ឧបទ្វីបកូរ៉េ៖ កូរ៉េខាងជើង បានបង្កើនការគំរាមកំហែង បន្ថែមទៀតក្នុងការប្រឆាំង នូវសត្រូវរបស់ខ្លួននៅដើម សប្តាហ៍នេះ ដោយធ្វើការប្តេជ្ញាចាត់ វិធានការមិនជាក់លាក់មួយ លើផែនការណ៍ដាក់ពង្រាយ ប្រព័ន្ធការពារគ្រាប់មីស៊ីល ដ៏ទំនើបរបស់ សហរដ្ឋអាមេរិកក្នុងប្រទេស កូរ៉េខាងត្បូង។
សេចក្តីថ្លែងការណ៍យោធា កូរ៉េខាងជើង ត្រូវបានបញ្ចូលជាមួយនិងការចម្រុង ចម្រាស់ដែ លឈាន ទៅដល់ការផ្ទុះសង្គ្រាម ដោយសារតែវោហារសាស្ត្រទូ ទៅខណៈដែលរដ្ឋាភិបាល ក្រុងព្យុងយ៉ាង សម្លឹង ឃើញនូវការគំរាម កំហែងមកពីអ្នកខាងក្រៅតំបន់។
កូរ៉េខាងជើងចូល ចិត្តធ្វើការវាយប្រហារ ដោយសម្ងាត់និងគួរ ឲ្យភ្ញាក់ផ្អើលដូចជាការបាញ់ ផ្លោងកាំភ្លើងធំ ទៅកាន់កោះមួយរបស់កូរ៉េខាងត្បូងកាលពី ឆ្នាំ២០១០ ដែលបណ្តាលឲ្យមាន មនុស្សស្លាប់ចំនួន៤នាក់ និងការចោទ ប្រកាន់ពីសំណាក់ក្រុង សេអ៊ូលថាខ្លួន(កូរ៉េខាងជើង)នាំ ឲ្យមានភាពតានតឹង លើប្រព័ន្ធសន្តិសុខ អ៊ីនធើរ ណេតជាដើម។
ការគំរាមកំហែងថ្មីចុងក្រោយ បំផុតនេះរ បស់កូរ៉េខាង ជើងដែលគេបាន សង្កេតឃើញ នៅក្នុងបណ្តាញព័ត៌មានរដ្ឋ គឺបានកើត ឡើង៣ថ្ងៃ បន្ទាប់ពីរដ្ឋាភិបាលក្រុង សេអ៊ូលនិងវ៉ាស៊ីន តោនបានថ្លែងថាពួកគេនឹងយកចិត្តទុក ក្នុងការកំណត់ទីតាំង ក្នុងប្រទេស កូរ៉េខាងជើង សម្រាប់ដំឡើងប្រព័ន្ ធការពារគ្រាប់ មីស៊ីលដែល ជាកិច្ចព្រម ព្រៀងមួយគំរាម ដល់កូរ៉េខាងជើង។
ចំណែកប្រធានា ធិបតីរបស់កូរ៉េខាងត្បូ ងលោកស្រី ប៉ាក យ៉ុងហេ នៅថ្ងៃច័ន្ទនេះ បានថ្លែងថាលោកស្រីព្រមព្រៀងជា មួយសហរដ្ឋអាមេរិកលើការ ដាក់ពង្រាយប្រព័ន្ធការ ពារមីស៊ីលនេះគឺដោយសារតែកូរ៉េខាងជើងបានបើក ការគំរាមកំហែងដោយ ការវាយប្រហារមីស៊ីលនិងបាញ់នុយក្លេ អែរលើកូរ៉េខាងត្បូង។