សុវត្ថិភាពនិងរថយន្ត
អ្នកបើកបរថ្មីថ្មោង ជាការពិតណាស់ ប្រាកដជា មិនទាន់មានបទ ពិសោធន៍ ច្រើននោះ ឡើយក្នុងការ កាន់ចង្កូតបញ្ជា រថយន្តឲ្យ ធ្វើដំណើរ លើដងផ្លូវ ។ ហេតុដូច្នេះ ហើយការ សិក្សាអំពី សុវត្ថិភាព របស់អ្នក បើកបរគឺជារឿងដ៏វិសេ សវិសាល មួយក្នុង ការជួយ ដល់អ្នកបើក រថយន្តថ្មីថ្មោង ការចងចង់ពីវិធីឬតិចនិកបើកមួយចំនួននឹងជួយរក្សាសុវត្ថិភាព ដែលអ្នកជិះ ក្នុងរថយន្តនិង អ្នកដែលប្រើ ប្រាស់ផ្លូវដទៃទៀត។ ខាងក្រោម នេះគឺជាគន្លឹះសំខាន់ៗ សម្រាប់អ្នករៀន បើករថយន្តថ្មីថ្មោង៖
១/ អ្នកបើកបរមួយ ចំនួនគឺរួសរាន់ ដាក់ខ្សែក្រវ៉ាត់ សុវត្ថិភាព ហើយសារេ ចំណុចមួយ ចំនួនរហូត ដល់ពួកគាត់បើករថយន្ត ចេញទៅ លើចំណែក ផ្លូវថ្នល់។ នៅពេល ដែលអ្នក អង្គុយក្នុង រថយន្ត ជំហ៊ានបន្ទាប់ គួរតែដាក់ខ្សែក្រវ៉ាត់ សារេកញ្ចក់ កៅអី ជម្រាលចង្កូត និងចំណុចមួយចំនួនទៀតក្នុងរថយន្ត នេះបើតាមការចេញផ្សាយរបស់ គេហទំព័រក្រៅផ្លូវការ DMV Guide សកម្មភាពអស់ ទាំងនេះគួរ តែត្រូវបាន បំពេញ វាឲ្យបានរួចរាល់មុននឹង ចាប់ផ្តើមបញ្ឆេះ ម៉ាស៊ីន ។
២/ ភាគ ច្រើននៃអ្នក បើកបរដែល ទើបតែចេះថ្មីថ្មោង បានរៀនពី មូលដ្ឋាននៃផ្លាក សញ្ញាចរា ចរណ៍ជាច្រើននិងខ្លឹមសារផ្សេងៗទៀតដែលពាក់ព័ន្ធនឹងសញ្ញាទាំងនោះ ។ ទោះជា យ៉ាណាសញ្ញា ទាំងនេះត្រូវបាន ដាក់កម្រិតឬកំណត់ដោយ ច្បាប់ស្រប តាមលក្ខខណ្ឌ នៃដងផ្លូវ តែចំពោះ ថ្នល់ជាតិមិន អាចងាយ ស្រួល សម្រាប់អ្នក ទើបចេះបើកបរឡើយ ។
៣/ ផ្លាកសញ្ញាបត់ គួរតែត្រូវបាន ប្រើប្រាស់ នៅគ្រប់ពេល វេលាទាំងអស់ ក្នុងនោះវត្ថុ បំណង របស់អ្នកបើកបរអាច នឹងមិនច្បាស់លាស់ ។ សញ្ញាបត់ ក៏ត្រូវបាន ប្រើប្រាស់ដើម្បី ចង្អុល បង្ហាញពីការ ផ្លាស់ប្តូរចំណែក ផ្លូវផងដែរ ។ ដូចនេះអ្នក ទើបនឹងចេះ បើកបរថ្មីថ្មោង គួរតែទម្លាប់ ពិនិត្យមើលលើផ្នែក ចំហៀង របស់រថយន្តដើម្បីច្បាស់ ថាពុំមាន រថយន្តដទៃណា មួយដែលស្ថិតនៅ ចំណែកផ្លូវនោះឬ បើកតាមមកពី ក្រោយកំពុងវាយភ្លើងស៊ីញ៉ូ បត់ដើម្បី ផ្លាស់ប្តូរចំណែកផ្លូវ ។ សូមចងចាំថាអ្នក បើកបរដទៃ មិនយក ចិត្តទុកដាក់ ប៉ុន្មានឡើយ ហេតុនេះវាគឺជា អាស្រ័យលើអ្នកខ្លួនឯងក្នុង ការរក្សា សុវត្ថិភាពពីការ បុកទង្គិចគ្នា ។
៤/ អ្នកបើកបរថ្មី ថ្មោងតែងតែ យកមិត្តភក្តិ របស់ខ្លួនឲ្យជិះ អមដំណើរ ជាមួយដើម្បី បង្ហាញផ្លូវឬ ជួយប្រាប់ដល់ពួកគេ ។
៥/ ការបើកចម្រៀង ដោយបន្លឺ សំឡេងខ្លាំងៗខណៈ ពេលបើកបរ អាចនាំឲ្យកើត មានគ្រោះថ្នាក់ដោយ ប្រការណា មួយ ។ តួយ៉ាងក្នុង ស្ថានការណ៍ មួយដែលមាន រថយន្ត សង្គ្រោះបន្ទាន់ យានដទៃបានចុចស៊ីផ្លេក្រើនរំលឹក ដល់អ្នកឲ្យ គេចចេញ ពីចំណែកផ្លូវ អ្នកនឹង មិនឭវាឡើយ ដោយសារតែការ ចាក់ចម្រៀងបន្លឺសំឡេងខ្លាំង ក្នុងរថយន្តអ្នក ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា