លោកប្រធានក្រុមជំនុំនេះបានមានប្រសាសន៍ថា “ព្រះបន្ទូលវិវរណៈ គឺជាខ្លឹមសារនៃការបង្កើតឡើងវិញ។ បើយើងទៅមើលនៅវិវរណៈជំពូក ២១នោះ យើងឃើញមានចែងថា រួចខ្ញុំឃើញផ្ទៃមេឃថ្មី និងផែនដីថ្មី ដ្បិតផ្ទៃមេឃមុន និងផែនដីមុនបានកន្លងបាត់ទៅហើយ។ ទាំងមនុស្ស និងទាំងអ្វីៗទាំងអស់ត្រូវបាន បង្កើតឡើងជាថ្មីម្ដងទៀត” ហើយនៅក្នុងសម័យកាលវិវរណៈ គឺអស់អ្នកដែលបាន កើតឡើងមកអំពី គ្រាប់ពូជរបស់ព្រះជាម្ចាស់នោះត្រូវបានច្រូតកាត់ ហើយបោះត្រារបស់ព្រះជាម្ចាស់ ព្រមទាំងបង្កើតនូវ នគរថ្មី និងរាស្ត្រថ្មីរបស់ព្រះជាម្ចាស់ឡើងផងដែរ។ “បន្ទាប់មក បានកត់ត្រានូវព្រះបន្ទូលទាំងមូលរបស់វិវរណៈ ទៅក្នុងដួងចិត្តរបស់ពួកគេ ហើយឲ្យទៅច្រូត កាត់ពួកអ្នកដែលបានកើតពីគ្រាប់ពូជរបស់ព្រះជាម្ចាស់ និងចិញ្ចឹមបីបាច់ពួកគេ ហើយបង្កើតឲ្យពួកគេ ក្លាយទៅជានគរ និងរាស្រ្ដរបស់ព្រះជាម្ចាស់” (ដើម្បីការនេះ) ព្រះយេស៊ូវទ្រង់បានបង្ហាញនូវព្រឹត្តិការណ៍ ទាំងមូលនៃវិវរណៈទៅគាត់ ដើម្បីឲ្យធ្វើបន្ទាល់ទៅក្រុមជំនុំទាំងអស់។ គឺចង់និយាយ អំពីតួនាទីរបស់គ្រូ គង្វាលនៃការសន្យាដែលធ្វើនៅក្នុងគ្រានេះឯង។ ជាចុងក្រោយ លោកប្រធានក្រុមជំនុំនេះបានមានប្រសាសន៍ថា “ពួកយើង គឺត្រូវតែក្លាយជាពលទ័ព ឯករាជ្យរបស់នគរព្រះជាម្ចាស់ ហើយត្រូវតែស្វែងរកមកវិញនូវការរបស់ព្រះជាម្ចាស់ដែលបានបាត់ទៅ”។
បានច្បាំងឈ្នះជាមួយនឹងអារក្សដោយឈាមរបស់ព្រះយេស៊ូវ និងដោយសេចក្ដីបន្ទាល់ ហើយបានបង្កើតនូវនគរនិងរាស្រ្ដរបស់ព្រះជាម្ចាស់ ដែលបានបាត់បង់ទៅអស់រយៈពេល ៦ពាន់ឆ្នាំ ធ្វើឲ្យក្លាយទៅជា សម័យកាលដែលព្រះជាម្ចាស់យាងមក ហើយគង់នៅជាមួយ។ ការទាំងអស់នេះ គឺបានបង្ហាញប្រាប់មក ពួកយើងតាមរយៈព្រះគម្ពីរ សង្ឃឹមថា ច្បាប់នៃនគរស្ថានសួគ៌ដែលជាវិវរណៈនេះនឹងឆ្លាក់ជាប់នៅក្នុង ដួងចិត្តរបស់អ្នកទាំងអស់គ្នា។ ទាំងព្រះជាម្ចាស់, ទាំងព្រះគម្ពីរ ទាំងក្ដីសង្ឃឹម គឺតែមួយ។ ហើយអ្នកដែល ជឿលើព្រះជាម្ចាស់ពូកយើងផងដែរ គឺតែមួយ។ ពួកយើងតែមួយ(We are one)!។
