ខេត្តបន្ទាយមានជ័យ ៖ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះ ឈ្មោះ ហោ ធារីសុចនា ភេទស្រី អាយុ២៧ឆ្នាំ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោ់យប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្

ទាយមានជ័យ ស្តីពីករណីបាត់ម៉ូ់តូ មួយគ្រឿង នៅមុខផ្ទះជួលរបស់ខ្លួ់ន សមត្ថកិច្ចជំនាញ បានចាត់វិធានការ រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យ និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមច្បាប់។

លោកមេបញ្ជាការ បានឱ្យដឹងបន្តថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួន មានឈ្មោះឡុង សិទ្ធ ហៅដាំ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរដើររើសអេតចាយ បច្ចុប្បន្នរស់នៅមណ្ឌល៣ ស្ថិតនៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល

ក្រុងប៉ោយប៉ែត។ ជននេះ ត្រូវបានចាប់ខ្លួន នៅវេលាម៉ោង ១១និង០៩នាទីព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ ព្រមទាំងដកហូតម៉ូតូ ០១គ្រឿង ម៉ាក PCX ពណ៌ក្រហម ផលិតឆ្នាំ២០២២ ដែលជាម៉ូតូដែលជនសង្ស័យលួចបានពីជនរងគ្រោះខាងលើ កាលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ បន្ទាប់មក ជនសង្ស័យត្រូវបានកម្លាំងកងរាជអាវុធហត្ថ បញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសាកសួរ។

ដោយផ្អែកលើពាក្យបណ្តឹងរបស់ជនរងគ្រោះ និងតាមការស្តាប់ចម្លើយសារភាពរបស់ជនសង្ស័យ ព្រមទាំងមានវត្ថុតាងផងនោះ ជនសង្ស័យត្រូវបានកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត កសាងសំណុំរឿង បញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្ត។ ចំណែកម៉ូតូ ត្រូវបានកម្លាំងក្រុងប៉ោយប៉ែត ប្រគល់ឱ្យម្ចាស់ដើមវិញហើយ។
បន្ទាប់មក ថ្ងៃទី២៥ ខែមេសា ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