។ ភ្ញៀវខាង ជភភ ក៏គាត់អញ្ជើញគ្មានសល់អ្នកមុខអ្នកការក្នុងស្រុក រហូតដល់ខេត្ត សរុបទៅ អ្នកទៅហូបការ ជាង១ពាន់នាក់ឯណោះ ត្រូវខ្ចីទីធ្លាវិទ្យាល័យសម្រាប់ដំឡើង រោងការទទួលភ្ញៀវ។
នៅពេលរាប់លុយចំណងដៃ និងពិនិត្យខ្នងសំបុត្រ ភាគច្រើនឃើញសកម្មជន ប្រឆាំង ចងដៃម្នាក់ៗចាប់ពី ១០ម៉ឺនរៀល ឬ២០ទៅ ៣០ដុល្លារឡើងទៅ។ ឯ អ្នកគាំទ្រ ជភភ ឃើញចងដៃ ៥-៦ម៉ឺនរៀលប៉ុណ្ណោះ ឃើញថា ចំណងដៃបានពី អួកប្រឆាំង ច្រើនជាង ព្រោះសកម្មជនប្រឆាំង មិនក្រទេ ដោយអ្នកខ្លះមានដីស្រែ ៤-៥ ហិកតារ មានគោយន្ត និងគោ ក្របី ចិញ្ចឹមពេញក្រោល។
គាត់ចំណេញពីមង្គលការកូនបានជាង ១ម៉ឺនដុល្លារ ធ្វើឱ្យអ្នកដឹងស្ងើចសរសើរ លោកមេឃុំឆ្លាតនោះ ព្រោះបើគេក្រៅពីនេះ ការកូនម្តងៗខាតបះជើង។ វា យ៉ាប់ត្រង់មន្ត្រី ជភភ ខ្លះ រើសអើងនយោបាយ ពេលការកូន គាត់ហៅតែអ្នកគាំទ្រ ជភភ ដូចគ្នា ដោយធីបពួកប្រឆាំងចោលទៅំងអស់។ លុះរាប់លុយចំណងដៃ មិន គ្រប់សងថ្លៃអ័កកេះ ផ្នួង ចុងភៅ មីក្រូ ឈ្នួលតុកៅអី ស្រាបៀរ៘
ចំណុចខាតនោះ មកពី “រើសអើងនយោបាយ” ទើប “ប្រាក់ក៏បង់ ថង់ក៏ដាច” លុះ បានដឹងថា “មេឃុំឆ្លាត” ចំណេញជាង ១ម៉ឺនដុល្លារ ធ្វើឱ្យអ្នករើងអើងនោះ ភ្លឺភ្នែក។
លោកមេឃុំឆ្លាតនោះ ជាប់ឆ្នោតគ្រប់អាណត្តិ ព្រោះអ្នកណាក៏ស្រលាញ់ គាត់ដែរ បើពួកប្រឆាំងទៅធ្វើសំបុត្រស្នាមអី គាត់មិនយកកម្រៃ និងបានទូន្មាន គេថា “ប្រជាធិបតេយ្យ បោះឆ្នោតឱ្យអ្នកណាបោះទៅ!”។ ទោះបីជាពួកប្រឆាំង ចាញ់ឆ្នោត ក៏គេមិនស្អប់លោកមេឃុំចាស់ដ៏ឆ្លាតវាងវៃនោះដែរ ដោយចង់ឱ្យគាត់ ធ្វើមេឃុំមួយជីវិត។
ការលើករឿងពិតមកបង្ហាញនេះ ជាគតិសម្រាប់មេឃុំ ចៅសង្កាត់ខាង ជភភ យកទៅពិចារណាពីរឿង “ចំណេញ និងខាត” ពោលគឺបើចង់ខាត ត្រូវ បញ្ចោញការរើសអើង បក្ខពួក គ្នាអញ គ្នាគេទៅ។ បើចង់ចំណេញ ត្រូវកុំរើស អើង ប្រកាន់បក្ស ចេះរបៀបចាក់ខ្សែដូចអាប៉ោង ទើបមិនចេះខុស។ មេឃុំឆ្លាត បានចំណេញរហូត សូម្បីតែប្រពន្ធកូនគាត់ក៏ឆ្លាតតាមប្តី និងឪពុកដែរ ដោយមិន និយាយរឿងនយោបាយ។ បើពួកប្រឆាំងអញ្ជើញទៅហូបការ ទោះជាភ្លៀងរលឹម សស្រិច រអិលផ្លូវយ៉ាងណា ក៏ប្រពន្ធលោកមេឃុំ មិនដែលចោលញាតិ។ រីឯកូន- កំលោះក្រមុំលោកមេឃុំ រាប់អានមិត្តភក្តិរៀនវិទ្យាល័យជាមួយគ្នា ដោយមិន ប្រកាន់ថា មិត្តនោះ មានឪពុកជាសកម្មជនប្រឆាំងនោះឡើយ។
បើមេឃុំ ចៅសង្កាត់ ជភភ ឆ្លាតដូចលោកមេឃុំនោះ ឱ្យបានគ្រប់ៗគ្នា ធានា ថា ជភភ នៅតែខ្លាំងរហូត ចំណេញរហូត តែបើប្រកាន់បក្សគ្នាយើងគ្នាគេ មិន បានយូរទេ គង់តែកៅអីគាត់ត្រូវគេដណ្តើមយកបានទៅអនាគត”