ដោយ អាច្យាថាំ
តាមចំណាំ ឱ្យតែដល់រដូវបុណ្យចូលឆ្នាំ ឬបុណ្យភ្ជុំបិណ្ឌ-កាន់បិណ្ឌ មានពិធី រាប់បាត្រ វេរប្រគេនឧទ្ទិសមគ្គផលដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន ឃើញអ្នកមិន សូវមានជំនឿ “ថតបាយកំពប់ហូរហៀរចេញពីបាត្រ” បង្ហោះព្រោងព្រាត ដោយ ដាក់សំណេររិះគន់ថា “ធ្វើបុណ្យខ្ជះខ្ជាយ អត់ខ្វល់ដល់ជនក្រីក្រដែលកំពុងដាច់ បាយ”។
ការថតរូបផុសនេះ បើមិនពិចារណាឱ្យស៊ីជម្រៅ ក៏យល់ថា អ្នកផុសមាន ស្មារតីជាតិនិយម ស្គាល់ទុក្ខធុរៈអ្នកក្រ ប៉ុន្តែបើពិចារណាឱ្យជ្រៅបន្តិច ទើប យល់ថា “ជាមនុស្សគំរិះ អត់ស្គាល់បុណ្យទាន” តែម្តង។
រឿងកំពប់បាយខ្ជះខ្ជាយនោះ វាខុសមែនហើយ ប៉ុន្តែពេលរាប់បាត្រម្តងៗ មានអ្នកដាក់បាត្ររាប់រយនាក់ ចូលបន្តកន្ទុយគ្នានោះ ទោះជាមានអាចារ្យគណៈ- កម្មការវត្ត ចាត់គ្នាឱ្យចាំចាក់ផ្ទេរបាយចេញពីបាត្រ ទៅដាក់ក្នុងក្លាំ ក៏មិនឈ្នះមនុស្ស ច្រើនដែរ។
បាត្រមានតែ១០ ឬច្រើនជាងនេះ ដាក់បាយតែ១ស្លាបព្រាម្នាក់ ក៏ពេញ ហៀរហូរ កំពប់ទៅក្រោមតុ ចៀសមិនរួចទេ។ ទោះយ៉ាងណា “មួយឆ្នាំធ្វើម្តង” ទោះជាកំពប់ ក៏គ្មានអ្នកណាស្តាយដែរ បើចាំតែថតផុសរិះគន់នោះ អត់កើតទេ។
គួរយល់ថា “ធ្វើបុណ្យហូរហៀរ” បានកុសលផលបុណ្យច្រើនជាងមិនហូរ-ហៀរ ដែល “នគរធំ” សូមទាញឧទាហរណ៍រឿង “ព្រះបាទអសោក និងព្រះអគ្គ- មហេសី” មកធ្វើទឡ្ហីករណ៍នៅពេលនេះ ៖
រឿងនេះតំណាលថា ក្នុងកាលកន្លងទៅហើយ មានព្រះបច្ចេកពុទ្ធ១អង្គ គង់នៅភ្នំគន្ធមាទក៍ កើតដំបៅ និងមានព្រះបច្ចេកពុទ្ធ ១អង្គទៀត ជាមិត្ត និមន្ត ចេញទៅរកបិណ្ឌបាតទឹកឃ្មុំ មកធ្វើថ្នាំលាបដំបៅ។
