Tuesday, November 19, 2024
Homeព័ត៌មានជាតិចាបីុដងវែង ចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី

ចាបីុដងវែង ចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី

ភ្នំពេញៈ ​អំឡុង​កិច្ចប្រជុំ​នៅទីក្រុង Addis Ababa ​ប្រទេស​អេ​ត្យូ​ពី កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ចាប៉ីដងវែង​របស់​ក​ម្ពុ​ជា ត្រូវបាន​ចុះឈ្មោះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី ​របស់អង្គការយូណេស្កូ ​។​

​ជាមួយគ្នានេះ​ផងដែរ គណៈកម្មាធិការអភិរក្ស​បេតិកភណ្ឌ​វប្បធម៌អរូបី​ របស់អង្គការយូណេស្កូ ក៏បានអនុម័ត​លើ​ការស្នើសុំ​ជំនួយ​ហិរញ្ញវត្ថុ ២៣​ម៉ឺន​ដុល្លារ​អាមេរិក របស់​កម្ពុជា សម្រាប់​ការអភិរក្ស ផ្សព្វផ្សាយ និងបញ្ជ្្របឧបករណ៍ចាប៉ីដងវែងនេះ ទៅក្នុងស្រទាប់យុវជន។​។

រដ្ឋមន្រ្តីក្រសួងវប្បធម៌ លោកស្រី ភឿង សក្កណា បានថ្លែងថា ចាប៉ីដងវែង ឧបករណ៍​ភ្លេងបុរាណ​ខ្មែរ​មួយ​នេះ ត្រូវបានដាក់ក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី​ដែល​ត្រូវការ​សង្គ្រោះបន្ទាន់​ ហើយការសម្រេចរបស់អង្គការយូណេស្កូ ដាក់ជាបេតិភណ្ឌវប្បធម៌អរូបី បានធ្វើឡើងបន្ទាប់ពីកម្ពុជា បានដាក់សំណើអស់រយៈពេលជាងមួយឆ្នាំមកហើយ។ ដូច្នេះពិតជាមានក្តីរំភើបរីករាយខ្លាំង ចំពោះការសម្រេចរបស់អង្គការយូណេស្កូ ។

ចាប៉ីដងវែង គឺជាឧបករណ៍បុរាណរបស់ខ្មែរ ដែលមានអាយុកាលយូរលង់ណាស់មកហើយ។ ប្រើសម្រាប់ប្រគំក្នុងវង់ភ្លេងការបុរាណ វង់ភ្លេងអារក្ស វង់ភ្លេងមហោរី និងប្រើទោលសម្រាប់លេងកំដរចម្រៀងកំណាព្យ ។
អ្នកចម្រៀងចាបីុដងវែងជើងចាស់ នៅសល់នាសម័យនេះ រួមមានលោកតាភិរម្យគង់ ណៃ ជាដើម ដែលគាត់បានប្រើពេលវេលាស្ទើរពេញមួយជីវិត ដើម្បីលើកស្ទយវិស័យសិល្បៈចាបីុដងវែង និងបានប្រើបា្រស់ជាអាជីពចិញ្ចឹមជីវិត ។ ប៉ុន្តែគាត់ក៏មានការព្រួយបារម្ភខ្លាចសិល្ប់ៈបុរាណខ្មែរមួយនេះត្រូវបាត់បង់ គ្មានអ្នកបន្តវេនដែរ ខណៈដែលបច្ចប្បន្ន យុវជនពុំសូវចាប់អារម្មណ៍នឹងសិល្បៈដងវែង ។ ទោះយ៉ាងណា គាត់ក៏សប្បាយចិត្តដែរ នៅពេលដែលដឹងថា ចាបីុដងវែង ត្រូវចុះក្នុងបញ្ជីបេតិភណ្ឌវប្បធម៌អរូបី របស់អង្គការយូណេស្កូ ៕

RELATED ARTICLES