ក្រោយពីចុះកិច្ចព្រមព្រៀងMOUហើយនោះ ការផ្លាស់ប្ដូរព្រះបន្ទូលក៏បានណែនាំផងដែរ។ ព្រះវិហារ យុគសម័យថ្មីអន្តរនិកាយនៅឯសហរដ្ឋអាមេរិច បានស្នើរសុំទៅព្រះវិហារសាសនាគ្រីស្ទស៊ីនឆន់ជី ដើម្បី ឲ្យផ្ដល់នូវគ្រូបង្រៀនហើយក៏កំពុងតែទទួលការបណ្ដុះបណ្ដាលជាមួយនឹងពួកបរិសុទ្ធរបស់ពួកគេជាង ១០០នាក់ផងដែរ, ហើយនៅឯប្រទេសហ្វីលីពីនវិញ មានគ្រូគង្វាលម្នាក់ ក្រោយពេលដែលបានរៀននូវ ព្រះបន្ទូលរបស់ព្រះវិហារសាសនាគ្រីស្ទស៊ីនឆន់ជីហើយ គឺកំពុងតែធើ្វកាបង្រៀនទៅពួកបរិសុទ្ធរបស់ខ្លួន ផងដែរ។ ហើយនៅឯប្រទេសប៉ាគីស្ថានវិញ អ្នកដែលតំណាងឲ្យសាលាព្រះគម្ពីរក្រោយពីបានចុះMOU ហើយនោះ ចាប់ពីឆ្នាំនេះទៅនឹងដំណើរការបើកវគ្គសិក្សា អំពីមជ្ឈមណ្ឌលបេសកកម្មស៊ីយ៉ូនរបស់ស៊ីន ឆន់ជី។ យោងទៅតាមព្រះវិហារសាសនាគ្រីស្ទស៊ីឆន់ជី រហូតមកដល់ពេលបច្ចុប្បន្ននេះ ព្រះវិហារដែលបានចុះ MOU និងបានផ្លាស់ប្ដូរនូវព្រះបន្ទូលបើកបង្ហាញរបស់ស៊ីនឆន់ជីទាំងក្នុង និងក្រៅស្រុកនោះ គឺមានច្រើន, ដូចជា គ្រូគង្វាលចំនួន ៦៧ប្រទេស ដែលមានចំនួន ៩៥៨ព្រះវិហារ, សាលាព្រះគម្ពីរចំនួន២២, និង គ្រូគង្វាលចំនួន ២១៥៥នាក់ផងដែរ។ ព្រះវិហារស៊ីឆន់ជី គឺបានធ្វើសកម្មភាពយ៉ាងសកម្មក្នុងការផ្លាស់ប្ដួរ នូវព្រះបន្ទូល ដើម្បីសម្រេចបាននូវគោលដៅក្នុងការបង្រៀននូវព្រះគម្ពីរ និងបានបញ្ជូនគ្រូបង្រៀនទៅ ព្រះវិហារដែលចុះ MOU ជាមួយនោះ។ ក្រោយពីនោះ ព្រឹត្តិការណ៍នេះអាចត្រូវបានបញ្ជាក់ឡើងវិញនៅលើបណ្តាញ YouTube ជាផ្លូវការរបស់ ស៊ីនឆន់ជី គឺ(https://bit.ly/3Jzn81X) ទន្ទឹមនឹងនេះដែរ ព្រះវិហារសាសនាគ្រីស្ទស៊ីនឆន់ជី នៅក្នុងខែ១០ ឆ្នាំ២០២១បានបើកសិក្ខាសាលាដែលបង្ហាញប្រាប់ការសម្រេចនៃវិវរណៈ ព្រមទាំងបង្ហាញប្រាប់នូវអាថ៌កំបាំងនគរស្ថានសួគ៌ ហើយអំពីសេចក្ដី ទំនាយផងដែរ។
សិក្ខាសាលាដែលលាតត្រដាងអំពីវិវរណៈដោយលោកប្រធានក្រុមជំនុំ Lee Man-hee និងប្រធានពូជអំបូរទាំង ១២បានបើកបង្ហាញនោះ បានបង្ហោះចូលក្នុងYouTube ដែលមានបកប្រែជា ភាសារផ្សេងៗ ដែលមានចំនួន២៤ភាសា ហើយបច្ចុប្បន្នអ្នកដែលមើលនោះ គឺមានចំនួន ១៥០០ម៉ឺន។ វគ្គសិក្សាកំរិតមធ្យមនៃសិក្ខាសាលារបស់ព្រះវិហារសាសនាគ្រីស្ទស៊ីនឆន់ជី បានកំណត់ថា នឹងត្រូវបាន ចាក់ផ្សាយនៅលើ YouTubeជាផ្លូវការរបស់ស៊ីនឆន់ជី (រៀងរាល់សប្ដាហ៍នៅថ្ងៃចន្ទ, ព្រហស្បតិ៍ នៅម៉ោង ១០ព្រឹក) ចាប់ពីថ្ងៃទី៣១ ខែ៣ រហូតដល់ ថ្ងៃទី២៧ ខែ៦ ចំនួន ២៥ដង៕