កាលនោះ មាននាងទាសីម្នាក់ នៅក្បែរផ្សារ បានដឹងថា ព្រះបច្ចេកពុទ្ធ ចង់ បិណ្ឌបាតទឹកឃ្មំ នាងក៏លើកដៃចង្អុលបង្ហាញថា នៅរានផ្សារ មានឈ្មួញម្នាក់ លក់ទឹកឃ្មុំ។ ព្រះបច្ចេកពុទ្ធ ក៏និមន្តទៅតាមការចង្អុលបង្ហាញនោះ រហូតដល់ រានផ្សារ ទើបឈ្មួញទឹកឃ្មុំ កើតសទ្ធាជ្រះថ្លា ក៏ដងទឹកឃ្មុំ ទៅដាក់បាត្រ រហូត ពេញព្រៀប ហៀរហូរចេញពីបាត្រ ធ្លាក់ដល់ដី។ ឈ្មួញនោះក៏តាំងប្រាថ្នាថា ដោយអានិសង្សនៃការប្រគេនទឹកឃ្មុំហៀរហូរនេះ ខ្ញុំព្រះករុណាសូមឱ្យបានទៅ កើតជាស្តេចឯករាជ្យ ត្រួតត្រាសកលជម្ពូទ្វីប។
ព្រះបច្ចេកពុទ្ធ ទ្រង់ប្រមើលដោយសំណាញ់ញាណ ក៏ដឹងថា ឈ្មួញនេះ នឹងបានសម្រេចបំណងមិនខាន។ ព្រះអង្គក៏ថយក្រោយទៅជួបនាងទាសី ដែល ចង្អុលបង្ហាញផ្លូវ ពេលដឹងថា ឈ្មួញទឹកឃ្មុំ ប្រាថ្នាកើតជាស្តេចចក្រ ទើបនាង តាំងប្រាថ្នាថា សូមឱ្យបានទៅកើតជាអគ្គមហេសីស្តេចនោះ។
អ្នកទាំងពីរអន្ទោលក្នុងវាលវដ្តសង្សារ ជាច្រើនរយជាតិ ឈ្មួញទឹកឃ្មុំក៏បាន ទៅកើតជា “ព្រះបាទអសោកមហារាជ” ជាស្តេចចក្រពត្រាធិរាជ រីឯនាងទាសី ក៏បានទៅកើតជា “ព្រះនាងអសន្ធិមិត្តា” អគ្គមហេសីសំណព្វ។ ព្រះនាងនោះជា បវរកញ្ញា មានសន្លាក់ដៃរាបស្មើ រលីងរលោង ដោយសារអានិសង្សចង្អុលផ្លូវ ព្រះបច្ចេកពុទ្ធ។
ដូច្នេះ ការធ្វើបុណ្យហូរហៀរ មិនមែនជារឿងខ្ជះខ្ជាយនោះទេ មានន័យថា បើអ្នកដាក់បាត្រ រាប់បាត្រក្នុងពេលបុណ្យភ្ជុំ ឬបុណ្យចូលឆ្នាំ កំពប់ហៀរហូរ នឹងក្លាយទៅជា “អ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ ចាយមិនចេះអស់” ទៅអនាគត- ជាតិ។
អ្នកក្រសម័យនេះ មិនដាច់បាយដូចរបបប៉ុល ពត នោះទេ បើជនអនាថា គ្មានទីពឹង ទៅបម្រើព្រះសង្ឃក្នុងពេលបុណ្យធំៗ មិនខ្វះទេម្ហូបអាហារ បាយសម្ល ហូបមិនអស់ បានទាំងបច្ច័យដែលទាយក ទាយិកា ដាក់ទានឱ្យទៀតផង។
អ្នកចាំតែសើរើបាយកំពប់ពេលរាប់បាត្រ ផុសរាល់ឆ្នាំនោះ មកពីគាត់មិន ដែលអានគម្ពីរដីកា មិនសូវមានជំនឿលើការធ្វើបុណ្យផង បានជារមាស់ដៃ ចាំតែ “បំពុលបុណ្យ”។
ហេតុនេះ អ្នកទៅធ្វើបុណ្យរាប់បាត្រ ចេះតែធ្វើទៅ កំពប់បាយខ្លះ ក៏អត់ ទោសកំហុសអីដែរ ព្រោះ១ឆ្នាំ ធ្វើម្តង ទៅស្តាយអីបាយ១ចាន សម្រាប់ដាក់បាត្រ នោះ?…’