Wednesday, June 25, 2025
Homeព័ត៌មានជាតិអារដៃអត់ស្លាប់ លោតពីជាន់ទី១៣

អារដៃអត់ស្លាប់ លោតពីជាន់ទី១៣

ខេត្តព្រះសីហនុ ៖ បុរសម្នាក់ មិនដឹងជាមានវិបត្តិផ្លូវចិត្តរឿងអ្វី និងត្រូវបានសង្ស័យថា ប្រើប្រាស់ថ្នាំញៀនហួសកម្រិត បានធ្វើសកម្មភាពអារដៃខ្លួនឯង រួចហើយក៏ស្ទុះលោតសម្លាប់ខ្លួន ពីសណ្ឋាគារជាន់ទី១៣ បណ្តាលឱ្យធ្លាក់ដល់ដី ស្លាប់នៅនឹងកន្លែងគួរឱ្យរន្ធត់។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ នៅចំណុចសណ្ឋាគារ ស៊ី យ៉ា ធូ មានទីតាំងស្ថិតក្នុងភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

បុរសដែលលោតសម្លាប់ខ្លួនពីលើសណ្ឋាគារជាន់ទី១៣ នោះ មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ គ្រាន់តែដឹងថា ជាជនជាតិចិន។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ សមត្ថកិច្ចបានទទួលសេចក្តីរាយការណ៍មកថា មានករណីបុរសម្នាក់លោតសម្លាប់ខ្លួនពីលើសណ្ឋាគារជាន់ទី១៣ បណ្តាលឱ្យស្លាប់នៅនឹងកន្លែង។ ភ្លាមនោះ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយខាងជំនាញ បានចុះមកដល់ទីតាំងកើតហេតុភ្លាមៗ។

ប្រភពដដែល បន្តថា ក្រោយពិនិត្យនិងធ្វើកោសល្យវិច័យរួច សមត្ថកិច្ចបានសន្និដ្ឋានជំហានដំបូងថា បុរសជនជាតិចិន ខាងលើនេះ អាចប្រើប្រាស់ថ្នាំញៀន លើសកម្រិត រហូតគ្រប់គ្រងសតិអារម្មណ៍ខ្លួនឯងលែងបាន ឈានដល់យកកាំបិតអារដៃ បណ្តាលឱ្យមានរបួស ក្រោយមក សម្រេចចិត្តលោតសម្លាប់ខ្លួន ពីជាន់ទី១៣ បណ្តាលឱ្យស្លាប់បែបនេះតែម្តង។

សពបុរសជនជាតិចិន ខាងលើ ត្រូវបានសមត្ថកិច្ចវេចខ្ចប់យកទៅរក្សាទុក រង់ចាំអនុវត្តបន្តតាមនីតិវិធី និងប្រគល់ជូនស្ថានទូតសាមី បញ្ជូនទៅស្រុកកំណើត៕

RELATED ARTICLES